កុមារនៅកម្ពុជា

ព័ត៌មាន និងតួលេខ

Children having fun

ជាមួយនឹងប្រជាពលរដ្ឋមួយភាគបី មានអាយុក្រោម ១៥ ឆ្នាំ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនក្មេងជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍នេះ។ កុមារចំនួនប្រាំលាននាក់នាពេលបច្ចុប្បន្ននេះ មានសក្តានុពលយ៉ាងធំធេង ដើម្បីក្លាយទៅជា ប្រជាពលរដ្ឋ​ប្រកបដោយជំនាញ ដែលអាចជួយរុញច្រានអនាគតកម្ពុជាឲ្យកាន់តែល្អប្រសើរ។

ក្រោយការដួលរលំរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើការកសាងឡើងវិញនូវ ប្រព័ន្ធសង្គមរបស់ខ្លួន និងបង្កើតនូវប្រព័ន្ធថ្មីៗសម្រាប់ការពារ អប់រំ និងផ្តល់ការទំនុកបម្រុងដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប។ ប្រទេសកម្ពុជា បានដើរលើដំណើរផ្លូវដ៏វែងឆ្ងាយចាប់ តាំងពីពេលនោះមក ជាមួយនឹងការសម្រេចបាននូវវឌ្ឍន ភាពជាច្រើន ក្នុងវិស័យអប់រំ ការរស់រានរបស់កុមារ និងការទទួលបានទឹកស្អាត។

កុមារី និងកុមារា ជាង ៩៧ ភាគរយ បានចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន កន្លងមក។ កុមារដែលបាត់បង់ជីវិតមុនខួបកំណើតប្រាំឆ្នាំរបស់ពួកគេ កាន់តែមានតិចជាងមុន​។ ជាមួយនឹងតួលេខ ថយចុះពី ១២៤ កំណើតរស់ ក្នុង ១០០០ កំណើតក្នុងឆ្នាំ ២០០០ មកនៅ ៣៥ កំណើតរស់ក្នុង ១០០០ កំណើតក្នុងឆ្នាំ ២០១៤។ ការទទួលបានប្រភពទឹកដែលត្រូវបានកែលម្អ មានការកើនឡើងពី ២២ ភាគរយ ក្នុងឆ្នាំ ១៩៩០ ដល់ ៧០ ភាគរយ ក្នុងឆ្នាំ ២០១៧។

ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ហើយកុមារនៅកម្ពុជាអាចជួបនឹងការលំបាកខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

វឌ្ឍនភាពពុំសម្រេចបានដូចៗគ្នានោះឡើយ ដោយមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង រវាងតំបន់ជនបទ និងតំបន់ប្រជុំជន រវាងកុមារដែលមានពិការភាពនិងកុមារដែលពុំមានពិការភាព និងរវាងគ្រួសារដែលមានជីវភាព​ធូរធារ និងគ្រួសារក្រីក្រ។ ជារឿយៗ បញ្ហាប្រឈមទាំងនេះ រឹតតែធ្ងន់ធ្ងរទៅទៀត ដោយ​សារ​តែកង្វះចំណេះដឹង និងលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព ទឹកស្អាត និងអនាម័យឲ្យបានគ្រប់គ្រាន់។