សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ជួបជាមួយជំនាន់ថ្មី

កម្មវីធីផ្តល់ការណែនាំ ដើម្បីអបអរសាទទិវាកុមារពិភពលោក

© UNICE Cambodia/2022

តើកម្មវិធីជំនាន់ថ្មីគឺជាអ្វី?

កម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វគឺជាចំណុចចាប់ផ្ដើមសម្រាប់យុវជនកម្ពុជា ដែលមានគំនិតឆ្នើមចង់ឲ្យមានការផ្លាស់ប្ដូរវិជ្ជមាន ដោយប្រែក្លាយសក្ដានុពលខ្លួនទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្ដែង។ យុវជននៃកម្មវិធីជំនាន់ថ្មីនឹងទទួលបាននូវការណែនាំពីគ្រូឧទ្ទេសមួយទល់មួយ និងទទួលបានថវិកាចាប់ផ្តើមគម្រោង ក៏ដូចជាទទួលបានការបណ្ដុះបណ្ដាលជាក់ស្តែងតាមស្ថានភាព ពីសំណាក់យូនីសេហ្វកម្ពុជា និងដៃគូរបស់ខ្លួន ទៅលើប្រធានបទនានាដែលផ្ដល់ឲ្យយុវជនទាំងនោះនូវជំនាញថ្មីៗ ដើម្បីឲ្យពួកគេអាចពង្រីកគម្រោង និងបង្កើតនូវលទ្ធផលផ្លាស់ប្ដូរជាក់ស្ដែងនៅក្នុងសហគមន៍។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២  កម្មវិធីជំនាន់ថ្មីបានក្លាយជាកម្មវិធីស្នូលដ៏សំខាន់នៅក្នុងការប្រារព្ធទិវាកុមារពិភពលោករបស់យូនីសេហ្វនៅកម្ពុជា ដែលជា “ទិវានៃការធ្វើសកម្មភាពដោយកុមារដើម្បីកុមារ” របស់យូនីសេហ្វ ។ យុវជនក្នុងកម្មវិធីជំនាន់ថ្មី បានបើកការប្រារព្ធទិវានេះជាមួយបទបង្ហាញអំពីគម្រោងផ្លាសប្តូរសង្គមដោយភាពវិជ្ជមានរបស់ពួកគេនៅចំពោះមុខ រដ្ឋមន្ត្រីរាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូត ដៃគូអភិវឌ្ឍន៍ អ្នកតំណាងមកពីវិស័យឯកជន រួមទាំងកុមារ និងយុវជនដែលចាប់អារម្មណ៍ចំពោះកម្មវិធីនេះផងដែរ។ អ្នកចូលរួមបានផ្តល់មតិយោបល់វិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់មកឲ្យកម្មវិធី ដែលក្នុងនោះមានភ្ញៀវជាច្រើននាក់បានប្ដេជ្ញាចិត្តគាំទ្រពេញទំហឹងចំពោះកម្មវិធីជំនាន់ថ្មី នៅក្នុងឆ្នាំ២០២៣ បន្តទៀត ។  

បង្កើតនូវលទ្ធផលនៅទូទាំងប្រទេសកម្ពុជា

ត្រឹមរយៈពេលប្រាំពីរខែ បន្ទាប់ពីបេក្ខជនក្នុងកម្មវិធីជំនាន់ថ្មីនៅក្នុងឆ្នាំនេះត្រូវបានសម្រិតសម្រាំងជ្រើសរើសឲ្យចូលរួមអនុវត្តគម្រោងរបស់ពួកគេ ដោយទទួលនូវការគាំទ្រពីយូនីសេហ្វ គម្រោងរបស់ពួកគេបាននឹងកំពុងតែផ្តល់អត្ថប្រយោជន៍នៅទូទាំងប្រទេសកម្ពុជារួចជាស្រេចទៅហើយ។ មានយុវជនជាង ២០០០​នាក់បានចូលរួមដោយផ្ទាល់នៅក្នុងគម្រោង ដោយរួមទាំងកុមារ និងយុវជនដែលបានស្ម័គ្រចិត្ត ឬចូលរួមនៅក្នុងសិក្ខាសាលាផងដែរ ។ លើសពីនេះក៏មានអ្នកគាំទ្ររាប់សែននាក់ដទៃទៀត នៅលើបណ្ដាញសង្គម.... ហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។

ព្រឹត្តិការណ៍ កិច្ចសហការ និងភាពជាដៃគូជាច្រើនទៀត ត្រូវបានគ្រោងទុកនឹងរៀបចំនាខែក្រោយៗ ដើម្បីបង្កើនវិសាលភាពនៃកម្មវិធីជំនាន់ថ្មី និងដើម្បីធានាថាគម្រោងទាំងនេះនឹងដឹងឮដល់មនុស្សកាន់តែច្រើនថែមទៀត។ យូនីសេហ្វនឹងបន្តធ្វើការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការផ្ទាល់ជាមួយកុមារនៅតាមសាលារៀន តាមរយៈកម្មវិធីបំណិនជីវិតតាមមូលដ្ឋានរបស់ក្រសួង។ ជាមួយគ្នានេះ យូនីសេហ្វក៏នឹងធ្វើការជាមួយវិស័យឯកជនដើម្បីរៀបចំព្រឹត្តិការណ៍នានា ដែលអាចឲ្យសាធារណជនទូទៅចូលរួមកាន់តែច្រើន រួមមានទាំងការបង្កើតឱកាសដល់យុវជនរាប់ពាន់នាក់ក្នុងការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ឱកាសការងាររបស់ពួកគេផងដែរ។

កម្មវិធីជំនាន់ថ្មីនៅក្នុងឆ្នាំនេះត្រូវបានដឹកនាំដោយយុវជនកម្ពុជាមកពីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ដែលមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ២៤ឆ្នាំ។ វីដេអូខាងក្រោមនេះបង្ហាញអំពីសកម្មភាពនៃគម្រោងចំនួនប្រាំមួយ ដែលផ្ដោតលើបញ្ហាសំខាន់ៗ ដូចជាការអប់រំ ការអភិរក្សបរិស្ថាន និងសមត្ថភាពធ្វើការងាររបស់យុវជន។ បញ្ហាប្រឈមផ្សេងៗ ដែលបាននឹងកំពុងអនុវត្តដោយកម្មវិធីយុវជនជំនាន់ថ្មីមានដូចជាសុខភាពផ្លូវចិត្ត អក្ខរកម្មឌីជីថល អាហារូបត្ថម្ភកុមារ និងការផ្លាស់ប្ដូរអាកាសធាតុ។

ឥឡូវនេះ យើងសូមណែនាំអ្នកឲ្យស្គាល់យុវជនទាំង១៥រូប

សូមចុចលើចំណុចពណ៌លឿង ដើម្បីស្វែងយល់បន្ថែម
The interactive iframe below cannot be accessed via keyboard navigation due to external source limitations.

និងគ្រូណែនាំរបស់យើង

សូមចុចលើចំណុចពណ៌លឿង ដើម្បីស្វែងយល់បន្ថែម
The interactive iframe below cannot be accessed via keyboard navigation due to external source limitations.

សូមអរគុណដល់ម្ចាស់ជំនួយ ដៃគូ និងការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី (ANCP)។