សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

បញ្ឈប់​ការលង់ទឹកចំពោះកុមារនៅកម្ពុជា

ជារៀងរាល់ឆ្នាំ ការលង់ទឹកបានសម្លាប់មនុស្សជាង ១.៣០០ នាក់ ក្នុងនោះកុមាររងគ្រោះខ្លាំងបំផុត។ ជាមួយនឹងចំណេះដឹង ជំនាញ និងការត្រៀមបង្ការត្រឹមត្រូវ ការស្លាប់ទាំងនេះអាចបញ្ចៀសបាន។

BIG_JPG_Aquatic Survival Teacher Training Course_September 12, 2025_71.webp

ទឹកគួរតែប្រភពទ្រទ្រង់ជីវិត មិនគួរជាកន្លែងឆក់យកជីវិតនោះទេ 

ទឹកមានទំនាក់ទំនងជាមួយគ្រប់ផ្នែកនៃជីវភាពរស់នៅក្នុងប្រទេសកម្ពុជា ។ ទន្លេ ស្ទឹង ស្រះ និងផ្លូវទឹក ទ្រទ្រង់ជីវភាពសហគមន៍ និងគ្រួសាររបស់យើង ។ ប៉ុន្តែ ​ទឹក​ដដែល​នេះក៏អាច​បង្ក​ការ​គំរាម​កំហែងដល់អាយុជីវិត​​កុមាររបស់​យើងដែរ ។ 

ជារៀងរាល់ឆ្នាំ ការលង់ទឹកបានឆក់យកជីវិតមនុស្សជាង ១.៣០០នាក់នៅក្នុងប្រទេសកម្ពុជា1  ហើយកុមារជាក្រុមដែលរងគ្រោះខ្លាំងជាងគេ​​ ដែលការស្លាប់នេះគឺជាសោកនាដកម្ម​ដែលអាចបង្ការបាន។ នៅពីក្រោយតួលេខនីមួយៗ គឺជាកុមារដែលនឹងមិនវិលត្រលប់មកផ្ទះវិញ ធ្វើឱ្យគ្រួសារមានទុក្ខ និងអនាគតពួកគេត្រូវបាត់បង់លឿនពេក ។ 

ឥឡូវនេះជាពេលដែលយើងត្រូវធ្វើសកម្មភាពហើយ 

ស្ថានភាពវិបត្តិដែលយើងកំពុងជួបប្រទះ 

កម្ពុជា​គឺជាប្រទេសដែលមាន​អត្រា​លង់ទឹកដ៏​ខ្ពស់​​ក្នុង​ពិភពលោក ។ ស្ថិតិ​នេះ បង្ហាញពីស្ថានភាពដ៏ធ្ងន់ធ្ងរមួយ ៖ 

តើអ្នកដឹងទេ? 

  • កុមារអាយុពី ៥-១៤ ឆ្នាំ ស្លាប់ដោយការលង់ទឹក ច្រើនជាងស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗទៀត1
  • សម្រាប់កុមារអាយុពី ១-៤ ឆ្នាំ និងយុវជនអាយុ ១៥-២៤ ឆ្នាំ ការលង់ទឹកគឺជាមូលហេតុចម្បងទីពីរ1នៃការស្លាប់របស់ពួកគេ
  • អត្រាលង់ទឹកនៅកម្ពុជា គឺ ៧,៦ ក្នុងចំណោម ១០០.០០០ នាក់ គឺជិតស្មើពីរដងនៃអត្រាមធ្យមភាគក្នុងតំបន់ និងខ្ពស់ជាងអត្រាសកលលោកដល់ទៅជាងពីរដង ។1
  • ក្មេងប្រុសប្រឈមនឹងហានិភ័យខ្ពស់ជាងក្មេងស្រីដល់ទៅជិតពីរដង ដោយសារតែពួកគេមានសកម្មភាពពាក់ព័ន្ធនឹងទឹកច្រើនជាងក្មេងស្រី ។1 

ទាំងនេះមិនមែនគ្រាន់តែជាតួលេខនោះទេ ។ តួលេខនេះតំណាងឱ្យកុមារពិតប្រាកដ ដែលយើងអាចជួយសង្រ្គោះជីវិតរបស់ពួកគេបាន ។ 

Embedded video follows

របៀបដែលយូនីសេហ្វ​ធ្វើសកម្មភាព 

យូនីសេហ្វ ធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជា សាលារៀន ក្រុមគ្រួសារ និងអង្គការផ្សេងៗ ដើម្បីឆ្លើយតបនឹងការលង់ទឹក ។ យូនីសេហ្វ ធ្វើការដើម្បីដោះស្រាយវិបត្តិនេះតាមរយៈសកម្មភាពផ្សេងៗ៖ 

ការបង្រៀនជំនាញសង្គ្រោះជីវិត 

យើងកំពុងត្រៀមបញ្ជ្រាបបញ្ចូលចំណេះដឹង និងជំនាញជាសារវន្តដោយផ្ទាល់ទៅក្នុងដៃរបស់កុមារ ។ ក្នុងរយៈពេលពីរឆ្នាំខាងមុខ កម្មវិធីទាំងនេះនឹង ៖  

  • បង្រៀនកុមារចំនួន ១.៣៤០ នាក់ អំពីជំនាញហែលទឹក ដែលអាចសង្គ្រោះជីវិតរបស់ពួកគេបាន
  • បង្ហាត់បង្រៀនអំពីសុវត្ថិភាពទាក់ទងនឹងទឹក និងបច្ចេកទេសសង្គ្រោះ ដល់កុមារចំនួន ៩.១៦០ នាក់
  • ជួយបង្រៀនអាណាព្យាបាលចំនួន ៥៣០ នាក់ អំពីសុវត្ថិភាពទាក់ទងនឹងទឹក និងជំនាញសង្គ្រោះជីវិតដោយការលង់ទឹង
  • រៀបចំបណ្តុះបណ្តាលគ្រូបង្គោលចំនួន ៨ នាក់ ជាគ្រូបង្រៀនជំនាញហែលទឹកសម្រាប់សង្គ្រោះជីវិតដោយបង្កើតប្រព័ន្ធការពារយូរអង្វែងនៅក្នុងសាលារៀន។ 

ការបង្កើតគោលនយោបាយ​កាន់តែរឹងមាំ 

ការផ្លាស់ប្តូរពិតប្រាកដ ត្រូវការគោលនយោបាយរឹងមាំ ។ យូនីសេហ្វ គាំទ្រកម្ពុជាដើម្បី ៖  

  • រួមចំណែកអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការបង្ការ និងគ្រប់គ្រងការលង់ទឹក ឆ្នាំ ២០២៥-២០៣០
  • បង្កើតនិងអនុវត្តនូវកម្មវិធីគម្រូមួយដែលផ្តល់ការអប់រំអំពីសុវត្ថិភាពទាក់ទងនឹងទឹក ការបង្រៀនការហែលទឹកសម្រាប់សង្គ្រោះជីវិត និងការសង្គ្រោះការលង់ទឹក។
  • ការលើកកម្ពស់ការប្រមូល និងការវិភាគទិន្នន័យ
  • លើកកម្ពស់ការយល់ដឹងតាមរយៈសាលារៀន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងព្រឹត្តិការណ៍សហគមន៍នានាផ្សេងទៀត 

វិធីប្រាំមួយយ៉ាងដែលអ្នកអាចការពារកុមារពីការលង់ទឹក៖  

មាតាបិតា អាណាព្យាបាល និងសមាជិកសហគមន៍គ្រប់រូប អាចជួយបង្ការការលង់ទឹកបាន ដោយ ៖ 

  1. បង្កើតកន្លែងលេងដែលមានសុវត្ថិភាពនៅឆ្ងាយពីទឹក – មិនត្រូវទុកកុមារតូចនៅក្បែរទឹកដោយគ្មានអ្នកមើលឡើយ
  2. ដាក់របាំងជុំវិញប្រភពទឹក – របង និងច្រកទ្វារត្រឹមត្រូវដើម្បីការពារការលង់ទឹកដោយចៃដន្យ
  3. បង្រៀនកុមារឱ្យចេះហែលទឹក និងរក្សាសុវត្ថិភាព - ការចេះហែលទឹក អាចសង្គ្រោះជីវិត ពីការលង់ទឹកបាន
  4. ប្រុងប្រយ័ត្នជានិច្ចក្នុងអំឡុងពេលទឹកជំនន់ - មិនត្រូវទុកកុមារតូចៗឱ្យនៅម្នាក់ឯងនៅពេលមានទឹកជំនន់ឡើយ
  5. រៀនជំនាញសង្គ្រោះអ្នកលង់ទឹក – ការចេះពីរបៀបឆ្លើយតបក្នុងពេលមានអាសន្ន ជួយសង្រ្គោះជីវិតបាន
  6. ប្រើអាវពោង – ការពាក់អាវពោងត្រឹមត្រូវ អាចកាត់បន្ថយការស្លាប់ដោយការលង់ទឹកបានដល់ទៅពាក់កណ្តាល 
PRE_EXE_UNICEF_RSDP_BANNER_ILLUSTRATION_1A.webp
03_PRE_EXE_UNICEF_RSDP_DROWNING-PREVENTION_BANNER_1C.webp

កុមារម្នាក់ៗត្រូវតែទទួលបានការការពារ 

ទឹកមិនមែនជាសត្រូវនោះទេ ។ នៅពេលអ្នកមានចំណេះដឹង ជំនាញ និងការត្រៀមខ្លួនបានត្រឹមត្រូវ យើងអាចធានាថា ផ្លូវទឹកនៅកម្ពុជានៅតែជាប្រភពទ្រទ្រង់ជីវិត គឺមិនមែនជាប្រភពឆក់យកជីវិតទេ។ 

ការលង់ទឹកអាចបង្ការបាន ។ ចូរធ្វើសកម្មភាពចាប់ពីពេលនេះទៅ 

កុមារគ្រប់ត្រូវតែទទួលបានអនាគតប្រកបដោយសុវត្ថិភាព ។ គ្រួសារនីមួយៗត្រូវតែទទួលបានការការពារពីសោកនាដកម្មដែលអាចការពារបាននេះ ។ ការធ្វើសកម្មភាពរួមគ្នា ​យើង​អាច​ធ្វើ​ឲ្យ​ទឹក​មាន​សុវត្ថិភាព​សម្រាប់​កុមារ​គ្រប់រូប ។ 

សម្ភារៈនានាសម្រាប់យុទ្ធនាការទាំងនេះ រួមមាន ផ្ទាំងរូបភាពផ្សព្វផ្សាយ ផ្ទាំងផ្សព្វផ្សាយតាមដងផ្លូវ វីដេអូខ្លីៗតាមទូរទស្សន៍ និងមាតិកាបណ្ដាញទំនាក់ទំនងសង្គម ដែលអាចទាញយក និងប្រើប្រាស់បាន https://unicef.link/43aFDXx

សម្រាប់ព័ត៌មានបន្ថែមអំពីការបង្ការការលង់ទឹក សូមមើល ៖


WHO Global Status Report on Drowning Prevention, 2024