សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការចាប់ផ្តើមបវេសនកាលរបស់ប្រទេសកម្ពុជា

នៅពេលដែលសិស្សានុសិស្សចូលរៀនវិញ យុទ្ធនាការថ្មីមួយត្រូវបានដាក់ឲ្យអនុវត្តដើម្បីលើកកម្ពស់សុវត្ថិភាព និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។

©UNICEF Cambodia/2021

ថ្ងៃទី១១ ខែមករា​គឺជាថ្ងៃបើកបវេសនកាលនៃឆ្នាំសិក្សាថ្មីក្នុងប្រទេសកម្ពុជា។​​ ដោយមានការគាំទ្រពីយូនីសេហ្វ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធនាការ “ការចូលរៀនវិញ”​ ។ យុទ្ធនាការនេះលើកទឹកចិត្តឲ្យកុមារកម្ពុជាត្រលប់ទៅសិក្សាក្នុងថ្នាក់រៀនវិញ ដោយនៅតែបន្តអនុវត្តទម្លាប់សុវត្ថិភាពដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។​ យុទ្ធនាការនេះត្រូវបានអនុវត្តក្រោមប្រធានបទជុំវិញបរិបទ #ថ្ងៃនេះកុំចាំថ្ងៃស្អែក ដែលសង្កត់ធ្ងន់លើវិធីសាស្ត្របង្ការសំខាន់ៗដែលអាចអនុវត្តបានគ្រប់ពេលវេលាដើម្បីរក្សាសុវត្ថិភាព។​ យុទ្ធនាការនេះបានទទួលជំនួយជាថវិកាពី the European Union and the Global Partnership for Education (GPE)។

តាមរយៈគេហទំព័រនេះ​ អ្នកអាចស្វែងរកវីដេអូ ខិត្តប័ណ្ណ រូបភាព និង សារនានាដែលផលិតឡើងដើម្បីផ្សព្វផ្សាយអំពីការអនុវត្តដ៏ល្អបំផុតសម្រាប់កុមារ គ្រួសារ និងគ្រូបង្រៀន ដែលធានាថាពួកគេទាំងអស់គ្នាបានចូលរួមចំណែកក្នុងការរក្សាសាលារៀនឲ្យមានសុវត្ថិភាព​ និងប្រកបដោយសុខុមាលភាព។​ សូមទាញយក និងចែករំលែកមាតិកាទាំងនេះឲ្យបានទូលំទូលាយ។ ប្រសិនអ្នកជាដៃគូសហការដែលចង់ច្នៃមាតិកាទាំងនេះបន្ត សូមទាក់ទងសហការីរបស់យើងតាមរយៈ [email protected]។ ការសហការចែករំលែកសារនេះកាន់តែទូលំទូលាយ នឹងធ្វើឲ្យសម្លេងនៃសារសំខាន់ៗទាំងនេះកាន់តែកងរំពង​ដល់សាធារណជន​ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរនៃការផ្តល់ការអប់រំដល់កុមារកម្ពុជាបានល្អប្រសើរជាងឆ្នាំ២០២១។

ទាញយកសម្ភារខាងក្រោម

ចុចលើឈ្មោះឯកសារដើម្បីទាញយក។

ល្បែងក្តារបន្ទះ

ធ្វើថ្ងៃនេះ កុំចាំស្អែក

ផ្ទាំងរចនាសម្រាប់បដាផ្សព្វផ្សាយ

ផ្ទាំងរចនាសម្រាប់បោះពុម្ព

ឯកសារសម្លេងសម្រាប់វិទ្យុ

ឯកសារសម្រាប់បណ្តាញសង្គម