សកម្មភាពប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុចាប់ផ្តើមពីយុវជន
អ្នកដឹកនាំវ័យក្មេងនៅខេត្តសៀមរាប មានគំនិតច្នៃប្រឌិតក្នុងការរៃអង្គាសថវិកា ពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងសាលារៀន និងសហគមន៍របស់ពួកគេ ព្រមទាំងកសាងជំនាញសម្រាប់ជីវិត។
- English
- Khmer
ខេត្តសៀមរាប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ៖ នៅពេលដែលសិស្សថ្នាក់ទី១១ មួយក្រុម មកពីខេត្តសៀមរាប បានចាប់ផ្តើមរៃអង្គាសថវិកាសម្រាប់គម្រោងសម្អាតបរិស្ថានក្នុងសហគមន៍ ពួកគេត្រូវប្រើប្រាស់គំនិតច្នៃប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។
យុវជន ផ្កាយ អាយុ ១៧ ឆ្នាំ បានរៀបរាប់ថា ៖ «ពួកយើងបានទាក់ទាញការចាប់អារម្មណ៍របស់ពួកគាត់ តាមរយៈការប្រើប្រាស់សិល្បៈ»។ ផ្កាយ រួមជាមួយមិត្តភក្តិរួមក្រុម បានរៀបចំនិងសម្តែងល្ខោនបុរាណខ្មែរ នៅក្នុងកម្មវិធីបុណ្យភូមិមួយដែលប្រារព្ធឡើងនៅវត្តក្បែរនោះ ដោយបានធ្វើឱ្យទស្សនិកជនចាប់ចិត្តយ៉ាងខ្លាំងជាមួយនឹងរឿងបុរាណ ចម្រៀង និងរបាំ។ ក្នុងអំឡុងពេលសម្តែង ពួកគេបានអំពាវនាវសុំការចូលរួមបរិច្ចាគ ព្រមទាំងបានចែករំលែកពីផែនការរបស់ពួកគេក្នុងការដោះស្រាយបញ្ហាបរិស្ថាន និង បញ្ហាសំរាម ដែលបានអូសបន្លាយពេលយ៉ាងយូរនៅក្នុងសាលារៀន និងភូមិឋានជុំវិញនោះ។
«យើងបានប្រកាសថា យើងនឹងយកថវិកាទាំងអស់នេះទៅជួយអភិវឌ្ឍសហគមន៍។ ពីមុន យើងរៃអង្គាសថវិកាបានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលយើងចុះផ្ទាល់ទៅក្នុងសហគមន៍ ថវិកានោះបានកើនឡើងជាលំដាប់ ដោយសារមានប្រជាពលរដ្ឋជាច្រើនគាំទ្រយើង ហើយយើងប្រមូលបានរហូតដល់ ១ លានរៀល [២៥០ ដុល្លារអាមេរិក]។»
ខេត្តរបស់ពួកគេ គឺជាទីតាំងនៃមោទនភាពរបស់ប្រទេសកម្ពុជា និងជាវិមានសាសនាដ៏គួរឱ្យគោរពបំផុតមួយនៅក្នុងពិភពលោក នោះគឺប្រាសាទអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ ក្រុមសិស្សបាននិយាយថា ឡដុតសំរាម អាចជួយរក្សាបរិស្ថានភូមិរបស់ពួកគេឱ្យមានអនាម័យ លើកទឹកចិត្តមនុស្សកាន់តែច្រើនឱ្យចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងធានាថាភ្ញៀវទេសចរត្រឡប់ទៅផ្ទះវិញដោយមានចំណាប់អារម្មណ៍ដ៏ល្អបំផុតចំពោះប្រទេសកម្ពុជា។
យុវជន ផ្កាយ បានបន្ថែមថា ៖ «គោលដៅរបស់យើង គឺសាងសង់ឡដុតសំរាមនេះនៅក្នុងបរិវេណវត្តក្នុងភូមិសំរោង ពីព្រោះក្នុងអំឡុងពេលមានពិធីបុណ្យផ្សេងៗ មានសំរាមនៅរាយប៉ាយគ្រប់ទីកន្លែង ហើយវាមានការលំបាកសម្រាប់ព្រះសង្ឃក្នុងការបោសសម្អាតឱ្យអស់ណាស់។ ម្យ៉ាងទៀត វាមិនមានកន្លែងសម្រាប់ដុតឡើយ ហើយប្រជាពលរដ្ឋរបស់យើងក៏មិនទាន់យល់ដឹងច្បាស់ពីរបៀបទុកដាក់ ឬ គ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវនៅឡើយដែរ។»
កិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិការបស់ពួកគេក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះគឺជាផ្នែកមួយនៃមុខវិជ្ជាក្រៅម៉ោងសិក្សាថ្មីមួយ ដែលត្រូវបានអនុវត្តនៅសាលារៀន។ ដោយមានការគាំទ្រពីយូនីសេហ្វដល់ក្រសួងអប់រំ យុវជន និងកីឡា គម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) បានផ្ដល់អំណាចដល់សិស្សមធ្យមសិក្សាទុតិយភូមិក្នុងការកសាង និង អនុវត្តគម្រោងនានាដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ សុខភាពផ្លូវចិត្ត និង ការបង្ការការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ដោយជួយអោយសិស្សានុសិស្សទទួលបាននូវជំនាញសតវត្សរ៍ទី២១ ដូចជា ភាពជាអ្នកដឹកនាំ ការគិតបែបស៊ីជម្រៅ ភាពច្នៃប្រឌិត កិច្ចសហការ សហគ្រិនភាព និងអក្ខរកម្មឌីជីថល។ ដោយផ្អែកលើជំនាញដែលបានអភិវឌ្ឍតាមរយៈការចូលរួមក្នុងសកម្មភាពបំណិនជីវិតតាមមូលដ្ឋាន (LLSE) នៅកម្រិតមធ្យមសិក្សាបឋមភូមិ ការចូលរួមក្នុងកម្មវិធី VMC ផ្តល់ឱកាសឱ្យយុវជន ជាពិសេសកុមារីវ័យជំទង់ បានឈានជើងចេញពីបន្ទប់រៀន និងដើរតួនាទីយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ រួមទាំងការប្រាស្រ័យទាក់ទង និងការកៀរគរធនធានពីអាជ្ញាធរមូលដ្ឋានផងដែរ។
ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយបង្កឡើងដោយអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏បន្ទាន់បំផុតមួយដែលកុមារ និងយុវជននៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ ហានិភ័យអាកាសធាតុដែលបណ្តាលមកពីស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកំដៅ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កុមារ តាមរយៈការបង្កើនអត្រាអវត្តមាននៅសាលារៀន និងអត្រាបោះបង់ការសិក្សា ធ្វើឱ្យលទ្ធផលសិក្សាធ្លាក់ចុះ និងជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការគាំពារ និងអារម្មណ៍សុវត្ថិភាពទូទៅរបស់កុមារ។ នៅក្នុងប្រទេសកម្ពុជា កុមារជិត ២ លាននាក់រស់នៅក្នុងតំបន់ដែលស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង និងគ្រោះថ្នាក់បរិស្ថានកំពុងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ប៉ុន្តែពួកគេនៅតែខ្វះខាតលទ្ធភាពទទួលបានសេវាសំខាន់ៗ និងសេវាសង្គ្រោះជីវិត (យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា - CCRI)។
ការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលកាណាដា និង រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី កម្មវិធី VMC និង LLSE ត្រូវបានពង្រីកវិសាលភាពរហូតដល់សាលារៀនចំនួន ៩៨៧ ក្នុងខេត្តចំនួន ១០ ក្នុងឆ្នាំ២០២៥។ ដោយមានការគាំទ្រពីយូនីសេហ្វ គ្រូបង្រៀន និងមន្ត្រីអប់រំជាង ៣.៨០០ នាក់បានទទួលការបណ្តុះបណ្តាលលើវិធីសាស្រ្តទាំងពីរនេះ ហើយបានជួយសិស្សរហូតដល់ចំនួន ១៥០.០០០ នាក់ឱ្យទទួលបានជំនាញ និងចំណេះដឹងដើម្បីក្លាយជាអ្នកបង្កើតការផ្លាស់ប្តូរសម្រាប់សហគមន៍របស់ពួកគេ។ តាមរយៈការចូលរួមក្នុងគម្រោងនានា ដូចជាការគ្រប់គ្រងកាកសំណល់ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ថាមពលកកើតឡើងវិញ សិស្សានុសិស្សមិនត្រឹមតែរៀនពីរបៀបដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយស្ថានភាពអាកាសធាតុអាក្រក់ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយនៅក្នុងមូលដ្ឋានទៀតផង។
សម្រាប់សិស្សជាច្រើន នេះអាចជាលើកទីមួយហើយដែលពួកគេបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត និងរៀបចំស្លាយសម្រាប់ធ្វើបទបង្ហាញ។
យុវតី រដ្ឋា បាននិយាយថា ៖ «កាលពីមុន ខ្ញុំមិនចេះប្រើប្រាស់កុំព្យូទ័រទាល់តែសោះ ប៉ុន្តែឥឡូវនេះខ្ញុំអាចប្រើប្រាស់វាបានល្អជាងមុនឆ្ងាយណាស់។»
អ្នកគ្រូ សំអឿន បានបន្ថែមថា ៖ «ផ្នែកដែលពិបាកបំផុត គឺបច្ចេកវិទ្យានេះឯង។ យើងមិនអាចបង្រៀនជំនាញកុំព្យូទ័រឱ្យចេះត្រឹមតែក្នុងរយៈពេលមួយថ្ងៃបានឡើយ។»
សិស្សានុសិស្សជាច្រើននៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ត្រូវពឹងផ្អែកលើសម្ភារៈបរិក្ខាររបស់សាលាដើម្បីទទួលបានឱកាសប្រើប្រាស់បច្ចេកវិទ្យា។ ប៉ុន្តែជាមួយនឹងការមានសាលារៀនកម្រិតវិទ្យាល័យតែមួយគត់នៅក្នុងស្រុកទាំងមូល មានន័យថា សិស្សខ្លះត្រូវចំណាយពេលមួយម៉ោងដើម្បីធ្វើដំណើរមកសាលា រួមផ្សំនឹងបន្ទប់កុំព្យូទ័រដែលពោរពេញទៅដោយកុំព្យូទ័រខូច និងគ្មានម៉ាស៊ីនបញ្ចាំងស្លាយ រហូតមកដល់ឆ្នាំមុន ការកសាងជំនាញឌីជីថលពិតជាត្រូវចំណាយពេល និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង។
អ្នកគ្រូបានបន្តថា ៖ «សិស្សដែលចូលរួមក្នុងគម្រោងនេះ ស្គាល់បច្ចេកវិទ្យាតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះពួកគេរស់នៅឆ្ងាយខ្លាំងណាស់។ អ្នកខ្លះរស់នៅឆ្ងាយ រហូតដល់មានអារម្មណ៍ដូចជាត្រូវធ្វើដំណើរទៅខេត្តផ្សេងអ៊ីចឹង។»
សម្រាប់កុមារីនៅក្នុងប្រទេសកម្ពុជា បញ្ហាប្រឈមទាំងនេះអាចនឹងមានទំហំធំជាងនេះទៅទៀត។ ផ្នត់គំនិតសង្គម និងតួនាទីយេនឌ័រ នៅតែបន្តដាក់កម្រិតលើឱកាសរបស់កុមារីក្នុងការចូលរួមក្នុងសហគមន៍ និងការអភិវឌ្ឍជំនាញឌីជីថលដែលជាតម្រូវការចាំបាច់។ របាំងមួយចំនួនបានចាប់ផ្តើមតាំងពីនៅក្នុងរង្វង់គ្រួសារមកម៉្លេះ។

រដ្ឋា បានរៀបរាប់ថា ៖ «កាលពីដំបូង ឪពុកម្តាយរបស់ខ្ញុំមិនសូវយល់ស្របឡើយ។ ពួកគាត់បានសួរថា “បើកូនទៅធ្វើរឿងហ្នឹងម្នាក់ឯង កូនមិនខ្លាចទេអី?” ខ្ញុំបានប្រាប់ពួកគាត់វិញថា ខ្ញុំមិនខ្លាចទេ។ ឱ្យតែយើងមានសេចក្តីក្លាហាន គឺមិនអីទេ។ បន្ទាប់មក នៅពេលពួកគាត់យល់ពីអារម្មណ៍ និងអ្វីដែលខ្ញុំចង់ធ្វើ ពួកគាត់ក៏បានអនុញ្ញាតឱ្យខ្ញុំធ្វើវា។ ម៉ាក់របស់ខ្ញុំតែងតែជំរុញឱ្យខ្ញុំខំប្រឹងរៀនសូត្រ និងមានភាពក្លាហាន ដើម្បីអាចបញ្ចេញមតិយោបល់បាន។»
នាពេលបច្ចុប្បន្ននេះ បរិវេណសាលារៀនមានភាពស្អាតបាតជាងមុនគួរឱ្យកត់សម្គាល់ ហើយស្ថានីយ៍កែច្នៃប្លាស្ទិកមានពេញទៅដោយដបផ្លាស្ទិកដែលប្រើរួច ដែលសិស្សានុសិស្សប្រមូលបាន។ គោលដៅបន្ទាប់របស់ក្រុមការងារគឺពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឱ្យហួសពីវិសាលភាពសាលារៀន និងលើកទឹកចិត្តប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ ឱ្យចូលរួមក្នុងសកម្មភាពនេះ។
យុវជន ផ្កាយ បាននិយាយដោយក្តីរំភើបថា ៖ «ខ្ញុំមានមោទនភាពដែលយើងអាចធ្វើវាបាន តាមរយៈការលើកទឹកចិត្តរបស់ខ្លួនឯង។ ហើយប្រសិនបើយើងធ្វើវាម្តងទៀតនៅឆ្នាំនេះ ខ្ញុំសង្ឃឹមថាយើងនឹងអាចធ្វើវាបានកាន់តែល្អប្រសើរជាងមុន។ ឥឡូវនេះ យើងមានគំនិតហើយ ហើយយើងអាចគ្រប់គ្រងគម្រោងធំៗបែបនេះបាន។»
ទាំងនេះគឺជាជំនាញដែលពួកគេអាចប្រើប្រាស់បានពេញមួយជីវិត។
លោកបាននិយាយថា ៖ «បើយើងមិនធ្វើរឿងបែបនេះទេ យើងនឹងមិនមានសេចក្តីក្លាហានឡើយ។ យើងនឹងមានតែភាពភ័យខ្លាចជាប់ខ្លួនជានិច្ច។»