ការងារស្ម័គ្រចិត្ត
ចង់ក្លាយទៅជាជនគំរូដែលអនុវត្តសកម្មភាពជាក់ស្តែងដែរឬទេ? សូមស្វែងយល់ពីរបៀបដែលអ្នកអាចក្លាយទៅជាអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ។

- Available in:
- English
- Khmer
ការងារស្ម័គ្រចិត្ត គឺជាវិធីដ៏ល្អបំផុត ដើម្បីឲ្យអ្នកនាំមកនូវការផ្លាស់ប្តូរក្នុងសហគមន៍របស់អ្នក ហើយក្នុងពេលជាមួយគ្នា ធ្វើឲ្យអ្នកអាចទទួលបាននូវបទពិសោធន៍សំខាន់ៗ និងជំនាញទន់ ដូចជាជំនាញប្រាស្រ័យទាក់ទង ជំនាញចរចា និងស្វ័យទំនុកចិត្តជាដើម។ ទោះជាយ៉ាងណាក៏ដោយ ជាការសំខាន់ណាស់ ដែលអ្នកត្រូវធានាថា ការងារស្ម័គ្រចិត្តរបស់អ្នកនឹងរួមចំណែកនាំមកនូវអ្វីដែលល្អប្រសើរចំពោះសង្គម ជាជាងនាំមកនូវការឈឺចាប់ទាំងអចេតនាដល់កុមារ និងគ្រួសារ ដែលអ្នកព្យាយាមជួយ។
ប្រសិនបើអ្នកមានសញ្ញាបត្របរិញ្ញាបត្រ បទពិសោធន៍ការងារ និងចំណាប់អារម្មណ៍ចង់ទទួលបានឱកាសស្ម័គ្រចិត្តក្នុងរយៈពេលវែងក្នុងប្រទេសកំពុងអភិវឌ្ឍ អ្នកមានសិទ្ធិចូលរួមក្នុងកម្មវិធីអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ។
នេះ គឺជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ ដែលជ្រើសរើសអ្នកស្ម័គ្រចិត្ត ដើម្បីបំពេញការងារក្នុងប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល រាប់បញ្ចូលទាំងយូនីសេហ្វផងដែរ។ នីតិវិធីសម្រាប់ដាក់ពាក្យសុំ និងព័ត៌មាន អាចរកបានតាមរយៈ គេហទំព័របស់ UNV។