ទិវាកុមារពិភពលោក

ឱកាសគិតគូរឡើងវិញសម្រាប់កម្ពុជា

Jaime Gill
17 វិច្ឆិកា 2020
Banner.jpg
UNICEF Cambodia/2020/Antoine Raab

យើងមិនដែលជួបប្រទះអស្ថេរភាពសកលធ្ងន់ធ្ងរបែបនេះពីមុនមកនោះទេនៅក្នុងប្រវត្តិសាស្រ្ត។ ប្រជាជាតិទាំងអស់កំពុងជំនះលើបញ្ហាដ៏ស្មុគស្មាញ និងគ្មានចម្លើយដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចរយៈពេលវែង។ ជាមួយគ្នានេះមានបញ្ហាជាច្រើនទៀតដែលកើតមានមុនពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាវិសមភាពសកល និង បរិស្ថានជាដើម។ សាកស្រមៃមើល ប្រសិនបើអ្នកជាកុមារហើយប្រឈមបញ្ហាទាំងអស់នេះ។ អ្នកនឹងយល់ពីអារម្មរណ៍របស់ពួកគេ នៅពេលពួកគេអស់សង្ឃឹម ឬគ្មានទីពឹង។ ប៉ុន្តែមានកុមារជាច្រើនមិនមានអារម្មណ៍ដូច្នោះទេ ពួកគេនៅតែរីករាយក្នុងការលេងកំសាន្ត លេងកីឡា ចងមិត្តភាព ឬបង្កើតភាពច្នៃប្រឌិត ខណៈពេលដែលព្យាយាមគិតគូរឡើងវិញ ពីអនាគត និងពិភពលោកប្រសើរមួយសម្រាប់ខ្លួនគេ និងអ្នកដទៃ។

នាឱកាសវិទាកុមារពិភពលោកឆ្នាំនេះ យើងចង់ឮសំឡេងរបស់កុមារទាំងនេះ ហើយចែកចាយបន្តដល់ពិភពលោកឲ្យបានឮ។ សាច់រឿងខាងក្រោមនេះគឺសមិទ្ធផលចេញពីការសម្ភាសន៍ចំនួនប្រាំថ្ងៃ ដោយស្រង់យកទីបន្ទាល់ពិតរបស់កុមារ។ យើងជួបកុមារដែលមានអាយុ ប្រវត្តិ និងមកពីទីកន្លែងផ្សេងគ្នានៅកម្ពុជា។ ពួកគេមិនចាំបាច់ទាល់តែរៀនពូកែនៅក្នុងថ្នាក់ ឬមានរឿងរ៉ាវជីវិតដ៏គួរឲ្យទាក់ទាញនោះទេ ដរាបណាពួកគេចង់ចែករំលែកគំនិតពីអនាគតមួយដែលពួកគេចង់បាន។ យើងមិនដឹងថាតើអ្វីដែលយើងរៀនបាន និងអ្វីដែលធ្វើឲ្យរឿងទាំងនេះល្អប្រសើរជាងនេះនោះទេ ដោយសារតែសាច់រឿងរបស់ពួកគេមានលក្ខណៈប្លែក និងអស្ចារ្យរួចទៅហើយ។ កុមារខ្លះបានបាត់បង់អ្វីមួយទាំងខ្លួននៅក្មេង ឬជួបប្រទះបញ្ហាប្រចាំថ្ងៃដូចជាពិការភាព ឬភាពក្រីក្រ នៅពេលដែលកុមារខ្លះទៀតជួបប្រទះបញ្ហាតិចជាង ប៉ុន្តែពួកគេទាំងអស់មានគំនិតផ្សេងៗក្នុងការធ្វើឲ្យពិភពលោកមួយដែលប្រសើរបាន។ ពួកគេចង់ឲ្យយើងទាំងអស់គ្នាមានសុវត្ថិភាពជាងនេះ មានវិស័យអប់រំដែលប្រសើឡើង ប្រយុទ្ធប្រឆាំងនឹងមេរោគនានា ការពារបរិស្ថាន សង្គ្រោះជីវិត និងបង្កើនសុភមង្គល ។ល។

ជាកិត្តិយសណាស់ដែលបានជួបកុមារទាំងនេះក្នុងពេលដំបូងនៃដំណើររបស់ពួកគេ។ យើងដឹងថាក្តីសង្ឃឹមខ្លះរបស់ពួកគេនឹងផ្លាស់ប្តូរ និងសម្របទៅតាមវ័យរបស់ពួកគេ ហើយផ្លូវទៅកាន់ក្តីសង្ឃឹមទាំងនេះនឹងមិនងាយស្រួលនោះទេ ប៉ុន្តែយើងប្រាកដថាពិភពលោកនឹងប្រសើរជាងនេះប្រសិនបើកុមារគ្រប់រូបសម្រេចបាននូវសក្តានុពលរបស់ពួកគេ។ បច្ចុប្បន្ន យូនីសេហ្វនឹងបន្តសេចក្តីសន្យារបស់ខ្លួនក្នុងការជួយឲ្យសេចក្តីសង្ឃឹមរបស់កុមារក្លាយជាការពិត។ យើងសង្ឃឹមថាបន្ទាប់ពីអាចសាច់រឿងទាំងនេះហើយ អ្នកនឹងចូលរួមសន្យាជាមួយយើងផងដែរ ដោយចាប់ផ្តើមពីកុមារទាំងនេះនៅជិតអ្នកបំផុត។ សូមស្តាប់ពួកគេ និងមហិច្ចតារបស់ពួកគេសម្រាប់អនាគត។ ព្យាយាមជួយពួកគេដោយការផ្តល់ដំបូន្មាន និងការលើកទឹកចិត្តដែលពួកគេត្រូវការដើម្បីបោះជំហានទៅមុខ។ ចូលរួមគិតគូរឡើងវិញពីអនាគតទាំងអស់គ្នា។

 

សូមជួបកុមារចំនួន១២រូប ដែលកំពុងគិតគូរពីអនាគត។ តាមរយៈសាច់រឿង និងគំនិតរបស់ពួកគេ​ យើងអាចបំផុសគំនិតថ្មីៗដើម្បីគិតគូរឡើងវិញពីអនាគតកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់។