ដៃគូរបស់យើង
រួមកម្លាំងគ្នាជាមួយនឹងដៃគូរបស់យើង ដើម្បីផ្តល់ឲ្យកុមារនៅកម្ពុជានូវឱកាសស្មើភាពគ្នា

- Available in:
- English
- Khmer
យូនីសេហ្វ មានបទពិសោធន៍ជាង៧០ឆ្នាំ ធ្វើការងារជាមួយនឹងដៃគូនានានៅទូទាំងសកលលោក។ នៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូចម្បងរបស់យើង។ យើងសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលនៅគ្រប់កម្រិតទាំងអស់ ដើម្បីអនុវត្តភារកិច្ចរបស់យើង ដើម្បីបុព្វហេតុកុមារ ពោលគឺដើម្បីឲ្យកុមារទាំងអស់អាចទទួលបាននូវឱកាស និងជម្រើសផ្សេងៗ ក្នុងជីវិតរបស់ពួកគេ។
យើងសហការជាមួយនឹងអង្គការតាមសហគមន៍ សង្គមស៊ីវិល អង្គការមិនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ។ ដោយធ្វើការរួមគ្នា យើងខិតខំបំពាក់បំប៉ន និងផ្តល់ភាពអង់អាចដល់កុមារ និងសហគមន៍របស់ពួកគេ ដើម្បីឲ្យពួកគេអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួន ក៏ដូចជាអភិវឌ្ឍធនធាននានានៅក្នុងប្រទេសរបស់ពួកគេ។
ការងាររបស់យើងនៅក្នុងប្រទេសកម្ពុជា ទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុសប្បុរសពីរដ្ឋាភិបាលនៅជុំវិញពិភពលោក បណ្តាញគណៈកម្មាធិការជាតិរបស់យូនីសេហ្វ សប្បុរជន និងមូលនិធិឯកជន។