របាយការណ៍ស្តីពីការវិភាគទិន្នន័យអធិការកិច្ចកន្លែងថែទាំកុមារ នៅកម្ពុជា ២០១៥ - ២០២៤
ការវិភាគស៊ីជម្រៅ ពី និន្នាការ និងវឌ្ឍនភាពក្នុងការកាត់បន្ថយទាំងចំនួនកន្លែងថែទាំកុមារ និងកុមារ ចន្លោះឆ្នាំ ២០១៥ - ២០២៤
- English
- Khmer
Highlights
កម្ពុជាសំរេចលទ្ធផល គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយកន្លែងថែទាំកុមារ ដោយមានការធ្លាក់ចុះយ៉ាងខ្លាំងទាំងចំនួនកន្លែងថែទាំ និងកុមារ ក្នុងចន្លោះឆ្នាំ ២០១៥ - ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ក៌នៅតែមានបញ្ហាប្រឈម ពាក់ពន្ធ័ទៅនិង កន្លែងថែទាំកុមារដែលដំណើរការក្រោមបទដ្ឋានអប្បបរមា កន្លែងថែទាំកុមារដែលគ្មានអាជ្ញាប័ណ្ណ និងមិនបានចុះបញ្ជី និងការថែទាំកុមារពិការ។ ការពង្រឹងការថែទាំតាមគ្រួសារ ប្រព័ន្ធអធិការកិច្ច កិច្ចសហប្រតិបត្តិការអន្តរក្រសួង និងការកសាងសមត្ថភាពនៅគ្រប់កម្រិតគឺមានភាពចាំបាច់ ដើម្បីទ្រទ្រង់ ប្រយោជន៍ដែលបានពីកំណែទម្រង់នេះ និងដើម្បីការពារសិទ្ធិកុមារ។