យន្តការកូវ៉ាក់គាំទ្រដល់ប្រទេសកម្ពុជាជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់សហរដ្ឋអាមេរិក
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣៖ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលការគាំទ្រជាបន្តទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្ដល់ដូសជំរុញនៃវ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយយូនីសេហ្វ។
នៅក្នុងពិធីប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្ដាល នាយិកាបេសកកម្មរបស់ USAID លោកស្រី Kerry Pelzman បានប្រគល់ជាផ្លូវការនូវវ៉ាក់សាំងជូនដល់លោកជំទាវវេជ្ជបណ្ឌិត យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានរបស់លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ។ អំណោយនេះបញ្ជាក់អំពីព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារទ្បើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។
លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺរាតត្បាតកូវីដ។ ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។”
ចាត់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រឥតប្រែប្រួលដល់កម្មវិធីផ្ដល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។ លទ្ធកម្មវ៉ាក់សាំង និងការដឹកជញ្ជូនតាមរយៈយន្តការកូវ៉ាក់ គឺជាការងារដ៏សំខាន់នៅក្នុងការធ្វើលទ្ធកម្ម និងការដឹកជញ្ជូនចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក។
លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ បានមានប្រសាសន៍ថា៖ “យូនីសេហ្វមានមោទនភាពក្នុងការចូលរួមក្នុងភាពជាដៃគូនេះ ដែលតាមរយៈភាពជាដៃគូ មានកុមារ និងគ្រួសាររបស់ពួកគេជាច្រើនបានទទួលផលប្រយោជន៍ពីវ៉ាក់សាំង។ រួមជាមួយនឹងដៃគូនានាដូចជាសហរដ្ឋអាមេរិក យើងនៅតែបន្តការប្ដេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការពង្រឹងការថែទាំសុខភាពបឋមប្រកបដោយសមធម៌ ឆ្ពោះទៅរកការគ្របដណ្ដប់ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូបនៅកម្ពុជា។”
ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំងរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលមានអត្រាទទួលវ៉ាក់សាំងកូវីដ-១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយនៃប្រជាពលរដ្ឋរបស់ប្រទេសនេះ ដែលមានអាយុលើសពីបីឆ្នាំ បានទទួលវ៉ាក់សាំងពេញលេញ។
ការគាំទ្ររបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០មក ក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគត ដូចជាតាមរយៈភាពជាដៃគូរវាង USAID និងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីហ្សែនសម្រាប់មណ្ឌលសុខភាព ដើម្បីធានាឲ្យមានអ៊ុកស៊ីហ្សែនសម្រាប់ការសង្គ្រោះជីវិតអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីការងារកូវីដ-១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានា ដើម្បី លើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃ សេវាថែទាំសុខភាពទូទៅ។ ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាព ដើម្បី បង្ការ ត្រៀមខ្លួនទុកមុន និងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត។
យូនីសេហ្វ បន្តធ្វើការងារជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាព និងលទ្ធភាព ទទួលបានសេវាថែទាំមាតា និងទារក សម្រាល សុខភាពកុមារ និងអាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជន ដែលងាយរងគ្រោះបំផុត។
###
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក អាឌ្រាន បូណូ ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
ទូរសព្ទ ៖ +៨៥៥ ២៣២៦០២០៤ សារអេទ្បិចត្រូនិក៖ [email protected]
USAID/Cambodia
[email protected]
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.