ទិន្នន័យថ្មីបង្ហាញថា មានការធ្លាក់ចុះទំនុកចិត្តចំពោះវ៉ាក់សាំងកុមារ រហូតដល់ ៤៤ ភាគរយ សម្រាប់ប្រទេសមួយចំនួន ក្នុងអំឡុងមានជំងឺរាតត្បាតកូវីដ-១៩

21 មេសា 2023
© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab

របាយការណ៍ថ្មីរបស់យូនីសេហ្វបានបង្ហាញថា មានកុមារចំនួន ៦៧ លាននាក់ មិនបាន​ចា​ក់​វ៉ាក់សាំ​ង​ម្តង ឬពីរដង ក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ ដោយសារ​ភាពរ​អាក់រអួលក្នុង​កា​រ​ផ្ដ​ល់​សេ​វា​​ ​​ដោយសារ​ប្រព័ន្ធសុខាភិបាលជួបការលំបាក ការបង្វែរធនធានដែលខ្វះខាត ជម្លោះ និង​ភាពផុយស្រួយ និង​ការធ្លាក់​ចុះ​ទំនុកចិត្ត។

ទីក្រុងញូយ៉ក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យូនីសេហ្វ បានជូនដំ​​ណឹ​ង​នៅថ្ងៃ​នេះ​នៅ​ក្នុ​ងរបា​យការណ៍​ថ្មី​មួយស្ដីពីការចាក់ថ្នាំបង្ការថា ការយល់​ឃើ​ញ​របស់សា​ធារ​​ណជនអំពីសារៈ​សំខាន់​នៃវ៉ា​ក់​សាំ​ង​​​សម្រាប់កុមារ បានធ្លាក់ចុះក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចំនួន ៥២ ក្នុង​ចំណោម ៥៥ ប្រទេសដែលត្រូវបានសិក្សា ។

របាយការណ៍ស្ថានភាពកុមារក្នុងពិភពលោកឆ្នាំ២០២៣ ៖ សម្រាប់កុមារគ្រប់រូប ការចា​​ក់វ៉ាក់សាំប​ង្ហា​ញ​ពី​ការយល់​ឃើញអំពីសារៈសំខាន់នៃវ៉ាក់សាំងសម្រាប់កុមារ បានធ្លាក់ចុះជាងមួយភាគបីនៅសាធារណរដ្ឋ កូរ៉េ ប៉ាពួញូហ្គីណេ ហ្គាណា សេណេហ្គាល់ និងប្រទេសជប៉ុន បន្ទាប់ពីជំងឺរាតត្បាតជាសកលបានចាប់ផ្តើម។ នៅក្នុងទិន្នន័យថ្មីនេះ ដែលបានប្រមូលដោយគម្រោងទំនុកចិត្តវ៉ាក់សាំង (The Vaccine Confidence Project)ហើយបានចេញផ្សាយនៅថ្ងៃនេះដោយយូនីសេហ្វក្នុងប្រទេសចិន ឥណ្ឌា និងម៉ិកស៊ិកូ ដែលជា ​ប្រទេស​បានធ្វើការសិក្សាតែប៉ុន្មានប៉ុណ្ណោះ ដែលទិន្នន័យបង្ហាញថាការយល់ឃើញអំពីសារៈសំខាន់​នៃ​វ៉ាក់សាំង​​ មានការកើនទ្បើង។ នៅក្នុងប្រទេសភាគច្រើនដទៃទៀត មនុស្សមាន​អាយុ​ក្រោម ៣៥ ឆ្នាំ និងជាស្ត្រី ​ទំនង​ជារាយការណ៍អំពីទំនុកចិត្តរបស់ខ្លួនកម្រិតទាបជាងគេ អំពីវ៉ាក់សាំងសម្រាប់កុមារ​បន្ទាប់ពី​ ជំងឺរាតត្បាតជាសកលបានចាប់ផ្តើម។*

ទំនុកចិត្តលើវ៉ាក់សាំង មានការប្រែប្រួល និងទៅតាមពេលវេលា។ ​កា​រ​ប្រមូ​ល​ទិន្នន័យ​ និងវិភាគបន្ថែមគឺជាការចាំបាច់ដើម្បីកំណត់ថា តើរបកគំហើញនេះបានឆ្លុះបញ្ចាំ​​​ងពី​និ​ន្នា​កា​រ​រ​យៈ​ពេល​វែ​ង​ដែរ ឬ​យ៉ាងណា ។ ទោះបីជាមានការធ្លាក់ចុះនូវទំនុកចិត្តក៏ដោយ ការគាំទ្រជាទូទៅសម្រាប់វ៉ាក់សាំងនៅតែមានច្រើនដដែល ។ ជាង ៨០ ភាគរយនៃអ្នកឆ្លើយតបនឹងការអង្កេតនៅក្នុងប្រទេសជិតពាក់កណ្តាលនៃប្រទេសទាំង ៥៥ ដែលបានសិក្សា យល់ឃើញថា វ៉ាក់​សាំ​ង​មា​ន​សា​រៈ​សំខា​ន់​សម្រាប់​កុមារ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបញ្ជាក់ថា ភាពប្រទាក់ក្រឡានៃកត្តាជាច្រើនបង្ហាញថា ការគំរាម​​កំហែងនៃការរារែកក្នុងការទទួលវ៉ាក់សាំង អាចកំពុងតែកើនឡើង។ កត្តាទាំងនេះ រួមមាន ភាព​មិន​ប្រាកដ​ប្រជាអំពីវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ការទទួលបានព័ត៌មានក្លែងក្លាយមិនពិតកើនឡើង ការថយចុះ​ទំ​នុ​ក​ចិ​ត្ត​លើអ្នកជំនាញ និងការបែកបាក់នៃនិន្នាការនយោបាយ។

លោកស្រី ខេតធឺរីន រូស្សែល នាយិកាប្រតិបត្តិយូនីសេហ្វ បានលើកឡើងថា  “នៅពេលជំងឺរាតត្បាតជាសកលបានឈានដល់កម្រិតកំពូលអ្នកវិទ្យាសាស្ត្របានបង្កើតវ៉ាក់សាំងយ៉ាងឆាប់រហ័ស ដែល​ជួ​យ​ស​ង្គ្រោះ​ជី​វិត​ម​នុ​ស្សរាប់​មិនអស់។ ប៉ុន្តែទោះបីជាមានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះក៏ដោយ ការភ័យខ្លាច និងព័ត៌មាន​មិ​ន​​ពិត​អំពី​វ៉ាក់សាំងគ្រប់ប្រភេទ បានរីកសាយភាយយ៉ាងទូលំទូលាយដូចគ្នានឹងមេរោគនេះផងដែរ» ។ “ទិន្នន័​យនេះ​គឺ​ជា​ស​​ញ្ញាព្រមានគួរឲ្យព្រួយបារម្ភ ។ យើងមិន​អា​ច​អនុ​ញ្ញា​ត​ឲ្យ​ទំនុ​ក​ចិ​ត្ត​លើកា​រទទួល​វ៉ាក់សាំង​ ត្រូវបានបំផ្លាញដោយជំងឺរាតត្បាតជាសកលនោះទេ។ ទន្ទឹមនេះ រលកនៃ​ការ​ស្លា​ប់​ប​ន្ទា​ប់​អា​ចជា​កុ​មារ​ដែ​ល​មាន​ជំងឺកញ្ជ្រឹល ខាន់ស្លាក់ ឬជំងឺដែលអាចបង្ការបាន​ផ្សេង​ទៀត» ។

អ្វីដែលគួរឲ្យព្រួយបារម្ភគឺ ការធ្លាក់ចុះនូវ​ទំ​នុក​ចិ​ត្ត​ដែ​លបា​ន​កើ​តឡើ​ង​ចំ​ពេ​លមា​នការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងទ្រង់ទ្រង់ធំបំផុតនូវការចាក់ថ្នាំបង្ការកុមារដែលមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលបង្កដោយជំងឺរាត្បាតជាសកលកូវីដ-១៩។ ជំងឺរាតត្បា​​តជាសកលនេះ​បានរំខានដល់ការចាក់វ៉ាក់សាំង​កុមារស្ទើរនៅ​គ្រប់ទីកន្លែង ជាពិសេស​ដោយសារ​តែមានសម្ពាធតម្រូ​វ​កា​រយ៉ាង​ខ្លាំង​ទៅលើប្រព័ន្ធសុខាភិបាល ការបង្វែរ​ធ​ន​ធាន​នៃ​កា​រ​ចា​ក់​ថ្នាំ​បង្កា​រសម្រាប់​កា​រ​ចាក់​វ៉ា​ក់សាំ​ង​កា​រពា​រ​ជំងឺ​កូវីដ-១៩ បញ្ហាខ្វះបុគ្គលិកសុខាភិបាល និងវិធានការតម្រូវឲ្យមនុស្សនៅក្នុងផ្ទះ ។

របាយការណ៍ថ្ងៃនេះបានព្រមានថា កុមារសរុបចំនួន ៦៧ លាននាក់ ​មិ​ន​បា​នទទួល​​វ៉ាក់​សាំង​នៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ដោយអត្រាគ្របដ​ណ្ត​ប់​នៃ​កា​រ​ទ​ទួលវ៉ាក់សាំង​មានការថយ​ចុះ​នៅក្នុងប្រទេសចំនួន ១១២។ កុមារដែលបានកើតមុន ឬកើតក្នុងអំឡុងពេលជំងឺរាតត្បាតជាសកលនេះ ឥឡូវនេះ បាន​ឆ្លង​ផុ​ត​​អា​យុដែ​លត្រូវទទួលវ៉ាក់សាំងតាមធម្មតា ដែលនេះបង្ហាញពីភាពចាំបាច់ដែលត្រូវមាន​វិធានការ​បន្ទាន់ដើម្បីពន្លឿនការ​ផ្ដល់វ៉ាក់សាំង​ដ​ល់កុមារដែលមិនបានទទួល និង​ទប់ស្កាត់ការផ្ទុះជំងឺដែលអាចបង្កឲ្យមានការស្លាប់។ ឧទាហរណ៍ ក្នុងឆ្នាំ២០២២ ករណីជំងឺកញ្ជ្រឹល មានចំនួនច្រើនជាងពីរដង​នៃចំនួន​សរុប​កាលពីឆ្នាំមុន។ ក្នុងឆ្នាំ២០២២ ចំនួនកុមារដែ​ល​ធ្លា​​ក់ខ្លួ​ន​ពិ​កា​រដោ​យ​​ជំ​ងឺគ្រុន​ស្វិតដៃជើង មាន​ការកើន​ឡើង ១៦ ភាគរយ ។ នៅពេល​ប្រៀប​ធៀប​រយៈពេលពីឆ្នាំ ២០១៩ ដល់ ២០២១ ជាមួយនឹង​រយៈពេល ៣ ឆ្នាំមុន មានការកើនឡើងចំនួន ៨ ដង​នៃ​ចំនួនកុមារដែលធ្លាក់ខ្លួន​ពិការដោយសារ​ជំងឺគ្រុនស្វិតដៃជើង ដែលនេះបង្ហាញពីភាពចាំបាច់ដែលត្រូវ​មាន​​កិ​ច្ច​ខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងប្រកបដោយនិរន្តរភាព។

ជំងឺរាតត្បាតសកល ក៏បានធ្វើឲ្យវិសមភាពដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ចំពោះកុមារ​ដែ​ល​នៅ​តំបន់ឆ្ងា​យដាច់ស្រយាល​ ជាពិសេសនៅក្នុងសហគមន៍ដែលខ្វះខាតបំផុត ការចាក់វ៉ាក់សាំងនៅតែមិនមាន មិនអា​ច​ទ​ទួល​បាន ឬមិនមានតម្លៃសមរម្យ ។ សូម្បីមុនពេកមានជំងឺរាតត្បាតជាសកលនេះក៏ដោយ វឌ្ឍន​ភា​ព​នៃ​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ ក៏​បា​នជា​ប់​គាំ​ង​អស់​រយៈពេលជិតមួយទសវត្សរ៍ ខណៈពិភពលោកកំពុងជួបប្រទះការលំបាកក្នុងការផ្ដល់ជូនវ៉ាក់សាំងទៅ​ឲ្យកុមារ​ដែល​ខ្វះខាតបំផុត។

ក្នុងចំណោមកុមារ ៦៧ លាននាក់ដែលមិនបានទទួលវ៉ាក់សាំងតាមធម្មតា ចន្លោះឆ្នាំ ២០១៩ និង ២០២១ មានកុមារចំនួន ៤៨ លាននាក់ មិនបានទទួលវ៉ាក់សាំងធម្មតាសូម្បីម្ដង ឬហៅថា "សូន្យដូស"​។ គិតត្រឹមដំណាច់ឆ្នាំ ២០២១ ប្រទេសឥណ្ឌា និងនីហ្សេរីយ៉ា (ប្រទេសទាំងពីរដែលមានក្រុមកំណើតច្រើន) មានកុមា​រដែលសូន្យដូសច្រើនជាងគេ ប៉ុន្តែការកើនឡើងនៃចំនួនកុមារសូន្យដូស គឺគួរឲ្យក​ត់ស​ម្គា​ល់​ជា​ពិសេស​នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន។

កុមារដែលមិនបានទទួលវ៉ាក់សាំង រស់នៅក្នុងសហគមន៍ក្រីក្របំផុត ដាច់ស្រយាលបំផុត និងជា​ជន​ក្រីក្រ​បំផុត ដោយពេលខ្លះត្រូវរងផលប៉ះពាល់ដោយសារជម្លោះ។ ទិន្នន័យថ្មី​ដែ​ល​ផលិ​ត​ស​ម្រាប់របា​យ​ការណ៍​ដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់សមធម៌សុខភាព (ICEH) បានរកឃើញថា ក្នុង​គ្រួសារ​ក្រីក្រ​បំផុត មានកុមារ ម្នាក់ ក្នុងចំណោម ៥នាក់ទទួលបានវ៉ាក់សាំងសូន្យដូស ខណៈអ្នកមានបំផុតទទួលបានត្រឹមតែ ម្នាក់ ក្នុងចំណោម ២០ ប៉ុណ្ណោះ ។ ការសិក្សាបានរកឃើញថា កុមារដែល​មិ​ន​បា​ន​ចា​ក់​វ៉ា​ក់​សាំង​ច្រើន​តែរស់​នៅក្នុងសហគមន៍ពិបាកទៅដល់ ដូចជា តំបន់ជនបទ ឬតំបន់អនាធិបតេយ្យក្នុងទីក្រុង។ ពួកគេ​ច្រើ​ន​តែ​មា​ន​ម្តា​យដែលមិនទទួលបានការអប់រំ ហើយមានសំទ្បេងតិចតួចនៅក្នុងការសម្រេចចិត្តក្នុងគ្រួសារ។ បញ្ហា​ប្រឈ​ម​ទាំងនេះកើតឡើងច្រើនជាងគេនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ដោយកុ​មារ​ប្រមាណ ម្នាក់ក្នុងចំណោម ១០ នាក់នៅក្នុងតំបន់ទីក្រុងទទួលបានសូន្យដូស និង មាន ម្នាក់ ក្នុង​ចំណោម ៦ នាក់នៅតំបន់ជនបទ ។ នៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ស្ទើរតែ​គ្មាន​គម្លាត​រវាងកុមារនៅទីក្រុង និងជនបទ។

លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី  ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា

"យើងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពដ៏ធំធេងដែលសម្រេចបានដោយប្រទេសកម្ពុជា រួមជាមួយ​ដៃគូ ក្នុងការបង្ការកុមារពីជំងឺដ៏កាចសាហាវ និងក្នុងការពង្រីកការគ្របដណ្តប់ ការផ្តល់ថ្នាំបង្ការជាតិ រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ការផ្តល់ថ្នាំបង្ការ គឺជាសិទ្ធិជាមូលដ្ឋានសម្រាប់កុមារគ្រប់រូប ហើយគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។ យូនីសេហ្វ សហការជាមួយអាជ្ញាធរជាតិ ដើម្បីសម្រេ​ចបា​ន​នូវសមិទ្ធផលក្នុងផ្តល់នូវវ៉ាក់សាំងដល់កុមារគ្រប់រូប និងធានាឲ្យមានការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌សម្រាប់ទាំងអស់គ្នា ដោយមិនគិតពីភូមិសាស្ត្រ ជាតិសាសន៍ ឬស្ថានភាពសេដ្ឋកិច្ចសង្គម។ កុមារគ្រប់រូប ត្រូវទ​ទួល​បា​ននូវការរស់រានមានជីវិត និងភាពរីកចម្រើន។”

ដើម្បីចាក់វ៉ាក់សាំងដល់កុមារគ្រប់រូប ចាំបាច់ត្រូវពង្រឹងការថែទាំសុខភាពបឋម និងផ្តល់ឲ្យបុ​គ្គ​លិ​ក​ជួរ​មុខ​ជាស្ត្រីភាគច្រើននូវធនធាន និងជំនួយដែលពួកគេត្រូវការ។ របាយការណ៍នេះ​បង្ហាញ​ពី​ស្ត្រីដែល​ស្ថិតនៅ​ជួរមុខ​នៃការផ្តល់វ៉ាក់សាំង ប៉ុន្តែពួកគេប្រឈមមុខនឹងបញ្ហាប្រាក់ខែទាប ការងារក្រៅផ្លូវការ បញ្ហាខ្វះការ​បណ្តុះ​ប​ណ្តា​ល​​ផ្លូ​វការ និងឱកាសការងារ និងការគំរាមកំហែងសន្តិសុខរបស់ពួកគេ។

ដើម្បីដោះស្រាយវិបត្តិការរស់រានមានជីវិតរបស់កុមារនេះ យូនីសេហ្វកំពុងស្នើឲ្យរ​ដ្ឋា​ភិ​បា​លនានា
​ព​​ង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនទ្វេដង ក្នុងការបង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់ការចាក់ថ្នាំបង្ការ និងធ្វើការ​ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះសោធនធានដែលមាន រួមទាំងមូលនិធិដែលនៅសេសសល់ពីជំងឺកូវីដ-១៩ សំដៅអនុវត្តជាបន្ទាន់ និងពន្លឿនការចាក់វ៉ាក់សាំង កិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារ និង​ទ​ប់​ស្កា​ត់កា​រ​រី​ករាលដាលនៃជំងឺ។

របាយការណ៍ ទាមទារឲ្យរដ្ឋាភិបាលនានា៖

  • កំណត់ជាបន្ទាន់ និងផ្ដល់ជូនកុមារទាំងអស់ ជាពិសេសកុមារដែ​​លខ​ក​ខា​ន​មិ​ន​បា​នចាក់​វ៉ាក់សាំង​ក្នុង​អំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩
  • ពង្រឹងតម្រូវការសម្រាប់វ៉ាក់សាំង រួមទាំងដោយការកសាងទំនុកចិត្ត
  • ផ្តល់អាទិភាពដល់ការផ្តល់មូលនិធិដល់សេវាចាក់ថ្នាំបង្ការ និងការថែទាំសុខភាពបឋម
  • កសាងប្រព័ន្ធសុខភាពដែលធន់ទ្រាំ តាមរយៈការវិនិយោគលើបុគ្គលិកសុខាភិបាលស្ត្រី នវានុវត្តន៍ និងការផលិតក្នុងស្រុក

 

លោកស្រី ខេតធឺរីន រូស្សែល បានមានប្រសាសន៍ថា “ការផ្តល់ថ្នាំប​ង្កា​រ​បា​ន​ជួ​យ​សង្គ្រោះ​ជី​វិ​ត​ម​នុ​ស្សរា​ប់​លាននាក់ និងការពារសហគមន៍ពីការរីករាលដាលជំងឺដ៏សាហាវ។ យើងដឹងយ៉ាងច្បាស់ថា ជំងឺឆ្លងដោយគ្មានព្រំ​ដែ​ន​។ ការចាក់ថ្នាំបង្ការធម្មតា និងប្រព័ន្ធសុខភាពរឹងមាំ គឺជាវិធាន​កា​រដ៏​ល្អ​បំ​ផុ​ត​របស់​យើង​ក្នុងកា​រទ​ប់​ស្កាត់​ការរាតត្បាតនាពេលអនាគត ការស្លាប់ដែលមិនចាំបាច់ និងការឈឺចាប់។ ដោយមា​ន​ធន​ធា​ន​នៅ​សេ​ស​សល់​​ពីកត្តាជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឥឡូវនេះដល់ពេលដែលត្រូវប្តូរទិសដៅមូលនិធិ​ទាំងនោះ ដើម្បីយកទៅពង្រឹងសេវាចាក់ថ្នាំបង្ការ និងវិនិយោគលើ​ប្រ​ព័​ន្ធ​ប្រក​ប​ដោ​យ​និ​រ​ន្ត​រ​ភាព​ស​ម្រា​ប់កុ​មា​រ​គ្រប់​រូប ។​

#####

កំណត់សម្គាល់សម្រាប់និពន្ធនាយក៖

របាយការណ៍ស្ថានភាពកុមាររបស់ពិភពលោក គឺជារបាយការណ៍របស់យូនីសេហ្វ។ ការបោះពុម្ពឆ្នាំ ២០២៣ គឺជាការបោះពុម្ពលើកដំបូងនៃរបាយការណ៍ដែលបាននិយាយអំ់ពីការចាក់ថ្នាំបង្ការធម្មតា។ យូនី​សេហ្វ បានផ្ដល់​​វ៉ា​ក់​សាំ​ង​ស​ង្គ្រោះជី​វិតដ​ល់ស្ទើ​រ​តែ​ពា​ក់​កណ្តា​លនៃកុ​មា​រ​នៅ​លើពិ​ភ​ព​លោ​កជារៀងរាល់ឆ្នាំ។

បន្ទាប់ពីម៉ោង ០០.0១ GMT ថ្ងៃទី២០ ខែមេសា អ្នកអាច​​ស្វែងរកព័ត៌មានបន្ថែមនៅ​លើ​គេ​ហ​ទំព័រ​របស់យើង ហើយទាញយករបាយការណ៍នៅទីនេះ។ ឯកសារពហុព័ត៌មាន រួមទាំងរូបថតថ្មី វីដេអូ b-roll និងករណីសិក្សា អាចរកបាននៅទីនេះ

*គម្រោងទំនុកចិត្តវ៉ាក់សាំង (VCP) នៅសាលាអនាម័យ និងឱសថត្រូពិចទីក្រុងឡុងដ៍ បាននឹងកំពុង​​តា​ម​ដា​ន​ទំ​នុកចិត្តវ៉ាក់សាំងតាំងពីឆ្នាំ ២០១៥ ដោយការវិភាគទិន្នន័យពីការអង្កេតរបស់ប្រទេសតំណាងជាតិ។ ទិន្នន័យដែលបង្ហាញក្នុងរបាយការណ៍នេះ ទទួលបា​នម​ក​ពី​កា​រ​សិក្សា​ឡើ​ង​វិ​ញ​ទ្រ​ង់​ទ្រា​​យធំ​នៃ​កា​រផ្លាស់​ប្តូរ​ទំនុកចិត្តលើវ៉ាក់សាំងរវាងឆ្នាំ ២០១៥ និងខែវិច្ឆិកា ២០១៩ និងចាប់តាំងពីឆ្នាំ ២០២១។ ទិន្នន័យ​នៅក្នុងរបាយការណ៍នេះតំណាងឲ្យសំណុំរងនៃសំណុំទិន្នន័យពេញលេញដែលប្រមូលបានដោយ VCP ។ អ្នកអាចស្វែងរកសំណុំទិន្នន័យពេញដោយប្រើប្រាស់ ឧបករណ៍ ផែនទីអន្តរកម្មនេះ។

 

អំពីយូនីសេហ្វ៖ យូនីសេហ្វ ធ្វើការនៅទីតាំងដែលពិបាកបំផុតក្នុងពិភពលោក ដើម្បី​សម្រេច​ទៅដល់កុមារដែលជួបការលំបាកបំផុតក្នុងពិភពលោក។ ជាង ១៩០ ប្រទេស និងទឹកដី ដែលយើងធ្វើ​កា​រ​ដើ​ម្បី់​កុ​មា​រគ្រប់រូប គ្រប់ទីកន្លែង សំដៅកសាងពិភពលោកឲ្យល្អប្រសើរសម្រាប់អ្នកគ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ យូនីសេហ្វ និងការងាររបស់ខ្លួន សូមចូលមើល៖ www.unicef.orgTwitterFacebookInstagram និង YouTube


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អ្នកស្រី Tess Ingram យូនីសេហ្វ ញូវយ៉ក ទូរសព្ទ: +១ ៩៣៤ ៨៦៧ ៧៨៦៧ ឬ tingram@unicef.org

លោក Hadrien Bonnaud យូនីសេហ្វកម្ពុជា ទូរសព្ទ: +៨៥៥ ៩២ ៥៥៥ ២៩៤ ឬ hbonnaud@unicef.org

លោក មាស ប៊ុនលី យូនីសេហ្វកម្ពុជា ទូរសព្ទ: +៨៥៥ ១២ ៧៣៣​៩០៩  ឬ bmeas@unicef.org​​

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook