វិភាគសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ថ្នាក់ឃុំ នៅកម្ពុជា
ការវិភាគពីការប្រឈម និងភាពងាយរងគ្រោះរបស់កុមារ ដែលមានកម្រិតហានិភ័យខ្ពស់ និងខ្ពស់ខ្លាំងចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើការទទួលបានសេវាសង្គមមូលដ្ឋានពី៥វិស័យ នៅក្នុងឃុំរបស់ពួកគេ។
- English
- Khmer
ចំណុចសំខាន់
បន្ថែមពីលើទិន្នន័យដែលបង្ហាញតាមរយៈផ្ទាំងបង្ហាញព័ត៌មាន និងទិន្នន័យ CCRI1 ដែលមានស្រាប់ ផ្ទាំងរូបភាពព័ត៌មាន អំពីសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ភាពងាយប្រឈម និងភាពងាយរងគ្រោះរបស់កុមារ កម្រិតថ្នាក់ខេត្ត និងឃុំ ទាំងអស់នេះ គឺជាឯកសារបន្ថែមផ្តល់នូវការយល់ដឹងជាក់លាក់ អំពី កត្តា ដែលអាចបណ្តាលអោយកុមារងាយរងគ្រោះចំពោះផលប៉ះពាល់ពីមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ និងហានិភ័យបរិស្ថាន នៅក្នុងតំបន់ ដែលពួកគេរស់នៅ ។ ផ្ទាំងរូបភាពព័ត៌មាននេះត្រូវបានចងក្រងដោយផ្អែកលើ លទ្ធផលវិភាគស៊ីជម្រៅលើសូចនាករ ដែលបានកំណត់ទាក់ទង នឹងការទទួលបានសេវាសង្គមមូលដ្ឋានរបស់កុមារ ពី ៥វិស័យ រួមមាន សុខភាពកុមារ និងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ការអប់រំ ជីវភាពរស់នៅ សេវាគាំពាសង្គម និងការការពារកុមារ នៅក្នុងកម្រិតឃុំ។
ផ្ទាំងរូបភាពព័ត៌មាន អំពីសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ភាពងាយប្រឈម និងភាពងាយរងគ្រោះរបស់កុមារ កម្រិតថ្នាក់ខេត្ត និងឃុំ ទាំងនេះ អាចគាំទ្ររដ្ឋបាលខេត្តនៅគ្រប់កម្រិត និងអ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការកំណត់អាទិភាព និង តម្រូវការជាក់លាក់របស់កុមារ ដើម្បីជួយអោយ ពួកគេត្រៀមខ្លួនអោយបានប្រសើរជាងមុន និងដើម្បីកសាងភាពធន់ ដែលឆ្លើយតបទៅនឹង ភាពប្រឈម និង ភាពងាយរងគ្រោះ កើតឡើងក្នុងឃុំរបស់ពួកគេ៕
1 https://www.unicef.org/cambodia/climate-changed-child-childrens-climate-risk-index-cambodia