សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សូមជួបជាមួយប្អូនប្រុស មុន្នីវុធ

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនប្រុស មុន្នីវុធ កីឡាករបាល់ទាត់ឆ្នើមនាពេលអនាគតរបស់កម្ពុជា។

Jaime Gill
 043-DSC02263-Modifier.jpg
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំឈ្មោះ មុន្នីវុធ។ អ្វីដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងពិភពលោកនេះ គឺកីឡាបាល់ទាត់។ ខ្ញុំមិនអាចលេងបាល់នៅផ្ទះ ដោយសារផ្ទះរបស់ខ្ញុំនៅជាប់ផ្លូវធំ ហើយម្ដាយរបស់ខ្ញុំតែងតែស្រែកឲ្យខ្ញុំ នៅពេលខ្ញុំទៅលេងនៅជិតផ្លូវ។ គាត់និយាយថាវាគ្រោះថ្នាក់ណាស់។ ដូច្នេះហើយបានជាខ្ញុំតែងតែចង់មកសាលារៀន ដើម្បីលេងបាល់ទាត់នៅទីនេះ។ ខ្ញុំមានមិត្តល្អម្នាក់ឈ្មោះ វិទូ ហើយបើយើងបានលេងបាល់ទាត់ជាមួយគ្នា យើងលេងបានរឹតតែល្អ ហើយសប្បាយណាស់។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ក្រៅតែពីកីឡាបាល់ទាត់ ខ្ញុំចូលចិត្តគូររូប ជាពិសេសរូបនាគ។ ខ្ញុំក៏ចូលចិត្តនៅផ្ទះ និងជួយម្ដាយ និងឪពុករបស់ខ្ញុំធ្វើការងារផងដែរ។ ខ្ញុំមិនទាន់មានបងប្អូនប្រុសស្រីនៅឡើយទេ។ ខ្ញុំគិតថា ឆ្នាំនេះគ្រួសាររបស់ខ្ញុំជួបនឹងការលំបាកខ្លាំង។ ម្ដាយរបស់ខ្ញុំគឺជាអ្នកលក់ម្ហូបអាហារ ប៉ុន្តែឥឡូវមិនសូវមានភ្ញៀវច្រើនទេដោយសារជំងឺកូវីដ-១៩។ ដូច្នេះគាត់ត្រូវខ្ចីប្រាក់ពីធនាគារមកទប់ទល់ជីវភាព។ ខ្ញុំដឹងថា គាត់ និងឪពុករបស់ខ្ញុំបារម្ភអំពីរឿងសងបំណុលគេរាល់ថ្ងៃ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ខ្ញុំនឹងប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាកីឡាករបាល់ទាត់ដែលពូកែ ដូចគ្រីស្ទៀនណូ រ៉ូណាល់ដូ។ គាត់គឺជាវីរបុរសរបស់ខ្ញុំ។ ខ្ញុំចង់ឈ្នះ និងលើកពាន់រង្វាន់ដ៏ធំមួយ។ នេះគឺជារឿងអស្ចារ្យបំផុតទី១ នៅក្នុងពិភពលោក។ ខ្ញុំនឹងឈប់ញ៉ាំស្ករគ្រាប់ និងរបស់ផ្អែមទាំងអស់ហើយនិងប្រឹងប្រែងរៀនសូត្រដើម្បីបានក្លាយជាកីឡាបាល់ទាត់ដូចរ៉ូណាល់ដូ។ ប្រសិនបើខ្ញុំពូកែលែងបាល់ទាត់ ខ្ញុំអាចទិញឡាន និងផ្ទះដ៏ធំ និងមានអាងហែលទឹកផ្ទាល់ខ្លួន។ ខ្ញុំនឹងយកម្ដាយ និងឪពុករបស់ខ្ញុំមកនៅផ្ទះជាមួយ។ ឥឡូវនេះ ពួកគាត់គឺជាអ្នកមើលថែ និងចិញ្ចឹមខ្ញុំ ដូច្នេះពេលខ្ញុំមានផ្ទះ ខ្ញុំត្រូវមើលថែពួកគាត់វិញម្ដង។