សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ប្រទេសកម្ពុជាប្រកាសបើក យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការ ជំងឺកញ្រ្ជឹល ស្អូចនៅទូទាំងប្រទេស ដើម្បីការពារកុមារជាង១.៥ លាននាក់

31 តុលា 2024
© UNICEF Cambodia/2024/Bunsak But
UNICEF Cambodia/2024/Bunsak But

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃ ព្រហស្បតិ៏ ទី ៣១ ខែ តុលា ឆ្នាំ២០២៤៖

ថ្ងៃនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពីការបើកយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នៅទូទាំងប្រទេស ដល់កុមារចំនួនជាង១,៥លាននាក់ ដែលអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ នៅ២៥ រាជធានី ខេត្ត។ យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ​ (Gavi) រដ្ឋាភិបាលអូស្ត្រាលី និងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក​(WHO)​ អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ​ ​(CHAI)។

ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹលនៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះយុទ្ធនាការនេះជាដោះស្រាយជាបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ ។ នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹកមានការកើនឡើងទ្វេរដងពី ១៧0,000 ករណី ក្នុងឆ្នាំ ២០២២ ដល់ ៣២0,000 ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះមូលហេតុចម្បងដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំក្នុងអំឡុងពេលរីករាលដាលវីរុសកូវីដ១៩។

ប្រទេសកម្ពុជា និងប្រទេសជិតខាងកំពុងប្រឈមនឹងភាពងាយរងគ្រោះនៃការឆ្លងរីករាលដាលករណីជំងឺកញ្ជ្រឹល ស្អូចនេះ ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនអន្តោប្រវេសន៍ ប្រជាជនចល័ត និងសហគមន៍នៅតាមតំបន់ព្រំដែន។ យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចទូទាំងប្រទេសនេះ​​ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលជំងឺនានា និងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។

ឯកឧត្តម សាស្រ្តាចារ្យ ឈាង​ រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រឹងប្រែងធ្វើការសហការរួមគ្នាដើម្បីធានាបានថា អត្រាគ្រប់ដណ្តប់វ៉ាក់សាំងខ្ពស់ និងដើម្បីការពារកុមារទាំងអស់ទូរទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។ ឯកឧត្តម សាស្រ្តាចារ្យ បានបន្ថែមទៀតថា " អំឡុងពេលការយុទ្ធនាការផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាលបានបំពេញការងារបានល្អ ហើយខ្ញុំជឿជាក់ថាក្នុងយុទ្ធនាការលើកនេះផងដែរ បុគ្គលិកសុខាភិបាលនឹងបន្តការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើយ៉ាងណាអាចផ្តល់ថ្នាំបង្ការដល់កុមារទាំងអស់ ជាពិសេសកុមារដែលរស់នៅតំបន់ដែលមានហានិភ័យខ្ពស់ និងកន្លែងដែលពិបាកដល់ដូចជាកុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតាមទីក្រុង អ្នករស់នៅក្នុងសហគមន៍ដាច់ ​ស្រយាលនៅតាមជនបទ កុមារតូចជនជាតិភាគតិច និងកុមារអន្តោប្រវេសន៍ "។  ដោយយោងតាមកាប៉ាន់ប្រមាណអត្រាគ្របដណ្តប់ថ្នាំបង្ការជំងឺកញ្ជ្រឹល​ ស្អូចនៅ ថ្នាក់ជាតិរបស់អង្គការសុខភាពពិភពលោក និងអង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (WUENIC) បានបង្ហាញថា នៅប្រទេសកម្ពុជាអត្រាគ្រប       ដណ្តប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល​ ស្អូចដូសទីមួយ(MR1) មាន៧៩%  និងអត្រាគ្របដណ្តប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ​ស្អូចដូសទី​ពីរមានតែ៦៤%ប៉ុណ្ណោះនៅឆ្នាំ២០២៣ ។  ដែលទិន្នន័យនេះបង្ហាញថា អត្រាគ្រប      ដណ្តបវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ​ស្អូច គឺស្ថិតនៅកម្រិតក្រោមតម្រូវការសម្រាប់ការបង្ការការផ្ទុះរាលដាលជំងឺជំងឺកញ្ជ្រឹល ​ស្អូច និង ការជៀសវាងការស្លាប់ដោយសារជំងឺកញ្ជ្រឹល ​ស្អូចនៅឡើយ ។

លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា " ជំងឺកញ្ជ្រឹល ស្អូច គឺពិតជាមានហានិភ័យធ្ងន់ធ្ងរ ប៉ុន្តែជាជំងឺមួយដែលអាចការពារបានដោយ    វ៉ាក់សាំង ដែលកុមារកម្ពុជាមិនគួរមានបញ្ហានេះទេ " ។ ​យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល​ ស្អូចនេះ គឺពិតជាជំហានដ៍សំខាន់មួយឆ្ពោះទៅរកសមធម៌សុខាភិបាល ធានាថាមិនមាននរណាម្នាក់ត្រូវបានទុកចោលពីបេសកកម្មរបស់ពួកយើង។ ដើម្បីលើកកំពស់ការ ការពារ និងផ្តល់សេវាសុខាភិបាលដល់ប្រជាជនទាំងអស់គ្នា និងគ្រប់ទីកន្លែង។ រួមគ្នាជាមួយក្រសួងសុខាភិបាល និង ដៃគូរអភិវឌ្ឍន៍ផ្សេងទៀត ក្នុងនាមអង្កការសុខភាពពិភពលោក (WHO) សូមប្តេជ្ញា គាំទ្ររាល់សកម្មភាពទាំងឡាយដែលកម្មវិធីជាតិផ្តល់ថ្នាំនង្ការដែលបានអនុវត្ត និង កំពង់អនុវត្តដើម្បីបំពេញបន្ថែប្រព័ន្ធភាពភាពស៊ាំរបស់សហគមន៍ និងដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ព្រមទាំងការពារប្រជាជនគ្រប់រូបនៅក្នុងសហគមន៍ពីការផ្ទុះរាលដាលជំងឺកញ្ជ្រឹល ស្អូចនេះ និងធ្វើយ៉ាងណាឱ្យគ្រប់គ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជាមិនមានកើតមាននូវជំងឺកញ្ជ្រឹល ស្អូច។

លោកស្រី Nadia Lasri អ្នកគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេស និងជាអ្នកសម្របសម្រួលនៃការគាំទ្ររបស់   អង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ​ (Gavi) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ ការគាំទ្ររបស់អង្គការ Gavi សម្រាប់យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចនៅទូទាំងប្រទេសនេះ គឺដើម្បីបង្កើន និងបន្តការខិតខំប្រឹងប្រែងក្នុងការពង្រឹងការផ្តល់ថ្នាំបង្ការជាប្រចាំរបស់កម្ពុជា។ ជំងឺកញ្ជ្រឹល ស្អូច នៅតែជាជំងឺដែលមានការគំរាមកំហែងចំពោះសុខភាពកុមារនៅទូទាំងសកលលោក ដូច្នេះហើយ យើង​ត្រូវ​តែបង្កើន​ការខិតខំ​ទ្វេ​ដង​​ដើម្បី​ផ្តល់ថ្នាំបង្ការដល់​កុមារ​គ្រប់​រូប ជាពិសេសដល់កុមារដែលមិនបានទទួលថ្នាំបង្ការនៅតំបន់ពិបាកទៅដល់ (Hard-to-reach areas) និងតំបន់ទីក្រុង ហើយត្រូវធានាថាគ្មានសហគមន៍ណាមួយត្រូវនៅសេសសល់ឡើយ។ ទាំងនេះ គឺជាជំហានមួយដ៏សំខាន់ដើម្បីឆ្ពោះទៅរកអនាគតកុមារដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា" 

លោកវេជ្ជបណ្ឌិត Will Parks ជាតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ការ   ផ្តល់ថ្នាំបង្ការ គឺជាការងារនាំមុខមួយក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីការពារកុមារដែលខ្វះខាតបំផុត។ តាមរយៈបទពិសោធន៍នេះ យើងបានដឹងថាការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានគឺជាគន្លឹះមួយដ៏សំខាន់ក្នុងការធ្វើឱ្យប្រាកដថាឪពុកម្តាយ និងអ្នកថែទាំនាំកុមារបាននាំកុមារទៅទទួលថ្នាំបង្ការដែលនៅប៉ុស្តិ៍ផ្តល់ថ្នាំបង្ការដែលជិតបំផុត។ តាមរយៈការគាំទ្រយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចនេះ យើងសង្ឃឹមថា យើងនឹងចូលរួមចំណែកបន្ថែមទៀតមួយទៀតដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដើម្បីលើកកម្ពស់និរន្តរភាពនៃសេវាផ្តល់សេវាថ្នាំបង្ការប្រកបដោយគុណភាពនិងប្រសិទ្ធភាពដល់កុមារទាំងអស់

លោកស្រី Soleine Scotney នាយកអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ​ ​(CHAI)ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ វ៉ាក់សាំងកញ្ជ្រឹល ស្អូច គឺជាវ៉ាក់សាំងមួយប្រភេទដែលមានប្រសិទ្ធភាព និង មាន  ឥទ្ធិពលបំផុតរនៅលើពិភពលោក។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំយុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចដ៏មានសារៈសំខាន់មួយនេះ បន្ថែមលើនេះ ការពង្រឹងបន្ថែមទៀតនូវការផ្តល់ថ្នាំបង្ការការពារជំងឺកញ្ជ្រឹល ស្អូចជាប្រចាំដល់កុមារដែលមានអាយុចាប់ពី ៩ ខែ ដល់ ១៨ ខែ ទាំងអស់ នឹងអនុញ្ញាតឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានអំណោយដ៏មានអានុភាពនេះ”។

យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចនេះ នឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួលស្គាល់គុណភាពដោយអង្គការសុខភាពពិភពលោក (WHO) និងត្រូវបានធ្វើលទ្ឋកម្មតាមរយៈ​​​ប្រព័ន្ធ​លទ្ធកម្ម​របស់អង្គការ​យូនីសេហ្វ(UNICEF)។ វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចនេះ គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងទទួលដោយឥតគិតថ្លៃ ដែលអាចការពារកុមារទូទាំងពិភពលោកអស់រយៈពេលជាង៥0ឆ្នាំ មកហើយ ព្រមទាំងអាចរកបាននៅគ្រប់មណ្ឌលសុខភាពទាំងអស់របស់ក្រសួងសុខាភិបាល។ កុមារទាំងអស់ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ រួមទាំងកុមារដែលធ្លាប់កើតជំងឺកញ្ជ្រឹល ឬកុមារដែលបានទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចពីមុនក៍ដោយ ត្រូវបានលើកទឹកចិត្តឱ្យទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ចំនួនមួយដូសបន្ថែមទៀតដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងសន្តិសុខភាព ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺ និង ការឆ្ពោះអនាគតដែលគ្មានជំងឺកញ្ជ្រឹល។

យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នេះនឹងចែកចេញជាពីរដំណាក់កាល ដោយ    ផ្តល់វ៉ាក់សាំងមួយដូសដល់កុមារទាំងអស់ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ រួមទាំងកុមារដែលធ្លាប់កើតជំងឺកញ្ជ្រឹល ឬកុមារដែលបានទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល មួយដូស ឬច្រើនដូសពីមូន ។ ដំណាក់កាលទីមួយនឹងគ្របដណ្តប់ខេត្តចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ ភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ)  ​ចាប់ថ្ងៃទី១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ និង ដំណាក់កាលទីពីរ នឹងគ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ​ចាប់​ពី​ ថ្ងៃ​ទី ២៥ ខែ ​វិច្ឆិកា ដល់​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ២០២៤។

 

ពត៌មានបន្ថែម សូមទាក់ទង ៖

For further information, please contact:

National Immunization Program, Ministry of Health
Mr. Ork Vichit
Telephone: +855 (0)12830548
Email: [email protected]

 

WHO
Lisa Smyth
Technical Officer, Coordination and Communication for Health
Telephone: +855 12 919 180
Email: [email protected]

 

CHAI
Corina Milic
Director of Global Communications
Telephone: +1 416 371 6313
Email: [email protected]

 

GAVI
Meg Sharafudeen
Telephone: +41 79 711 55 54
Email: [email protected]

 

Eunice Kilonzo-Muraya
Telephone: +41 76 424 85 03
Email: [email protected]

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

ធនធានបន្ថែម

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook