វ៉ាក់សាំងដំបូងក្នុងចំណោមវ៉ាក់សាំងកូវីដ-១៩ មួយលានដូស ផលិតនៅប្រទេសជប៉ុន មកដល់ប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ – វ៉ាក់សាំងចំនួនជាង ៣៣០,000 ដូសដំបូង នៃវ៉ាក់សាំង AstraZeneca ចំនួនមួយលានដូស ដែលផលិតក្នុងប្រទេសជប៉ុន និងផ្តល់ជាអំណោយពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈយន្តការកូវ៉ាក់ បានមកដល់កម្ពុជា នៅថ្ងៃនេះ។ ជំនួយសប្បុរសធម៌នេះនឹងជួយកម្ពុជា ក្នុងការបន្តសម្រេចលទ្ធផលដ៏អស្ចារ្យ ដើម្បីក្លាយខ្លួនជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលពលរដ្ឋខ្លួនបានទទួលវ៉ាក់សាំងច្រើនជាងគេនៅក្នុងពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋពេញវ័យបានទទួលវ៉ាក់សំាំងក្នុងចំនួនច្រើនបំផុត ក្រោមកិច្ចសហការជាមួយនឹងដៃគូនៃយន្តការកូវ៉ាក់ អង្គការសុខភាពពិភពលោក និងយូនីសេហ្វ។
វ៉ាក់សំាងទាំងនេះមកដល់តាមរយៈយន្តការកូវ៉ាក់ ដែលជាយន្តការសកលមិនធ្លាប់មាន ដើម្បីពន្លឿនការអភិវឌ្ឍ និងការផលិតវ៉ាក់សំាងកូវីដ-១៩ ដែលមានសុវត្ថិភាព និងធានាឱ្យមានការទទួលបានវ៉ាក់សាំងប្រកបដោយយុត្តិធម៌ និងសមធម៌ និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ យូនីសេហ្វគឺជាទីភ្នាក់ងារដឹកនាំកិច្ចលទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សំាងកូវីដឥ១៩ តាមរយៈកម្មវិធីកូវ៉ាក់ ហើយនេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុត និងមានភាពស្មុគស្មាញបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃយុទ្ធនាការផ្តល់ថ្នាំបង្ការ។
ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍ថា “សេចក្តីសម្រេចចិត្តផ្តល់វ៉ាក់សាំង ទាំងនេះ គឺធ្វើទ្បើងក្នុងស្មារតីមិត្តភាពដ៏យូរលង់របស់យើងជាមួយនឹងពលរដ្ឋកម្ពុជា។ វ៉ាក់ទាំងដែលត្រូវ បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ ដោយអង្គការសុខភាពពិភពលោក និងបានផលិត ក្នុងប្រទេសជប៉ុននេះ នឹងត្រូវបានដឹកជញ្ជូនមកដល់ ទីក្រុងភ្នំពេញនៅថ្ងៃនេះហើយយើងសូមថ្លែង អំណរគុណដល់កិច្ចសហការក្នុងភាពជាដៃគូជាមួយនឹង ដៃគូនៃយន្តការកូវ៉ាក់នៅក្នុងប្រទេស គឺអង្គការសុខភាពពិភពលោក និងយូនីសេហ្វ។ ខ្ញុំសង្ឃឹមជឿជាក់ថា ស្ថានភាពនឹងបានប្រសើរក្នុងពេលឆាប់ៗនេះ ហើយការផ្តោះប្តូរសកម្មភាពជាប្រក្រតីរវាងប្រទេសយើងទាំងពីរ និងជាមួយបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោក នឹងត្រលប់ទៅរកប្រក្រតីវិញ។ ខ្ញុំសូមបួងសួងឱ្យពលរដ្ឋកម្ពុជាទទួលបានសុខភាពម៉ាំមួន និងមានសុវត្ថិភាព”។
ស្របពេលដែលប្រទេសជាច្រើនកំពុងជួបប្រទះនឹងបញ្ហាប្រឈមចំពោះការផ្គត់ផ្គង់វ៉ាក់សំាង យន្តការចែករំលែកវ៉ាក់សំាងរបស់កូវ៉ាក់ គឺជាវិធីសាស្ត្រដ៏ឆាប់រហ័សមួយ ដើម្បីភ្ជិតគម្លាតនៃការផ្គត់ផ្គង់ដែលកំពុងមានចំពោះមុខ និងធ្វើយ៉ាងណាឱ្យក្រុមងាយរងគ្រោះជាងគេដូចជា បុគ្គលិកសុខាភិបាល មនុស្សចាស់ជរា អ្នកដែលមានភាពងាយរងគ្រោះមួយចំនួន និងអ្នករស់នៅតំបន់ពិបាកទៅដល់ បានទទួលការការពារពីជំងឺកូវីដ-១៩។
លោក ចាទ្បាក់ អាប់ឌេលវ៉ាហាប់ នាយកស្តីទីយូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា “ការមកដល់របស់វ៉ាក់សាំងទាំងនេះ គឺចំពេលដែលចាំបាច់បំផុត។ ជំងឺកូវីដ-១៩ បន្តឆ្លងរាលដាលទូទាំងប្រទេសកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឆ្លើយតបចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវវឌ្ឍនភាពដ៏អស្ចារ្យ ក្នុងការផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន តាមរយៈកិច្ចសហការជាមួយនឹងដៃគូជាច្រើន។ យើងសូមវាយតម្លៃខ្ពស់ដល់ការដឹកនំារបស់រាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តសប្បុរសធម៌របស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ថវិកាគាំទ្រផ្តល់វ៉ាក់សាំងទាំងនេះ ហើយនឹងបន្តផ្តល់ការគំាទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់វ៉ាក់សាំងទៅដល់ពលរដ្ឋឱ្យកាន់តែច្រើន នៅក្នុងសប្តាហ៍ខាងមុខៗដែលជាពេលដ៏មានសារៈសំខាន់។”
ទន្ទឹមគ្នានឹងការគំាទ្រដល់ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ យូនីសេហ្វក៏បន្តគំាទ្រដល់កម្មវិធីផ្តល់ថ្នាំបង្ការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ តាមរយៈការធ្វើផែនការ ការគ្រប់គ្រងបរិក្ខារត្រជាក់ និងវ៉ាក់សាំង ការជំរុញតម្រូវការវ៉ាក់សាំង ការផ្តល់ចំណេះដឹង និងការបណ្តុះបណ្តាលបច្ចេកទេស និងយុទ្ធនាការអប់រំផ្សព្វផ្សាយ។ ជាមួយនឹងថវិកាសប្បុរសធម៌ពីរាជរដ្ឋាភិបាលជប៉ុន យូនីសេហ្វក៏កំពុងគាំទ្រការពង្រឹងបរិក្ខារត្រជាក់ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងប្រកបដោយសុវត្ថិភាពលើវ៉ាក់សាំងដែលទើបមកដល់ថ្មីៗ និងការពារកុមារមិនឱ្យឆ្លងជំងឺកូវីដ-១៩ តាមរយៈអន្តរាគមន៍កិច្ចការពារកុមារ។ ផ្អែកតាមបទពិសោធន៍ជាង ៧០ឆ្នាំ ក្នុងការធានាឱ្យកុមារបានទទួលវ៉ាក់សំាងការពារពីជំងឺនានា ដែលអាចនាំឱ្យកុមារបាត់បង់ជីវិត យូនីសេហ្វកំពុងធ្វើការការងារជាមួយនឹងដៃគូនានា ដើម្បីកសាងសមត្ថភាពសហគមន៍មូលដ្ឋាន និងធានាឱ្យសហគមន៍ទាំងនេះបានចូលរួមក្នុងដំណើរការវ៉ាក់សាំងទាំងមូល។
យន្តការកូវ៉ាក់ គឺជាភាពជាដៃគូរវាងអង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) និងសម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) និងយូនីសេហ្វ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.