ការវាយតម្លៃដែលដឹកនាំដោយប្រទេស លើកម្មវិធីអាហារូបករណ៍អប់រំថ្នាក់ជាតិ

របាយការណ៍នេះបង្ហាញពីការរកឃើញ ការសន្និដ្ឋាន និងអនុសាសន៍នៃការវាយតម្លៃកម្មវិធីអាហាររូបករណ៍បឋមសិក្សា និងមធ្យមសិក្សារបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៨។

strudents riding bike in front of school
UNICEF Cambodia/2015/Antoine Raap

ចំណុចសំខាន់

ក្នុងបណ្តាឆ្នាំថ្មីៗនេះ កម្ពុជាសម្រេចបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍លើកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការកែលម្ពនៅក្នុងការទទួលបានការអប់រំ។ ចំនួនកុមារនៅក្រៅសាលារៀននៅកម្ពុជាមានកម្រិតទាបជាងកម្រិតមធ្យមនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (៥ ភាគរយ នៅបឋមសិក្សា និង ១៤ភាគរយ នៅមធ្យមសិក្សាបឋមភូមិ នៅក្រៅសាលានៅកម្ពុជា ធៀបជាមួយនឹង ៦ភាគរយ និង១៥ភាគរយ ក្នុងតំបន់)។ ប៉ុន្តែអត្រាបញ្ចប់ការសិក្សានៅបឋមសិក្សា ជាពិសេស សម្រាប់កុមារា នៅមានលក្ខណៈមិនល្អនៅឡើយនៅកម្ពុជា ដោយសារមានតែ ៧៦ភាគរយ ប៉ុណ្ណោះ ដែលបានបញ្ចប់បឋមសិក្សាក្នុងឆ្នាំ ២០១៧/២០១៨។ អត្រានៃការទទួលបានការអប់រំ ជារួម មានលក្ខណៈមិនល្អសម្រាប់កុមារមកពីគ្រួសារក្រីក្រនៅជនបទ។ ការសិក្សាដែលត្រូវបានវាស់ដោយការធ្វើតេស្តជាស្តង់ដា ក៏បង្ហាញផងដែរថានៅមានលទ្ធភាពកែកម្អ ជាពិសេសសម្រាប់គ្រួសារដែលជួបការលំបាក។

រដ្ឋាភិបាលកម្ពុជា មានបំណងដោះស្រាយបញ្ហាប្រឈមនាំភាពក្រីក្រ និងសមធម៌ទាំងនេះ។ ផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ ២០១៤ - ២០១៨ និង យុទ្ធសាស្ត្រជាតិគាំពារសង្គមឆ្នាំ ២០១៦ ២០១៥ ដាក់ចេញនូវផែនការសម្រាប់គោលបំណងនេះ។ កម្មវិធីអាហារូបករណ៍ដែលគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា គឺជាកូនសោរនៃផែនការទាំងនេះ។ កម្មវិធីអាហារូបករណ៍សំដៅជ្រើសរើសកុមារពីគ្រួសារក្រីក្រ ដែលកំពុងរៀននៅបឋមសិក្សាបឋមភូមិ (ថ្នាក់ទី ៧ ដល់ ៩) និង ផ្តល់ឲ្យកុមារទាំងនេះនូវប្រាក់ឧបត្ថម្ភបីដង ក្នុងម្តងចំនួន ២០ដុល្លារអាមេរិក រៀងរាល់ឆ្នាំ។ ដើម្បីបន្តទទួលបានអាហារូបករណ៍ សិស្សត្រូវទៅសាលាឲ្យបានទៀងទាត់ និងទទួលបានលទ្ធផលសិក្សាល្អ។ 

គំនិតសំខាន់គឺថាប្រសិនបើគ្រួសារក្រីក្រទទួលបានអាហារូបករណ៍ បន្ទាប់មកពួកគេនឹងចាយកាន់តែច្រើន និងកាន់តែយកចិត្តទុកដាក់លើការអប់រំកូនរបស់ពួកគេ។ ជាលទ្ធផលកុមារនឹងទៅសាលាបានកាន់តែទៀងទាត់ និងត្រៀមលក្ខណៈបានកាន់តែប្រសើរឡើងដើម្បីរៀន។  ប្រសិនបើសាលាទាំងនេះដំណើរការល្អ នោះសិស្សទាំងនេះនឹងរៀនបានកាន់តែច្រើន។ ការរៀនបន្ថែមនេះគប្បីជួយពួកគេក្នុងការរកបានការងារល្អ ប្រសិនបើសេដ្ឋកិច្ចដំណើរការល្អ។ "ទ្រឹស្តីនៃការផ្លាស់ប្តូរ" នេះ បង្ហាញថាតើអាហារូបករណ៍ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងដូចម្តេច ដល់ការអប់រំកាន់តែប្រសើរឡើង និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្នុងឆ្នាំសិក្សា ២០១៧ - ២០១៨ អាហារូបករណ៍ត្រូវបានផ្តល់ជូនសិស្សចំនួន ៨៦.១២៦ នាក់នៅសាលាបឋមសិក្សាចំនួន ៤.៦១១ ដែលនៅក្នុងនោះ ៥២% នៃសិស្សទាំងនេះ គឺជាកុមារី និងផ្តល់ជូនសិស្សចំនួន ៧១.៦៦៩ នាក់នៅអនុវិទ្យាល័យចំនួន ៨០៩ ដែលនៅក្នុងនោះ ៦០ភាគរយ នៃសិស្សទាំងនោះ គឺជាកុមារី។

scholarship programme evaluation cover
អ្នកនិពន្ធ
Ian MacAuslan, Maham Farhat, Seng Bunly, Russell Craig, Saroeun Huy, and Pratima Singh
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស