សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សេចក្តីសង្ខេប៖យុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍កុមារ

សេចក្តីសង្ខេបនេះបង្ហាញពីស្ថានភាពសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា កត្តាហានិភ័យសំខាន់ៗ និងអនុសាសន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

UNICEF Cambodia/2023/Chamrong Ridhisidh Moeun
UNICEF Cambodia/2023/Chamrong Ridhisidh Moeun

Highlights

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់នៅកម្ពុជា ដែលមានប្រមាណ ២០% នៃអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ជាមួយនឹងការបាត់បង់ជីវិតរបស់កុមារ និងក្មេងជំទង់ជាង ៣០០ នាក់ ជារៀងរាល់ឆ្នាំ និងរាប់ពាន់នាក់បានរងរបួស ប្រទេសកម្ពុជាប្រឈមមុខនឹងបន្ទុកសុខភាពសាធារណៈ និងសេដ្ឋកិច្ចយ៉ាងច្រើន ដែលមានតម្លៃប្រមាណ ៤៦៦,៨ លានដុល្លារក្នុងមួយឆ្នាំ (ស្នើនឹង ១,៧% នៃផលិតផលក្នុងស្រុកសរុប)។

បញ្ហាប្រឈមសំខាន់ៗរួមមានការអនុវត្តមិនទាន់គ្រប់គ្រាន់នៃបញ្ញតិជាក់លាក់ចំពោះកុមារក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនមានសុវត្ថិភាព និងការថែទាំជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅមានកម្រិត ដោយមានកុមារត្រឹមតែ ១១% ប៉ុណ្ណោះ ដែលរងរបួសបានទៅដល់មន្ទីរពេទ្យក្នុងរយៈពេល ៣០ នាទី។ ការការពារជីវិតកុមារនិងយុវវ័យ ការបង្កើតបរិយាកាសធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការធានាការថែទាំល្អបំផុតសម្រាប់កុមារដែលរងរបួស គឺមានសារៈសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា។

អ្នកនិពន្ធ
Dennis Mazingi, Blaise Murphet, Joanne Vincenten, Gopalkrishna Gururaj, and Margie Peden
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ