សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការភ្ជាប់រវាងប្រព័ន្ធ Primero​ នឹងប្រព័ន្ធ OSCaR

15 កុម្ភៈ 2021
UNICEF Cambodia/2020/Daravatey Seng
UNICEF Cambodia/2020/Daravatey Seng

ប្រព័ន្ធគ្រប់គ្រងករណី Primero ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការ ដែលឧបត្ថម្ភគាំទ្រដោយអង្គការយូនីសេហ្វ ឥឡូវនេះប្រព័ន្ធនេះអាចអនុញ្ញាត្តឱ្យប្រព័ន្ធគ្រប់គ្រងករណី OSCaR ដែលប្រើប្រាស់ដោយអង្គការមិនមែនរដ្ឋាភិបាល ដែលជាសមាជិករបស់គំរោងថែទាំកុមារក្នុង គ្រួសារជាអាទិភាពចម្បង (Family Care First/REACT) តភ្ជាប់បាន ហើយការតភ្ជាប់រវាងប្រព័ន្ធទាំងពីរនេះ នឹងជួយពង្រឹងប្រព័ន្ធគ្រប់គ្រងករណី កិច្ចការពារកុមារនៅកម្ពុជា កាន់តែបានល្អប្រសើរ។

តាមរយះវេទិកាប្រកបដោយនវានុវត្តន៍ ក្នុងការធ្វើប្រតិបត្តិការរួមរវាងប្រព័ន្ធទាំងពីរ ហៅថា Open Function (OpenFn) ពេលនេះបុគ្គលិកសង្គម អាចបញ្ជូន និង​ទទួលករណីរបស់កុមាររងគ្រោះ និងងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការភ្ជាប់រវាងប្រព័ន្ធទាំងពីរ នឹងជួយដល់ការសម្របសម្រួលជាប្រព័ន្ធ រវាងដៃគូពាក់ព័ន្ធ​ ក្នុងការបញ្ជូនករណីដែលរក្សា បាននូវការសម្ងាត់ ការផ្តល់សេវាឆ្លើយតបដែលមានគុណភាពជាងមុន និងទាន់ពេលវេលា ការរកឃើញករណីស្ទួន និងការផ្តល់របាយការណ៍សម្រាប់ទូទាំងប្រទេស។ បុគ្គលិកសង្គមដែលទទួលសិទ្ធិប្រើប្រាស់ប្រព័ន្វនេះ នឹងអាចទទួលបានព័ត៌មានរបស់កុមារ ដើម្បីធានាថាកុមារអាចទទួលបានសេវាចាំបាច់នានា ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើដល់អ្នកប្រើប្រាស់ប្រព័ន្ធទាំងអស់ បន្តប្រកាន់ខ្ជាប់នូវការអនុវត្តដ៏ល្អក្នុងការគ្រប់គ្រងករណី និងស្តង់ដានៃការរក្សាសុវត្ថិភាពទិន្នន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ប្រភព៖ http://www.mosvy.gov.kh/article/622

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: [email protected]
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: [email protected]

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook