សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យុវជនកម្ពុជារួមគ្នាប្តេជ្ញាចិត្តចូលរួមសកម្មភាពអាកាសធាតុថ្នាក់ជាតិ តាមរយៈសន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥

03 មិថុនា 2025
© UNDP Cambodia/2025
UNDP Cambodia/2025

រាជធានីភ្នំពេញ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ ២០២៥ —​ មេដឹកនាំយុវជនផ្នែកអាកាសធាតុ តំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ​ និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ២៥០ នាក់ បានជួបជុំគ្នានៅថ្ងៃនេះក្នុងសន្និសីទយុវជនក្នុងស្រុក (LCOY) ឆ្នាំ២០២៥ ដើម្បីជំរុញបន្ថែមសំឡេងយុវជនទៅក្នុងរបៀបវារៈអាកាសធាតុ និងការប្តេជ្ញាចិត្តទៅនឹងការប្រែប្រួលអាកាសធាតុ​ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) សម្រាប់ប្រទេសកម្ពុជា។

ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0)​ នឹងរៀបចំដាក់ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតនាខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ក្នុងគោលបំណង​បង្ហាញពីភាពប្រសើរជាងមុននូវមហិច្ឆតា ការពន្លឿនប្រសិទ្ធិភាព និង​បរិយាបន្ន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ សន្និសីទយុវជនកម្ពុជា​ឆ្នាំ២០២៥នេះ ផ្តល់ឱកាស​​ដល់យុវជនក្នុងការចូលរួមចំណែកលើការកំណត់ផែនការជាតិ និង​បង្ហាញអំពីទស្សនវិស័យ​របស់ពួកគេ ក្នុងរបៀបវារៈ​អាកាសធាតុរបស់កម្ពុជា​នាពេលអនាគត​ ។ ការចូលរួមជាមតិរបស់យុវជនកម្ពុជានេះ នឹងត្រូវដាក់បញ្ចូលទៅក្នុង​សេចក្តីថ្លែងការណ៍ផ្លូវការ​របស់យុវជននៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្នុងសេចក្តីថ្លែងការណ៍យុវជនអន្តរជាតិ ដែលនឹងត្រូវរៀបចំមុនពេលសន្និ សីទបណ្តាភាគីលើកទី ៣០ នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេស ប្រេស៊ីល។

ថ្លែងក្នុងកម្មវិធីបើកសន្និសីទយុវជនកម្ពុជា​ឆ្នាំ២០២៥​ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថានតំណាងឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​បានមានប្រសាសន៍ថា៖ “សំឡេងយុវជន​ គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការធានាពីភាពធន់ និងចីរភាពសម្រាប់អនាគត​កម្ពុជា ។​ សន្និសីទនេះ គឺមិនត្រឹមតែជាវេទិការសម្រាប់ការ​សន្ទនាប៉ុនោះទេ ប៉ុន្តែជាវេទិការសម្រាប់លើកម្ពស់ការរួមចំណែកយ៉ាងសកម្មរបស់យុវជនដែលប្រកបដោយអត្ថន័យ សម្រាប់​កំណត់​របៀបវារៈ​អាកាសធាតុរបស់កម្ពុជា ។​​ គំនិតយោលបល់ និងកម្លាំងរបស់យុវជន គឺជាស្នូលក្នុងដំណោះស្រាយអាកាសធាតុ ដែលការពារអនាគតរបស់ពួកយើង ។”

តាមរយៈការគាំទ្រពី​ក្រសួង​បរិស្ថាន អង្គការយូនីសេហ្វ​ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាយុវជនលើការប្រែប្រួលអាកាសធាតុ សន្និសីទយុវជនកម្ពុជា​ឆ្នាំ២០២៥នេះ ផ្តល់នូវវេទិការថ្នាក់ជាតិមួយ​សម្រាប់យុវជនកម្ពុជា ចែករំលែកពីការយល់ឃើញលើដំណោះស្រាយបរិស្ថានប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមសកម្មពីយុវជន ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ ។

លោក ស៊ីថាន​ ស៊ីលីដា ​យុវជនតំណាង បេក្ខភាព LCOY 2023 និង បានចូលរួមក្នុង COP29 បានបញ្ហាញចំណាប់អារម្មណ៍ថា ៖  តាមរយៈ​ LCOY ខ្ញុំយល់ច្បាស់ថា ការទទួលបានឱកាសចូលរួមពិតប្រាកដ គឺមិនមែនគ្រាន់តែជានាមសម្រាប់ការចូលរួមនោះទេ។ ការចូលរួមដែលពិតប្រាកដ គឺជាការរបង្រួបបង្រួមស្មារតីរបស់អ្នកនាំសារដែលបំផុសគំនិត អ្នកការពារ និងអ្នកផ្លាស់ប្តូរដែលធ្វើសកម្មភាព ហើយទាំងអស់នេះ គឺដើម្បីប្រទេសកម្ពុជាប្រកបដោយចីរភាព ។ 

លោកស្រី អាល្សីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ ការរៀបចំ NDC3.0 របស់កម្ពុជា បានបង្ហាញពីយកចិត្តទុកដាក់លើតួនាទីរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ​ ប៉ុន្តែយន្តការ និងទំនួលខុសត្រូវជាក់លាក់សម្រាប់តាមដានការចូលរួមរបស់យុវជនក្រៅពីសកម្មភាពស្មគ្រ័ចិត្តនៅមានភាពខ្វះចន្លោះនៅឡើយ ។ UNDP បានរួមចំណែកគាំទ្រដើម្បីផ្លាស់ប្តូរការចូលរួមរបស់យុវជនពីការយល់ដឹងទៅជាការចូលរួមយ៉ាងសកម្ម និងកំពុងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការចូលរួមរបស់យុវជនក្នុង NDC 3.0 ​ក្នុងគោលបំណង ពង្រឹងសម្ព័ន្ធភាពយុវជនដឹកនាំអាកាសធាតុរបស់កម្ពុជា ក្នុងការប្រើប្រាស់និងអភិវឌ្ឍជំនាញរបស់ពួកគេ ដើម្បីកំណត់សកម្មភាព និងយន្តការជាក់លាក់លើការអនុវត្ត និងការតាមដានការចូលរួមរបស់យុវជនក្នុង NDC 3.0 ។ ដូច្នេះ នាងខ្ញុំមានការរំពឹងទុកខ្ពស់លើ LCOY 2025 នេះជាឱកាសដ៏សំខាន់មួយ ដែលអនុញ្ញាតិ្តឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងការជម្រុញសកម្មភាពអាកាសធាតុនៅកម្ពុជា។

តាមរយៈរបាយការណ៍ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសម្រាប់កម្ពុជា ឆ្នាំ ២០២៤ បានបង្ហាញថា កុមារចំនួនជិត២លាននាក់ ច្រើនជាង១ភាគ៣ នៃ​យុវជនសរុបក្នុងប្រទេសកម្ពុជា រស់នៅក្នុងតំបន់ដែលមានហានិភ័យអាកាសធាតុខ្ពស់ ឬខ្ពស់ណាស់ ហើ តំបន់ជនបទប្រឈមនឹងហានិយភ័យខ្ពស់ជាងគេ ។   ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ​ ដែលមានដូចជាការកើនឡើងកម្ដៅ ទឹកជំនន់ រាំងស្ងួត និងលក្ខណៈធាតុអាកាសដែលមិនអាចទាយទុកបាន កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ការអប់រំ សុខភាព និងជីវភាពរស់នៅ។

លោកបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរបស់យូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា​​ បញ្ហាអាកាសធាតុ ​គឺជា​បញ្ហា​សិទ្ធិ​កុមារ​​ ។ ប្រមាណជាជិត ២​ ភាគ ៣ នៃ ប្រជាជនកម្ពុជា គឺស្ថិតនៅអាយុក្រោម ៣០ ឆ្នាំ ដែលគួរទទួលបានការចូលរួមជាភាពដឹកនាំនៅគ្រប់កម្រិតនៃការគ្រប់គ្រងអាកាសធាតុ ។ ទោះបី ជាកុមារ និងយុវជនមិនមែនជាអ្នកបង្កឲ្យមាននូវវិបត្តិអាកាសធាតុ ប៉ុន្តែ ពួកគេគឺជាក្រុមដែលទទួលរងផលប៉ះពាល់មុនគេ​ ។  ហើយ យុវជនក៏កំពុងចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ។ ការច្នៃប្រឌិត និងការប្តេជ្ញារបស់ពួកគេ គឺមានសារៈសំខាន់ក្នុងការជំរុញឲ្យមានភាពរីកចម្រើន ដែលមានស្ថិរភាពពិតប្រាកដ ។ 
យូនីសេហ្វពិតជាមានមោទកភាព​គាំទ្រយុវជនក្នុងការកសាងកម្ពុជាប្រកបដោយ​សុខភាពល្អនិងចីរភាពជាងមុន​ ។

សន្និសីទនេះ បានរួមបញ្ចូលការពិភាក្សាដឹកនាំដោយយុវជន សិក្ខាសាលាអំពីគោលនយោបាយ និងការបង្ហាញអំពីការច្នៃប្រឌិតបៃតង និងសកម្មភាពអាកាសអាតុដែលផ្អែកលើសហគមន៍ ។ លទ្ធផលនៃសន្និសីទនេះ គឺការចងក្រងសេចក្តីថ្លែងការណ៍របស់យុវជនកម្ពុជាអំពីសកម្មភាពអាកាសធាតុមានរួមបញ្ចូលអនុសាសន៍ និងការកំណត់អាទិភាព ដែលយុវជនបានរៀបចំ ដើម្បីជាធាតុចូលក្នុងគោលនយោបាយអាកាសធាតុនៅប្រទេស និងជាពិសេស ជាធាតុចូលសម្រាប់ប្រទេសកម្ពុជា ក្នុង COP30 និងក្នុងដំណើរការបូកសរុបបញ្ចប់ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0)​​ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកម្រិតថ្នាក់ជាតិ និងដោះស្រាយបញ្ហាអាកាធាតុ​។

###

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 

ឯកឧត្តម ស៊ុំ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត

ក្រសួងបរិស្ថាន

ទូរស័ព្ទ៖ +855 16 907 764 អ៊ីម៉េល៖ [email protected]

© UNDP Cambodia/2025
UNDP Cambodia/2025

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

ធនធានបន្ថែម

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook