ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១

ផែនការសកម្មភាព ៥ឆ្នាំលើការលុបបំបាត់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា

Child Protection in Cambodia
UNICEF Cambodia/2015/Charles Fox

ចំណុចសំខាន់

ប្រទេសកម្ពុជាបានចូលរួមក្នុងចលនាសកល ដែលបានអះអាងថា មិនអាចមានហេតុផលណាមួយ ជាមូលដ្ឋាននាំឲ្យ មានការបពឹត្តអំពើហិង្សាលើកុមារជាដាច់ខាត ហើយវាក៏មិនមែនជាបញ្ហាដែលមិនអាចជៀសវាងបាននោះទេ ប្រសិនបើបុព្វហេតុ ឫសគល់តូវបានរកឃើញ និងដោះស្រាយ។ ក្នុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវស្តីពីអំពើហិង្សា លើកុមារក្នុងប្រទេសកម្ពុជា ដែលជាការសិក្សាស្រាវជ្រាវថ្នាក់ជាតិ និងលើកដំបូងគេបង្អស់ក្នុងតំបន់អាស៊ី អំពីបញ្ហាអំពើហិង្សាលើកុមារ ដែលបានផ្តល់ភស្តុតាងអំពីវិសាលភាព និងចរិតនៃអំពើហិង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ដល់កុមារី ស្រ្តីវ័យក្មេង កុមារា និងបុរសវ័យក្មេង ក្នុងបទេសកម្ពុជាបានជួបប្រទះ។ ការសិក្សាស្រាវជ្រាវស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា បានរកឃើញថាអំពើហិង្សាលើកុមារ កើតមានឡើង ហើយបានធ្វើឲ្យកុមារមួយចំនួនទទួលរងអំពើហិង្សា ជាច្រើនទម្រង់ ដូចជា អំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ខណៈពេលដែលពួកចម្រើនវ័យឡើង។ អំពើហិង្សារមែងតែងប្រពឹ្រត្តដោយអ្នកដែល កុមារស្រឡាញ់ និង នៅកន្លែងដែលកុមារមានអារម្មណ៍ថាគួរតែមានសុវត្ថិភាព។ របាយការណ៍នេះបានគូសបញ្ជក់ថា កុមារ ភាគច្រើនមិនដែលនិយាយជាមួយនរណាម្នាក់អំពីបទពសោធន៍ដែលពួកគេបានជួបប្រទះ ហើយក៏មិនបានស្វែងរកជំនួយដែរ។ ប៉ុន្តែ នៅពេលដែលពួកគេស្វែងរកជំនួយ តែគេជួបប្រទះនូវឧបសគ្គជាច្រើនក្នុងការទទួលបានកិច្ចគាំទ្រ។

គំហើញពីការអង្កេតនេះ តូ្រវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១។ ផែនការសកម្មភាពនេះ សម្រេចទៅបានតាមរយៈការដឹកនាំ និងសម្របសម្រួលពី សំណាក់សហប្រធានជាន់ខ្ពស់របស់ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កិច្ចសហការ ភាពជាដៃគូ និងការប្តេជ្ញាញចិត្តដ៏ខ្លាំងក្លាពីបណ្តាក្រសួងស្ថាប័ន ដែលមានតំណាងនៅក្នុងគណៈកម្មការដឹកនាំពហុវិស័យ និងកុ្រមការងារបច្ចេកទេសទាំង៤ នៃគណៈកម្មការដឹកនាំកិច្ចការអំពើហិង្សាលើស្រ្តី និងអំពើហិង្សាលើកុមារ។ សកម្មភាពដែលមានគូស បញ្ជាក់នៅក្នុងផែនការសកម្មភាពនេះ តូ្រវបានតាក់តែងឡើងដើម្បីជួយគាំទ្រដល់កិច្ចខិតខំបឹ្រងប្រែងក្នុងប្រទេសកម្ពុជាសំដៅ អភិវឌ្ឍន៍ និង អនុវត្តយុទ្ធសាស្ត្រទប់ស្កាត់ដែលមានលក្ខណៈកុមារមេតី្រប្រកបដោយប្រសិទ្ធភាព ព្រមទាំងកែលម្អការផ្តល់សេវា ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេស កុមារា និងកុមារី ដែលបានទទួលរងបទពិសោធន៍ពីអំពើហិង្សា។

Action Plan to end VAC Cover
អ្នកនិពន្ធ
គណៈកម្មការដឹកនាំកិច្ចការអំពើហិង្សាលើស្តី្រនិង អំពើហិង្សាលើកុមារ
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ