សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យុវជននាំមកនូវស្នាមញញឹមដល់កុមារដែលរងផលប៉ះពាល់ដោយជម្លោះ

ទិវាកុមារពិភពលោកនៅខេត្តព្រះវិហារ យុវជនស្ម័គ្រចិត្តបានបង្កើត ជំនាញ និងជួយកុមារឱ្យទទួលបានសេចក្តីរីករាយ ការរៀនសូត្រ និងក្តីសង្ឃឹម បន្ទាប់ពីការរំខាន និងការផ្លាស់ទីលំនៅ។

Cristyn Lloyd
25-11-23_WCD Phum UNICEF Preah Vihear_9 (1).webp
UNICEF Cambodia/2025/Bunsak But
25 មិថុនា 2026

ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខេត្តព្រះវិហារ – នៅពេលសួរថាហេតុអ្វីបានជាយើងប្រារព្ធទិវាកុមារពិភពលោក កញ្ញា ចាន់ដា អាយុ ១៧ ឆ្នាំ បាននិយាយថា “ដើម្បីផ្តល់ស្នាមញញឹម ភាពកក់ក្តៅ និងសុភមង្គលដល់កុមារគ្រប់រូប” ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ កញ្ញា បានធ្វើការងារស្ម័គ្រចិត្តនៅក្នុងពិធីបុណ្យភូមិមានជើង (Bonn Phum on the Move) របស់យូនីសេហ្វ ក្នុងខេត្តព្រះវិហារ ជាកន្លែងដែលកុមារ និងអ្នកថែទាំចំនួន ១០.០០០ នាក់បានជួបជុំគ្នា ដើម្បីលេង រៀនសូត្រ និងអបអរសាទរសិទ្ធិកុមារ ។

នៅភូមិ យូនីសេហ្វ ពោលគឺជាកន្លែងដែលកុមារកំពុងរៀនសូត្រអំពីអាពាហ៍ពិពាហ៍កុមារ សកម្មភាពអាកាសធាតុ អាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត ។ល។ ដោយកញ្ញាបានមមាញឹកនឹងការង្រៀនកុមារអំពីសុវត្ថិភាព​ចរាចរណ៍ និងច្បាប់ចរាចរណ៍តាមរយៈល្បែងសង់រូប (Life-Size Board Game) ។ អ្នកនៅក្បែរកញ្ញា គឺជាកុមារីអាយុ ១៣ ឆ្នាំ ឈ្មោះ សិទ្ធិ កំពុងបង្ហាញពីរបៀបពាក់មួកសុវត្ថិភាពចរាចរណ៍ឱ្យបានត្រឹមត្រូវ ។ កុមារជាច្រើនជួបជុំយ៉ាងសប្បាយរីករាយនៅតាមស្តង់ ។ 

ឆ្នាំនេះ មិនមែនជាឆ្នាំល្អសម្រាប់កុមារនៃខេត្តព្រះវិហារនោះទេ ពោលគឺរយៈពេលត្រឹមតែបួនខែប៉ុណ្ណោះ 
ខណៈមនុស្ស ១៧០.០០០នាក់ បានចាកចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាតាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសថៃ ដែលបានរំខានដល់សេវាសារៈវន្តនានា បិទសាលារៀន និងមណ្ឌលសុខភាព និងបង្កភាពតានតឹងផ្លូវចិត្ត និងប៉ះទង្គិចផ្លូវចិត្តដល់កុមារ និងគ្រួសារ ។ 

Screenshot 2026-06-25 at 11.06.10.webp
UNICEF Cambodia/2025/Cristyn Lloyd
25-11-23_WCD Phum UNICEF Preah Vihear_6 (1).webp
UNICEF Cambodia/2025/Bunsak But

សម្រាប់កញ្ញា ចន្ថា និងអ្នកស្ម័គ្រចិត្តដទៃទៀត កម្មវិធីបុណ្យភូមិមានជើង (Bonn Phum on the Move) នេះ ដែលបានជួបជុំគ្នាក្រោមប្រធានបទ “រួមគ្នាដើម្បីសន្តិភាព រួមគ្នាដើម្បីសិទ្ធិកុមារ” ពោលគឺតំណាងឱ្យការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ និងភាពធូរស្រាលពីផលវិបាកនៃព្រឹត្តិការណ៍ថ្មីៗនេះ ។

កញ្ញាស៊ីណុង អាយុ ១៧ ឆ្នាំ បាននិយាយថា “យើងមានភាពតានតឹងខ្លាំងណាស់ព្រោះការសិក្សារបស់យើងមិនបានដំណើរការទៅដោយរលូន ។ យើងត្រូវសម្រាកមួយរយៈដោយសារជម្លោះ” ។ “ឥឡូវយើងសប្បាយរីករាយឡើងវិញ ហើយយើងអាចញញឹមវិញបាន” ។

ម៉ាលីន អាយុ ១៧ ឆ្នាំ ដែលបានចំណាយពេលពេញមួយថ្ងៃគូរមុខ បាននិយាយថា  “ការប្រារព្ធព្រឹត្តិការណ៍នៅព្រះវិហារគឺដូចជាឱសថសម្រាប់ព្យាបាលស្ថានភាពផ្លូវចិត្តរបស់ប្រជាជន” ។ “វាអាចជួយប្រជាជននៅព្រះវិហារឱ្យភ្លេចទុក្ខព្រួយរបស់ពួកគេមួយរយៈ។ ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមែនត្រឹមតែជាអ្នកស្ម័គ្រចិត្តយុវជន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកចូលរួមលេងយ៉ាងសប្បាយរីករាយផងដែរ ។

ជារៀងរាល់ឆ្នាំ ទិវាកុមារពិភពលោក នៅថ្ងៃទី២០ ខែវិច្ឆិកា គឺជាខួបនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី​សិទ្ធិកុមារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ ១៩៩២ ។ វាគឺជាទិវាសកម្មភាពសកលសម្រាប់កុមារ ដោយកុមារ និងតំណាងឱ្យវេទិកាមួយសម្រាប់ការបន្តការប្តេជ្ញាចិត្តចំពោះសិទ្ធិកុមារ និងសម្រាប់យុវជន​ក្នុងការលើកឡើងពីបញ្ហាដែលមានសារៈសំខាន់ចំពោះពួកគេ ។

អស់រយៈពេលបីឆ្នាំកន្លងមកនេះ យូនីសេហ្វ ប្រចាំកម្ពុជា បានសហការជាមួយបណ្តាញយុវជន ភ្លើងគប់ ដើម្បីរៀបចំពិធីកម្មវិធីបុណ្យភូមិមានជើង នៅតាមខេត្តដាច់ស្រយាល និងពិបាកទៅដល់ ដោយនាំមកនូវភាពសប្បាយរីករាយ ការរៀនសូត្រ និងឱកាសដល់ជនងាយរងគ្រោះ និងផ្តល់ភាពអង់អាចដល់កុមារជាអ្នកផ្លាស់ប្តូរនៅក្នុងសហគមន៍ និងប្រទេសរបស់ពួកគេ ។

ក្នុងឆ្នាំ ២០២៥ ការរៀបចំទិវាកុមារពិភពលោកនៅខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរខេត្ត គឺជាការអំពាវនាវឱ្យមានសន្តិភាព និងការការពារសម្រាប់កុមារគ្រប់រូប ក្នុងកាលៈទេសៈទាំងអស់ និងជាឱកាសមួយ ដើម្បីផ្សព្វផ្សាយទៅដល់កុមារដែលងាយរងគ្រោះបំផុតមួយចំនួនរបស់ប្រទេស ។ យុវជនជាង ១០០ នាក់មកពីខេត្តព្រះវិហារ ទទួលបានការបណ្តុះបណ្តាលឱ្យសម្របសម្រួលព្រឹត្តិការណ៍នេះ ដឹកនាំសកម្មភាព និងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍របស់ពួកគេឡើងវិញ ។

សម្រាប់អ្នកស្ម័គ្រចិត្ត វាគឺជាឱកាសមួយដើម្បីកសាងជំនាញផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើនទំនុកចិត្ត 
ខណៈ​​ពេលត្រូវគាំទ្រកុមារឱ្យរៀនសូត្រ ញញឹម និងស្រមៃមើលអនាគតដ៏មានសង្ឃឹមជាងមុន ។

លោក ម៉ាលីន បាននិយាយ ដោយប្រើសុភាសិតខ្មែរទូទៅមួយ ដើម្បីពិពណ៌នាអំពីតួនាទីរបស់កុមារនៅក្នុងសង្គមថា “កុមារប្រៀបដូចជាក្រដាសទទេមួយសន្លឹក ។ ប្រសិនបើយើងដឹកនាំពួកគេបានល្អ ពួកគេនឹងធំឡើងបានល្អ ហើយក្លាយជា ទំពាំងស្នងឫស្សី ដែលត្រូវតែបន្តវេនពីមនុស្សជំនាន់មុន” ។

“ដូច្នេះ យើងគួរតែចំណាយពេលវេលារបស់យើងឱ្យមានប្រយោជន៍ដោយខិតខំធ្វើអ្វីៗ ដើម្បីបង្កើនសមត្ថភាព​ផ្ទាល់ខ្លួន។ នៅពេលដែលយើងធ្វើការងារស្ម័គ្រចិត្ត យើងទទួលបានបទពិសោធន៍ជាច្រើនដែលយើងមិនធ្លាប់មានពីមុនមក ទាំងជំនាញទន់ និងជំនាញរឹង ។ ការងារស្ម័គ្រចិត្តជួយបណ្តុះបណ្តាលយើងឱ្យក្លាយជាយុវជនដែលមានសមត្ថភាព មានទាំងចំណេះដឹង និងជំនាញជាក់ស្តែង” ។

ព្រឹត្តិការណ៍ភូមិ យូនីសេហ្វ រយៈពេលពីរថ្ងៃ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ក៏មានការសម្តែងដោយសិល្បករល្បីៗ ដូចជា Kesorrr និង Roxy ផងដែរ ដោយចាប់ផ្ដើមពីព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយប្រាំមួយគីឡូម៉ែត្រ ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព រត់ដើម្បីកុមារ” នៅតំបន់បុរាណវិទ្យាកោះកេរ្តិ៍ ដែលជាប្រាសាទប្រវត្តិសាស្ត្រ និងជាសមាជិកនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ការរត់ប្រណាំងនេះ មានអ្នកចូលរួមរត់ចំនួន ៩០០ នាក់ រួមទាំងកុមារប្រហែល ២០០ នាក់ផងដែរ ។ 

SM_JPG_UNICEF_Village_PreahVihear_ChildRightsActivities-154.webp
UNICEF Cambodia/2025/Bunsak But