របាយការណ៍ប៉ាន់ប្រមាណស្តីពីសមត្ថភាព និងដំណើរការនៃប្រព័ន្ធស្មុំកូនក្នុងប្រទេសកម្ពុជា
ការវាយតម្លៃនេះធ្វើឡើងដោយយូនីសេហ្វកម្ពុជា សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- English
- Khmer
ចំណុចសំខាន់
របាយការណ៍នេះបង្ហាញពីការសិក្សាប៉ាន់ប្រមាណឯករាជ្យអំពីប្រព័ន្ធសុំកូនក្នុងប្រទេស និងអន្តរប្រទេស របស់កម្ពុជា ដោយផ្តោតលើវឌ្ឍនភាពរបស់កម្ពុជាក្នុងការបន្ស៊ីការអនុវត្តស្មុំកូនទៅនឹងបទដ្ឋានអន្តរជាតិ ដើម្បី កិច្ចការពារកុមារ និងកិច្ចថែទាំជំនួសដោយផ្អែកលើការថែទាំនៅក្នុងគ្រួសារជាចម្បង។ ដោយមានក ដោយមានការជឿទុកចិត្ត ប្រគល់កិច្ចការសិក្សានេះពីយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការសិក្សាប៉ាន់ប្រមាណនេះ គឺសិក្សាវាយតម្លៃលើសមត្ថភាព វឌ្ឍនភាព និងក្របខណ្ឌច្បាប់សម្រាប់អភិបាលការស្មុំកូននាពេលបច្ចុប្បន្ន ព្រមទាំងផ្តល់នូវអនុសាសន៍ក្នុងការពង្រឹង ប្រព័ន្ធនៅក្នុងបរិបទដែលមានរបៀបវារៈអំពីការធ្វើកំណែទម្រង់កម្មវិធីថែទាំជាបន្តបន្ទាប់របស់កម្ពុជា។