ការវាយតម្លៃផែនការសកម្មភាពជាតិ ស្តីពីការអប់រំពហុភាសានៅកម្ពុជា

ការអប់រំពហុភាសាប្រកបដោយអត្ថន័យសម្រាប់កុមារី និងកុមារាជនជាតិដើមភាគតិចនៅមត្តេយ្យសិក្សា និងបីឆ្នាំដំបូងនៃបឋមសិក្សា

Chea Lach uses flash cards to teach in two languages, Kreung and Khmer
UNICEF Cambodia/2018/Antoine

ចំណុចសំខាន់

ផែនការសកម្មភាពជាតិស្តីពីការអប់រំពហុភាសា (ហៅកាត់ថា MENAP) ឆ្នាំ ២០១៤-២០១៨ ត្រូវបាន ប្រកាសដាក់ឱ្យអនុវត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០១៥។ ផែនការនេះត្រូវបានអនុវត្ត ដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងអង្គការយូនីសេហ្វកម្ពុជា និងអង្គការ CARE ដោយមានការពិគ្រោះយោបល់ជាមួយនឹងតួអង្គពាក់ព័ន្ធដទៃទៀតក្នុងប្រទេសកម្ពុជា។ គោលដៅចម្បងគឺដើម្បីឲ្យកុមារី និងកុមារាជនជាតិដើមភាគតិច អាចទទួលបានការអប់រំប្រកបដោយអត្ថន័យតាមរយៈការផ្តល់ឲ្យពួកគេនូវការអប់រំពហុភាសា នៅមត្តេយ្យសិក្សា និងបីឆ្នាំដំបូងនៃបឋមសិក្សា។ កម្មវិធីសិក្សាសម្រាប់ការអប់រំពហុភាសា ត្រូវបានអនុវត្តដោយប្រើប្រាស់ភាសាខ្មែរ និងភាសាជនជាតិដើមភាគតិចចំនួនប្រាំ (ព្នង ការ៉ែត គ្រឹង ទំពួន និងព្រៅ)។ កម្មវិធីសិក្សាតាមមត្តេយ្យ និងបឋមសិក្សា ដែលមានកុមារជនជាតិដើមភាគតិចរស់នៅច្រើនក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ហើយក៏បាមអនុវត្តផងដែរនៅតាមសាលា មត្តេយ្យចំនួន ៦ ក្នុងស្រុកមួយ ក្នុងខេត្តព្រះវិហារ។ គំនិតផ្តួចផ្តើមនេះ ប្រើប្រាស់គំរូស្ពានចម្លង ដែលកុមារចាប់ផ្តើមរៀនដោយប្រើប្រាស់ភាសាជនជាតិដើមរបស់ពួកគេ ហើយរៀនជាភាសាជាតិ (ភាសាខ្មែរ) បន្តិចម្តង និងរៀនតាមកម្មវិធីសិក្សាជាតិទាំងស្រុងនៅថ្នាក់ទី៤។

ផែនការនេះគឺពុំដែលធ្លាប់មាននៅអាស៊ីអាគ្នេយ៍ឡើយ ព្រោះថារដ្ឋាភិបាលប្តេជ្ញាយកភាសាជនជាតិដើមភាគតិច មកប្រើប្រាស់ដើម្បីជំរុញលើកកម្ពស់សមធម៌។ វាមានសង្គតិភាពជាមួយនឹងអាទិភាពអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ផែនការនេះក៏មានសង្គតិភាព ជាមួយនឹងក្របខណ្ឌសិទ្ធិអន្តរជាតិជាច្រើន និងមានការគាំទ្រពីភស្តុតាងបានពីការស្រាវជ្រាវអន្តរជាតិដែលបង្ហាញថាការអប់រំពហុភាសា ចូលរួមចំណែកជាវិជ្ជមាន ចំពោះការចូលរួមរបស់កុមារដែលនិយាយភាសាជនជាតិដើមភាគតិចក្នុងការអប់រំ និងការចូលរួមក្នុងសង្គម។ ផែនការនេះគឺជាជំហានដ៏មុតមាំមួយ ដែលរៀបចំឡើងផ្អែកតាមព័ត៌មានត្រឹមត្រូវ ហើយក៏ជាផែនការដំបុងបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

MENA Cover
អ្នកនិពន្ធ
ចេស៊ីកា បាល់ និង ម៉ារីម ស្ម៉ីត
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស