គោលការណ៍ណែនាំស្តីពីការការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា
គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
- English
- Khmer
Highlights
គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ត្រូវបានរៀបចំឡើងបន្ទាប់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានវិភាគស្ថានភាពអំពីភាពរួចរាល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជាក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារ និងអំពើហិង្សាលើកុមារក្នុងទម្រង់ផ្សេងៗតាមប្រព័ន្ធអនឡាញ។ គោលការណ៍ណែនាំនេះត្រូវបានរៀបចំឡើង ឆ្លើយតបទៅនឹងតម្រូវការដែលកំណត់នៅក្នុងការវិភាគស្ថានភាពដំបូងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារស្តីពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងការសិក្សាអំពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា និងការ
ចង្អុលបង្ហាញក្នុងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ២០២១-២០២៥។ ឯកសារគោលការណ៍ណែនាំនេះ គួរប្រើប្រាស់ដោយអមជាមួយឯកសារពន្យល់លម្អិតបន្ថែមទៀត។
គោលការណ៍ណែនាំថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើសិទ្ធិកុមារនិងគោលការណ៍អាជីវកម្ម (Children’s Rights and Business Principles-CRBP) ដែលបង្កើតឡើងដោយអង្គការយូនីសេហ្វ ក្លូបល ខមផែក(Global Compact) និងអង្គការសង្រ្គោះកុមារ (Save the Children) ដោយមានការទទួលស្គាល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលើអនុសាសន៍ទូទៅរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិលេខ២៥ស្តីពីសិទ្ធិកុមារក្នុងបរិស្ថានឌីជីថល (UNCRC General Comment No.25)។