សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ស្ថានភាពកុមាររងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍

ការវិភាគសុីជម្រៅអំពីហានិភ័យ បញ្ហាប្រឈម និងគន្លងគោលនយោបាយ ដែលមានឥទ្ធិពលដល់កុមារដែលរងផលប៉ះពាល់ពីការចំណាកស្រុករវាងកម្ពុជា និងថៃ។

ចំណុចសំខាន់

របាយ​ការណ៍​នេះ​បង្ហាញ​ពីពហុបញ្ហានៃហានិភ័យកិច្ចរ​ការពារ​កុមា​រ ​ដែល​កុមារ​រង​ផល​ប៉ះពាល់​ដោយទេសន្តរប្រវេសន៍​ស្រុក​រវាង​ប្រទេស​កម្ពុជា និង​ថៃ បានជួបប្រទះ។ សម្ពាធសេដ្ឋកិច្ច និងកត្តាដែលទាក់ទងនឹងអាកាសធាតុ ជាកត្តាក្នុងចំនោមហេតុផលផ្សេងទៀត ដែលជំរុញការធ្វើទេសន្តរប្រវេសន៍មិនស្របច្បាប់​ និងដែលធ្វើអោយស្មុគស្មាញក្នុងការប្រមូលទិន្នន័យ និងប្រព័ន្ធសេវាគាំកុមារចុះខ្សោយ។ ដោយហេតុនេះ កុមារជាច្រើនងាយនឹងទទួលរងនូវការកេងប្រវ័ញ្ច ការរំលោភបំពាន ការរើសអើង និង លទ្ធភាពទទួលបានសេវាសំខាន់ៗនៅមានកំរិត ដូចជាការអប់រំ និងការថែទាំសុខភាពជាដើម។ ទោះបីជាមានក្របខ័ណ្ឌច្បាប់ក៏ដោយ ការអនុវត្តសំខាន់ៗនៅតែមានកំរិត ជាពិសេសសម្រាប់កុមារមានពិការភាំព និងកុមារដែលស្តិតក្នុងស្ថានភាពទេសន្តរប្រវេសន៍មិនស្របច្បាប់។

ការសិក្សានេះបានផ្តល់អនុសាសន៍ថា ប្រទេសថៃ និងកម្ពុជា គួរពង្រឹងកិច្ចសហប្រតិបត្តិការ​ ដោយអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដ៏ទូលំទូលាយ ដើម្បីធានានូវសិទ្ធិកុមាររងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍រវាងប្រទេសទាំងពីរ។ របង្កើតប្រព័ន្ធប្រមូលទិន្នន័យដ៏រឹងមាំ ដើម្បីជាមូលដ្ឋានរៀបចំអភិវឌ្ឍ គោលនយោបាយ និងគម្រោងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

#
អ្នកនិពន្ធ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ