ល្បែងក្តារបន្ទះ
ធ្វើថ្ងៃនេះ កុំចាំស្អែក
- English
- Khmer
តើល្បែងនេះនិយាយពីអ្វី?
ធ្វើថ្ងៃនេះ កុំចាំស្អែក គឺជាល្បែងបែបសប្បាយបង្កប់ទៅដោយអត្ថន័យអប់រំ អំពីឥរិយាបថការពារខ្លួនក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ល្បែងនេះមានកាតចំនួន ២០ ដែលក្នុងនោះ មានកាតចំនួយ ១០ បង្ហាញពីឥរិយាបថត្រឹមត្រូវ និង១០ទៀត បង្ហាញពីឥរិយាបថមិនត្រឹមត្រូវ។ អ្នកចូលរួមត្រូវជ្រើសរើសថា តើឥរិយាបថនៅលើកាត នីមួយៗជាឥរិយាបថ ដែលត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
ការរៀបចំ
បើសិនជាអ្នកមានម៉ាស៊ីនថតចម្លង
អ្នកអាចទាញយកកាតឥរិយាបថរបស់យើងបាននៅខាងក្រោម
អ្នកគ្រាន់តែថតចម្លងវាលើក្រដាស A4 ហើយកាត់វាជាកាតនីមួយៗ
ប្រសិនបើអ្នកគ្មានម៉ាស៊ីនថតចម្លង
អ្នកក៏នៅតែអាចលេងល្បែងនេះបានដែរ! សូមមើលវីដេអូណែនាំសម្រាប់ព័ត៌មានបន្ថែម ពីរបៀបលេង។
កាតឥរិយាបថ ត្រឹមត្រូវ និងមិនត្រឹមត្រូវទាំង ២០
សូមប្រើវាជាមគ្គុទេសក៍សម្រាប់បង្កើតកាតរបស់អ្នក។ ឥរិយាបថមានសរុបចំនួន ២០ ដែល ១០ ជាឥរិយាបថត្រឹមត្រូវ និង១០ទៀតជាឥរិយាបថមិនត្រឹមត្រូវ។ សូមសរសេរឥរិយាបថនីមួយៗលើកាតទាំង ២០។
របៀបលេងតាមប្រព័ន្ធអ៊ីនធើណែត
ប្រសិនអ្នកអាចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបាន ដូចជា Zoom, Google Meet ឬ Facebook អ្នកក៏អាចលេងហ្គេមនេះបានដែរ ទោះជាអ្នកមិនអាចជួបគ្នាផ្ទាល់ក៏ដោយ។
- ណែនាំ ហ្គេម និងពន្យល់ពីហ្គេមនេះ
- សាប់ ឬ ច្របល់កាតទាំងអស់ចូលគ្នា
- រើសយកកាតមួយ រួចលើកវាឡើង បង្ហាញចំពោះមុខកាមេរ៉ា ដើម្បីឲ្យគ្រប់គ្នាបានឃើញ
- ហៅអ្នកចូលរួមលេងម្នាក់ រួចសួរថាកាតនោះបង្ហាញពីឥរិយាបទត្រឹមត្រូវ ឬមិនត្រឹមត្រូវ និងឲ្យពួកគេប្រាប់ពីហេតុផល
- លើកទឺកចិត្តអ្នកលេងនៅពេលពួកគេឆ្លើយបានត្រឹមត្រូវ
- ពន្យល់ទៅអ្នកលេងនៅពេលពួកគេឆ្លើយខុស
- បង្ហាញកាតបន្ទាប់ និងដាក់វេនដើម្បីហៅអ្នកលេងឲ្យចូលរួមឆ្លើយម្តងម្នាក់តាមលំដាប់លំដោយ រហូតទាល់តែអស់កាត
- ត្រូវចាំថា ត្រូវមានបរិយាបន្ន ហើយត្រូវប្រាកដថាគ្រប់គ្នាទទួលបានឳកាសស្មើគ្នាក្នុងការលេង។