សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

“តោះ ឆាតលេង ហេស៎” យុទ្ធនាការទប់ស្កាត់ការល្បួងតាមប្រព័ន្ធអនឡាញ

ការជួបជាមួយមនុស្សថ្មីៗនៅតាមប្រព័ន្ធអនឡាញ គឺជារឿងរំភើប ប៉ុន្តែយើងត្រូវប្រាកដថា មិត្តភាពទាំងនោះ គឺជាទំនាក់ទំនងដ៏សមរម្យ និងត្រឹមត្រូវ។

 “តោះ ឆាតលេង ហេស៎” យុទ្ធនាការស្តីពីការល្បួងតាមប្រព័ន្ធអនឡាញ
ការជួបជាមួយមនុស្សថ្មីៗនៅតាមប្រព័ន្ធអនឡាញ គឺជារឿងរំភើប ប៉ុន្តែយើងត្រូវប្រាកដថាមិត្តភាពទាំងនោះ គឺជាទំនាក់ទំនងដ៏សមរម្យ និងត្រឹមត្រូវ។

ការបិទខ្ទប់ដោយសារជំងឺកូវីដ១៩ មានន័យថាមនុស្សជាច្រើន ជាពិសេស​ កុមារ កំពុងចំណាយពេលយ៉ាងច្រើន​ជាងពេលណាៗទាំងអស់​ នៅលើប្រព័ន្ធអនឡាញ ដើម្បីទាក់ទងជាមួយ​មនុស្ស​នៅក្នុងជីវិត​ប្រចាំថ្ងៃរបស់ពួកគេ។

ពិភពអនឡាញ​ជួយកុមារ​ក្នុងការរៀនសូត្រ លេងកម្សាន្ត និងទាក់ទងជាមួយ​មិត្តភក្តិ និងគ្រួសារ ប៉ុន្តែវា​ក៏មាន​ហានិភ័យ និងគ្រោះថ្នាក់នានា ដូចជាការលួងលោមតាមប្រព័ន្ធអនឡាញ និងការកេងប្រវ័ញ្ចផ្លូវភេទ​កុមារ​ផងដែរ។

ការល្បួងតាមប្រព័ន្ធអនឡាញគឺជាការរំលោភបំពានផ្លូវភេទ ហើយវាកើតឡើងនៅពេលដែលមនុស្សពេញវ័យ​មានទំនាក់ទំនងជាមួយមនុស្សវ័យក្មេង ​អាយុក្រោម១៨ឆ្នាំ ដោយសារពួកគេចង់មានទំនាក់ទំនងផ្លូវភេទ។ ការលួងលោមប្រភេទនេះ​កើតឡើង​នៅក្នុងរយៈពេលជាបន្តបន្ទាប់ ហើយជនប្រព្រឹត្តជានិច្ចកាលតែងចាប់ផ្ដើម តាមរយៈ​ការកសាង​ទំនាក់ទំនងជាមួយនឹងមនុស្សវ័យក្មេង ដើម្បីដឹងអំពីតម្រូវការ និងភាពងាយរងគ្រោះរបស់ពួកគេ។ នៅពេលដែលពួកគេ​ទទួលបានទំនុកចិត្តហើយ ការរំលោភបំពានកើតឡើង​បន្តិចម្ដងៗ តាមរយៈ​ការបោកប្រាស់ និងការទាមទារ។ ទំនាក់ទំនងនេះ​ក៏រមែងតែង​ធ្វើឡើង​ក្នុងលក្ខណៈសម្ងាត់ និង​អាចប្រែក្លាយទៅជា​គ្រោះថ្នាក់ផ្នែកផ្លូវកាយ។

ជាមួយនឹងចំនួនកុមារកាន់តែច្រើនដែល​ប្រើប្រាស់ប្រព័ន្ធអនឡាញជារៀងរាល់ថ្ងៃ ការផ្ដល់ភាពអង់អាចដល់​ពួកគេ​ឱ្យដឹងអំពីការជ្រើសរើសត្រឹមត្រូវតាមប្រព័ន្ធអនឡាញ មានសារសំខាន់កាន់តែខ្លាំងឡើង។

តោះ ឆាតលេង​ ហេស៎ គឺជាសាច់រឿងខ្លីៗ​របស់មិត្តភក្ដិជិតស្និទ្ធចំនួន​បួននាក់ ដែលពួកគាត់រៀនស្វែងយល់ពីតុល្យភាពរវាង​ជំនឿទុកចិត្ត ទំនាក់ទំនង និងហានិភ័យ​នៅតាមប្រព័ន្ធអនឡាញ និងរិះរក​វិធីដើម្បីប្រយុទ្ធប្រឆាំងនឹង​ការល្បួងតាមប្រព័ន្ធអនឡាញ និងវិធីបោកប្រាស់ ដែល​ជនប្រព្រឹត្ត​ប្រើប្រាស់។

ការជួបជាមួយមនុស្សថ្មីៗនៅតាមប្រព័ន្ធអនឡាញ គឺជារឿងរំភើប ប៉ុន្តែយើងត្រូវប្រាកដថា មិត្តភាពទាំងនោះ​ គឺជាទំនាក់ទំនងដ៏សមរម្យ និងត្រឹមត្រូវ។ សូមទស្សនាវីដេអូទាំងបួនភាគ ដើម្បីស្វែងយល់អំពីវិធីនានាដែលមិត្តភក្ដិទាំងបួននាក់នេះជួយគ្នាទៅវិញទៅមក ក្នុងការឆ្លងកាត់រឿងមួយចំនួនទាំងក្នុង និងក្រៅ​ប្រព័ន្ធអនឡាញ។

រួមគ្នា យើងអាចធ្វើឱ្យប្រព័ន្ធអនឡាញកាន់តែមានសុវត្ថិភាព តាមរយៈការធ្វើឲ្យសហគមន៍មានភាពសកម្ម និងមានទំនួលខុសត្រូវផ្នែកសង្គមជាងមុន។

នេះគឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង​ការលួងលោមតាមប្រព័ន្ធអនឡាញ និងការកេងប្រវ័ញ្ចផ្លូវភេទ​នៅប្រទេសកម្ពុជា និងធ្វើឱ្យប្រព័ន្ធអ៊ីនធឺណែតកាន់តែមានសុវត្ថិភាពសម្រាប់​កុមារ៖

១. ជួយពង្រឹងភស្តុតាង និងផលប៉ះពាល់​នៃ​យុទ្ធនាការនេះ។

២. ចែករំលែកវីដេអូទាំងនេះជាមួយអ្នកដទៃទៀត ដើម្បី​លើកកម្ពស់ការយល់ដឹង។

៣. ប្លុកជនប្រព្រឹត្តចោល និងរាយការណ៍អំពីបញ្ហាកង្វល់នានា​ទៅកាន់អង្គការ APLE
    កម្ពុជា តាមរយៈទូរស័ព្ទ ០៩២ ៣១១​ ៥១១ ឬ"

     http://www.internethotlinecambodia.org/reporting-portal/

*** ប្រសិនបើ អ្នក គឺជាយុវជនម្នាក់ ឬយុវវ័យម្នាក់ សូមស្វែងយល់អំពី គន្លឹះជាច្រើនទៀតនៅទីនេះ។

*** ឪពុកម្ដាយ មនុស្សពេញវ័យ និងអ្នកថែទាំ​អាច​ស្វែងយល់អំពីគន្លឹះជាច្រើនទៀតនៅទីនេះ។

ភាគទី ១៖ មនុស្សបោកប្រាស់

ភាគទី ២៖ ហ៊ានប្រឈមនឹងការពិត

គ្រូភ្លេងរបស់ ធីតា កំពុងក្លាយទៅជាបញ្ហាមួយយ៉ាងឆាប់រហ័ស ដោយសារនាងមិនឆ្លើយតបចំពោះសារ និងការទាមទាររបស់គាត់។ តើមានរឿងអ្វីកើតឡើង?

ភាគទី ៣៖ ល្អពេកហើយ មិនគួរឱ្យជឿទេ

បញ្ញាអាចមានឱកាសល្អមួយ ប៉ុន្តែមានអ្វីមួយអំពីឱកាសនោះដែលហាក់ដូចជាមិនត្រឹមត្រូវសោះ។ តើបញ្ញានឹងសម្រេចចិត្តយ៉ាងណា?

ភាគទី ៤៖ លង់ស្រឡាញ់

មិត្តប្រុសតាមប្រព័ន្ធអនឡាញរបស់សុជាតា ចង់ជួបគ្នាដោយផ្ទាល់ជាលើកដំបូង ប៉ុន្តែមិត្តភក្តិរបស់នាងគិតថា នោះមិនមែនជាគំនិតល្អឡើយ។ តើសុជាតានឹងជំទាស់ ឬគាំទ្រគំនិតមិត្តរបស់នាង?