សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ប្រព័ន្ធគ្រប់គ្រងព័ត៌មានថ្មី សម្រាប់ពង្រឹងកិច្ចការពារកុមារ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ ស្របពេលដែលរបាយការណ៍បានរកឃើញថា ចំនួនកុមារកំពុងរស់ក្នុងមណ្ឌលថែទាំ បានថយចុះ ៥៩% បើធៀបនឹង៥ឆ្នាំមុន

25 មិថុនា 2021
New online resource for improving child protection launched, as report finds 59% fewer children are in residential care than 5 years ago
UNICEF Cambodia

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១៖ នៅថ្ងៃនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  បានប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា (CPIMS) និងប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីការអនុវត្តផែនការសកម្មភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំកុមារ និងសមាហរណកម្មកុមារ របាយការណ៍ស្តីពីការអនុវត្តល្អក្នុងការរៀបចំកម្មវិធីថែរក្សាកុមារក្នុងគ្រួសារ និងការបង្ការការបំបែកកុមារ​ពីគ្រួសារក្នុងប្រទេសកម្ពុជា និងប្រកាសស្តីពីនីតិវិធីអនុវត្តការថែទាំកុមារដោយសាច់ញាតិនិងឪពុកម្តាយធម៌។

ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ USAID សហភាពអឺរ៉ុប និងអង្គការដៃគូដទៃទៀត ប្រព័ន្ធគ្រប់គ្រងព័ត៌មាន​កិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា (CPIMS) ត្រូវបានបង្កើតឡើង។ ប្រព័ន្ធព័ត៌មាននេះនឹងអនុញ្ញាតឲ្យក្រសួងស្ថាប័ន អ្នកផ្តល់សេវា ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកស្វែងរកព័ត៌មាន និងសាធារណៈជនអាចទាញយកព័ត៌មានស្តីពីវឌ្ឍនភាពនៃការផ្តល់សេវាការពារកុមារ និងទិន្នន័យដ៏មានតម្លៃទៅប្រើប្រាស់ក្នុងការរៀបចំគោលនយោ​បាយ ផែនការសកម្មភាពនានា របាយការណ៍វាយតម្លៃ សំដៅផ្តល់ការគំាទ្រ និងកិច្ចគាំពារកុមារគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធ CPIMS មានសូចនាករចំនួន៥០ នៃវិស័យស្នូលចំនួន៥ ដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ស្ថិតក្រោម​ដែនសមត្ថកិច្ចក្រសួង ស្ថាប័នចំនួន១៤ និងអង្គការដៃគូចំនួន២។ ដោយមានកិច្ចសហការយ៉ាងជិតស្និតប្រកបដោយការទទួលខុសត្រូវពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលរបស់អ្នកពាក់ព័ន្ធខាងលើ ក្នុងរយៈពេល ៣ឆ្នាំ យើងបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការកុមារនៅក្នុងប្រទេសកម្ពុជា CPIMS(CPIMS Dashboard)។  ប្រព័ន្ធ CPIMS វាស់វែងវឌ្ឍភាពនៃការការពារកុមារ ប្រព័ន្ធនេះត្រូវបានរៀបចំទិន្នន័យជាទម្រង់ឌីជីថលផ្តល់ភាពងាយស្រួលក្នុងការចូលស្វែងរកទិន្នន័យតាម​​តម្រូវការ។ សូចនាករទាំង ៥០ ត្រូវបានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃកិច្ចការពារកុមារ។ ប្រព័ន្ធថ្មីនេះជួយបំពេញចំណុចខ្វះខាត ដែលជាធាតុចូលដ៏មានសារសំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធការពារកុមារដែលប្រកបដោយប្រសិទ្ធភាព។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានសេចក្តីសោមនស្សរីករាយដែលបានប្រកាសដាក់ឲ្យដំណើរការផ្ទាំងព័ត៌មាននៃប្រព័ន្ធCPIMSនេះ និងសូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នដែលបានសហការ រៀបចំនូវឧបករណ៍ដ៏មានអត្ថប្រយោជន៍នេះ ដើម្បីផ្តល់សេវាឲ្យកាន់តែប្រសើរឡើង និងសូមថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានផ្តល់ជំនួយបច្ចេកទេស USAID និងសហភាពអឺរ៉ុប  ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការរៀបចំប្រព័ន្ធការពារកុមារក្នុងទម្រង់ជាឌីជីថលដែលធ្វើឱ្យប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត”។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រសួងក៏បានប្រកាសផ្សព្វផ្សាយពីរបាយការណ៍ស្តីពីផែនការសកម្មភាពរយៈពេល ៥​ឆ្នាំ ដែលជាផែនការប្រកបដោយមហិច្ឆតាខ្ពស់ សម្រាប់លើកកម្ពស់សេវាថែទាំកុមារ ដោយបានដាក់ចេញនូវគោលដៅធ្វើយ៉ាងណាឲ្យកុមារដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំយ៉ាងហោចណាស់ ៣០% បានវិលត្រឡប់ទៅរកគ្រួសាររបស់ពួកគេវិញប្រកបដោយសុវត្ថិភាព។ នៅឆ្នាំ២០១៦ ផែនការសកម្មភាពនេះត្រូវបានប្រកាសដាក់ឲ្យអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការយូនីសេហ្វ USAID សហភាពអឺរ៉ុប និងកម្មវិធីភាពជាដៃគូសម្រាប់ការពារកុមារ (3PC) និងកម្មវិធី Family Care First រៀបចំផែនការសកម្មភាព ដើម្បីធ្វើសមាហរណកម្មកុមារប្រកបដោយសុវត្ថិភាពពីមណ្ឌលថែទាំទៅកាន់ការថែទាំតាមគ្រួសារ ផ្តល់ការគាំទ្រដល់ការថែរក្សាគ្រួសារឱ្យរស់នៅជុំគ្នា និងជំរុញឲ្យមានការប្រើប្រាស់ជម្រើសថែទាំផ្សេងៗទៀត ក្រៅពីយកកុមារទៅដាក់នៅតាមមណ្ឌលថែទាំ។ ជាលទ្ធផលនៃការអនុវត្តផែនការ បានរកឃើញថា ចាប់តាំងពីពេលដែលផែនការត្រូវបានប្រកាសដាក់ឱ្យអនុវត្ត មណ្ឌលថែទំាកុមារបានថយចុះ៤៣% និងមានកុមាររស់នៅក្នុងមណ្ឌលថែទាំតិចជាងមុន ៥៩%។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “វឌ្ឍនភាពដែលសម្រេចបាននេះ នាំមកនូវភាពសប្បាយរីករាយឥតឧបមា ព្រោះការចិញ្ចឹមបីបាច់ និងការថែទាំដែលមានកិច្ចការពារពីគ្រួសារ មានសារៈសំខាន់យ៉ាងខ្លំាងចំពោះសុខមាលភាពកុមារ។ ប៉ុន្តែយើងក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាឲ្យមានការអនុវត្តឲ្យបានពេញលេញនូវគោលនយោបាយដែលផ្តោតលើគ្រួសារ និងការផ្តល់សេវាគាំទ្រដល់គ្រួសារ ដើម្បីផ្តល់លទ្ធភាពឲ្យមាតាបិតាអាចផ្តល់ការថែទាំ និងការពារដល់កូនៗរបស់ពួកគេ។ ព័ត៌មាននៃប្រព័ន្ធ CIPMS នេះ គឺជាឧបករណ៍ដ៏មានអត្ថប្រយោជន៍សម្រាប់រៀបចំ និងធ្វើឲ្យប្រសើរទ្បើងនូវគោលនយោបាយ និងសេវានានា។”

​​​​ម្យ៉ាងវិញទៀត ដើម្បីបន្តពង្រឹងការថែទាំគ្រួសារឲ្យបានរស់នៅជួបជុំគ្នា និងផ្តល់នូវការថែទាំជំនួសតាមគ្រួសារនៅក្នុងប្រទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចេញប្រកាស ស្តីពីនីតិវិធីអនុវត្តការថែទាំកុមារ​ដោយសាច់ញាតិ និងឪពុកម្ដាយធម៌ ផងដែរ។ ប្រកាសនេះផ្តល់ការណែនាំយ៉ាងជាក់ច្បាស់ដល់ស្ថាប័ន និងភាគីពាក់ព័ន្ធអំពីការអនុវត្តវិធានការណ៍ដែលប្រើប្រាស់ជាជម្រើសជំនួសឱ្យការយកកុមារទៅដាក់ឱ្យរស់នៅតាមមណ្ឌលថែទាំ ខណៈពេលដែលកំពុងមានការរៀបចំផែនការផ្តល់ការថែទាំជាអចិន្ត្រៃយ៍ ដោយមានការផ្តោតការយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យគ្រួសារអាចបន្តរស់នៅជុំគ្នាបានប្រកបដោយសុវត្ថិភាពនិងសុភមង្គល។
កំណត់ចំណាំសម្រាប់និពន្ធនាយក៖

ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារអាចចូលមើល និងទាញយកទិន្នន័យនៅតាមតំណភ្ជាប់ https://cpims-cambodia.ona.io  និងផែនការពង្រឹងការថែទាំកុមារ និងសមាហរណកម្មកុមារ អាចទាញយកតាមតំណភ្ជាប់៖ https://bit.ly/35OkXX2

 

សម្រាប់ព័ត៌មាន សូមទាក់ទង៖

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

លោក ភី ណូ ប្រធាននាយកដ្ឋានសុខុមាលភាពកុមារ

សារអេឡិកត្រូនិក៖ [email protected], ទូរសព្ទចល័ត៖ (+៨៥៥) ៩២ ៤៦២ ២៦៣

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: [email protected]
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: [email protected]

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook