របៀបសម្គាល់សញ្ញានៃភាពតានតឹងរបស់កុមារ
ប្រតិកម្មជាទូទៅរបស់កុមារនៅពេលពួកគេមានភាពតានតឹង
- English
- Khmer
កុមារមានប្រតិកម្មខុសៗគ្នា ពេលទទួលរងនូវព្រឹត្តិការណ៍មិនល្អនានា ដែលកើតឡើងនៅក្នុងបរិយាកាសរបស់ពួកគេ ។ កត្តាវប្បធម៌ជះឥទ្ធិពលខ្លាំងណាស់ លើរបៀបដែលយើងបញ្ចេញអារម្មណ៍របស់យើង ។ ឧទាហរណ៍ សម្រាប់វប្បធម៌ខ្លះ ការបញ្ចេញអារម្មណ៍ខ្លាំង ដូចជាយំឮៗ ជាការមិនសមរម្យទេ តែចំពោះវប្បធម៌ខ្លះទៀត ការយំឮៗបែបនេះ ជារឿងទទួលយកបាន ។
សញ្ញានៃភាពតានតឹងមួយចំនួន មិនបង្ហាញឱ្យឃើញច្បាស់ជាក់ស្ដែងនោះទេ ។ ខាងក្រោមនេះគឺជាសញ្ញានៃភាពតានតឹង ខ្លះៗ ដែលកើតឡើងចំពោះកុមារ ទៅតាមអាយុខុសៗគ្នា ។ កុមារផ្សេងគ្នាមានសញ្ញានៃភាពតានតឹងរបស់ពួកគេខុសៗគ្នាដែរ ។
តើអ្នកមានបានដឹងទេ? នៅពេលមានភាពតានតឹង និងវិបត្តិ កុមារនឹងសង្កេតមើលលើឥរិយាបថ និងអារម្មណ៍របស់មនុស្សពេញវ័យ ធ្វើជាគំរូក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេ ។
តិកម្មទូទៅរបស់កុមារនៅពេលពួកគេមានភាពតានតឹង
កុមារបញ្ចេញប្រតិកម្មជាច្រើនពេលមានភាពតានតឹង តែប្រតិកម្មទាំងនោះកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយវាជាប្រតិកម្មធម្មតាទេ ។ ប្រសិនបើប្រតិកម្មទាំងនោះអូសបន្លាយរយៈពេលវែង កុមារត្រូវការការគាំទ្រពីអ្នកជំនាញ ។
អាយុ |
ប្រតិកម្ម |
| 0-៣ ឆ្នាំ |
|
| ៤-៦ ឆ្នាំ |
|
| ៧-១២ ឆ្នាំ |
|
| ១៣-១៧ ឆ្នាំ (វ័យជំទង់) |
|
|
ក្រុមអាយុទាំងអស់ - ប្រតិកម្មខាងរាងកាយ សញ្ញាទាំងនេះក៏អាចជារោគសញ្ញានៃជំងឺ ផ្លូវកាយផងដែរ ដូច្នេះសូមនាំកូនលោកអ្នកទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលស្ថានភាពរាងកាយ ។ |
|
|
ប្រតិកម្មធ្ងន់ធ្ងរនៃភាពតានតឹង ដែលកើតឡើងចំពោះកុមារ ប្រសិនបើប្រតិកម្មទាំងនោះកើតឡើងញឹក ញាប់ ។ កុមារដែលមានសញ្ញាទាំងនេះ នៅក្នុងរយៈពេលយូរ ត្រូវតែមានការគាំទ្រពីអ្នកជំនាញ ។ |
|
ការពិនិត្យមើលអារម្មណ៍
ការរីករាលដាលជំងឺកូវីដ-១៩ បានបង្កឱ្យមានការលំបាកខាងផ្លូវចិត្តចំពោះមនុស្សគ្រប់គ្នា ហើយមានកុមារជាច្រើនទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ លោកអ្នកគួរពិនិត្យមើលជាប្រចាំថាតើកូនរបស់លោកអ្នកមានអារម្មណ៍បែបណា ។ ដើម្បីពិនិត្យមើលអារម្មណ៍កូនរបស់លោកអ្នក លោកអ្នកគួរសួរកូនខ្លួនដោយផ្ទាល់ ឬដោយប្រយោលថា ”តើពួកគេមានសុខទុក្ខយ៉ាងណាដែរ” ។ វិធីសាស្ត្រមួយសម្រាប់ការពិនិត្យមើលអារម្មណ៍កូន គឺសុំឱ្យកូនរបស់លោកអ្នកគូរ ឬផាត់ពណ៌ សុំឱ្យគេប្រាប់អ្នកបន្ថែមទៀតអំពីរូបភាពដែលគេគូរ ឧទាហរណ៍ តើគេគូររូបអ្វី ឬហេតុម៉េចបានជាប្រើពណ៌មួយនេះ ។ វិធីនេះអាចជួយកុមារមួយចំនួននិយាយចេញអំពីអារម្មណ៍របស់ពួកគេ រីឯកុមារខ្លះទៀតអាចសប្បាយរីករាយនឹងបង្ហាញរូបភាពនោះវិញ ដោយមិនពិភាក្សាជាមួយយើងទេ ទុកឱ្យកុមារជាអ្នកសម្រេច--ថាតើគេប្រាប់អ្វីខ្លះដល់យើងអំពីគំនូរនោះ ឬគេត្រឹមបង្ហាញគំនូរនោះមកកាន់យើង ។
សកម្មភាពកាត់បន្ថយភាពតានតឹង និងគាំទ្រសុខុមាលភាពកូនរបស់លោកអ្នក
លោកអ្នកអាចប្រើប្រាស់សកម្មភាពខាងក្រោមនេះជាមួយនឹងកូនៗរបស់លោកអ្នក ដើម្បីជួយពួកគេបន្ធូរអារម្មណ៍តានតឹង ហើយនេះក៏ជាការផ្ដល់នូវវិធីសាស្ត្រដោះស្រាយវិជ្ជមានសម្រាប់ពួកគេផងដែរ ដែលវាគាំទ្រដល់សុខុមាលភាពរបស់កូនៗលោកអ្នក ។ សកម្មភាពទាំងនេះមានប្រយោជន៍ណាស់សម្រាប់លោកអ្នក ហើយលោកអ្នកអាចធ្វើជាមួយកូនៗរបស់លោកអ្នកបាន ។
ដកដង្ហើមចូលក្នុងពោះ
ជារឿយៗ នៅពេលយើងកើតស្ត្រេស នោះយើងដកដង្ហើមខ្លីៗ ខ្យល់ចូលបានត្រឹមសួតខាងលើ ហើយយើងភ្លេចដកដង្ហើមវែងៗ ចូលក្នុងពោះ ។ ការដកដង្ហើមវែងៗចូលក្នុងពោះ ធ្វើឱ្យយើងស្ងប់អារម្មណ៍បាន ហើយអាចជួយយើងស្រូបយកខ្យល់អុកស៊ីហ្សែនចូលជ្រៅទៅក្នុងសួតខាងក្រោម ។
របៀបធ្វើ ៖
- ដាក់ដៃរបស់អ្នកនៅលើពោះ
- ដកដង្ហើមវែងៗចំនួន ៥ ដង ដង្ហើមចូលម្ដងៗ រយៈពេល ៥ វិនាទី និងពេលដកដង្ហើមចេញវិញ រយៈពេល ៥ វិនាទីដូចគ្នា ដោយពេលដកដង្ហើមចូល ត្រូវដកតាមច្រមុះ និងពេលដកដង្ហើមចេញ ត្រូវបញ្ចេញតាមមាត់ ។
- សូមពន្យល់ថានៅពេលកូនលោកអ្នកដកដង្ហើមចូល នោះពួកគេកំពុងតែផ្លុំពោះរបស់គេឱ្យប៉ោងដូចជាប៉ោងប៉ោងដូច្នេះដែរ ហើយនៅពេលដែលពួកគេព្រលែងខ្យល់ដង្ហើមចេញវិញ នោះខ្យល់នឹងចេញពីប៉ោងប៉ោងយឺតៗវិញ ។
ទីកន្លែងពិសេសរបស់ខ្ញុំ
ពេលខ្លះ ពិភពលោកជុំវិញខ្លួនយើងនេះមានរឿងរ៉ាវយ៉ាងច្រើន ដែលមិនអាចគ្រប់គ្រងបានទេ ។ ដោយឆ្លៀតពេលមួយរយៈ ឱ្យកូនស្រមើស្រមៃថាបានទៅទីកន្លែងណាមួយដែលស្រឡះល្អ គ្មានភាពតានតឹង នោះកូនរបស់លោកអ្នកអាចធូរអារម្មណ៍ស្ត្រេសតិចទៅៗ ។ ខាងក្រោមនេះគឺជាសកម្មភាពជួយកូនលោកអ្នកឱ្យស្រមើស្រមៃដល់ទីកន្លែងនោះ ។
របៀបធ្វើ ៖
- អង្គុយ ឬទម្រេតខ្លួនឱ្យរាបស្មើ នៅក្នុងទីតាំងដែលស្រួលខ្លួន បិទភ្នែករបស់អ្នក និងធ្វើខ្លួនសម្រាក
- ដកដង្ហើមចូលយឺតៗ វែងៗ តាមច្រមុះ ទៅដល់ក្បាលពោះ ។ រួចហើយបញ្ចេញខ្យល់វិញតាមមាត់ ។
- បន្តដកដង្ហើមយឺតៗនិងថ្នមៗបែបនេះទៀត ។ ដកដង្ហើមចូលថ្នមៗ ហើយបញ្ចេញខ្យល់ដង្ហើមវិញថ្នមៗ យឺតៗ
- ស្ដាប់ និងបណ្ដែតអារម្មណ៍ទៅតាមចិត្តអ្នក ។ គិតថាយើងនៅក្នុងរឿងរ៉ាវខាងក្រោមនេះ៖
“ស្រមើស្រមៃថា អ្នកកំពុងតែឈរនៅលើឆ្នេរខ្សាច់ដ៏សស្គុស ។ នាពេលព្រឹកមួយនោះ បរិយាកាសសែនស្ងប់ស្ងាត់ ។ ព្រះអាទិត្យចាប់ផ្ដើមរះស្រាងៗ ហើយអ្នកមានអារម្មណ៍ថាពន្លឺថ្ងៃចាំងមកលើមុខអ្នក និងលើខ្លួនអ្នក ក្ដៅតិចៗ ។ អ្នកសប្បាយរីករាយ និងស្ងប់ស្ងាត់ ។ ខ្សាច់នៅក្រោមបាតជើងក្ដៅឧណ្ហៗ និងទន់ល្មើយ ។ ខ្យល់បក់រំភើយប៉ះនឹងភ័ក្ត្រា ។ ផ្ទៃមេឃពណ៌ខៀវស្រឡះ បក្សាបក្សីស្រែកច្រៀងខ្ញៀវខ្ញារនៅលើអាកាស ។ ទីកន្លែងនេះគឺមានសុវត្ថិភាពណាស់ ហើយអ្នកអាចសម្រាកនៅទីនេះបាន ។ នេះជាកន្លែងដែលអ្នកអាចត្រឡប់មកលេងម្ដងទៀត ហើយវានៅទីនោះរហូត នៅក្នុងបេះដូងរបស់អ្នក ។ អ្នកអាចមកលេងបាន នៅពេលណាដែលអ្នកចង់ ។ ឥឡូវនេះ បន្តិចម្ដងៗ ផ្ដើមសង្កេតខ្យល់ដង្ហើមរបស់អ្នកម្ដងទៀត--ចង្វាក់ថ្នមៗនៃខ្យល់ដង្ហើមដកចូល ខ្យល់ដង្ហើមដកចេញ ។ កត់សម្គាល់មើលខ្យល់នៅលើស្បែករបស់អ្នក ។ ផ្ដើមខ្ញាំ-លាម្រាមដៃ និងម្រាមជើង ។ ដកដង្ហើមចូល រួចហើយពត់ខ្លួន ។ បន្ទាប់មក ដកដង្ហើមចេញឱ្យខ្លាំង ។ នៅពេលអ្នកបញ្ចប់ សូមបើកភ្នែករបស់អ្នក ។”
ការសរសេរសំបុត្រ
ប្រសិនបើកូនរបស់អ្នកមិនអាចជួបមិត្តភក្ដិ ឬសមាជិកគ្រួសារបាននៅក្នុងពេលជំងឺរីករាលដាលនេះ ការសរសេរសំបុត្រអាចជួយពួកគេបង្កើតនូវទំនាក់ទំនងបានជាមួយនឹងអ្នកទាំងនោះ ទោះបីជាគេមិននៅជាមួយកូនលោកអ្នកក៏ដោយ។
របៀបធ្វើ ៖
- សុំឱ្យកូនរបស់លោកអ្នកសរសេរសំបុត្រ ឬគូរូបភាពសម្រាប់មនុស្សជាទីស្រឡាញ់ ដែលកូនលោកអ្នកមិនបានជួបជាយូរមកហើយ
- តើកូនចង់និយាយអ្វីជាមួយនឹងពួកគេ ប្រសិនបើពួកគេអង្គុយនៅក្បែរកូនឥឡូវនេះ?
- តើកូនស្រឡាញ់ពួកគេត្រង់ចំណុចណាខ្លះ ?
- តើកូនមានអនុស្សាវរីយ៍អ្វីខ្លះជាមួយពួកគេ ដែលធ្វើឱ្យកូនសប្បាយចិត្ត ?