សន្និសីទអប់រំលើកទី១ ស្តីពីការអភិវឌ្ឍគ្រូបង្រៀនផ្តោតលើកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀនដើម្បីត្រៀមរៀបចំការអប់រំបំណិនសតវត្សរ៍ទី២១ដល់សិស្សានុសិស្សកម្ពុជា

14 កញ្ញា 2022
© UNICEF Cambodia/2022/Enric Catala
UNICEF Cambodia/2022/Enric Catala

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២៖ ក្នុងថ្ងៃនេះសន្និសីទអប់រំដែលមានការចូលរួមពីអ្នកឯកទេសអប់រំមកពីគ្រឹះស្ថានអប់រំគ្រូបង្រៀន គ្រឹះស្ថានសិក្សាសាធារណៈ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរាជរដ្ឋាភិបាល ដែលមានរយៈពេលពីរថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ។ សន្និសីទនេះបានផ្តល់ឱកាសឱ្យ អ្នកចូលរួមចែករំលែកចំណេះដឹង ការស្រាវជ្រាវ និងការអនុវត្តល្អៗ ដើម្បីបន្តអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា។ គ្រឹះស្ថានអប់រំគ្រូបង្រៀន បានដើរតួនាទីយ៉ាងសំខាន់  ក្នុងគោលបំណង ជួយគ្រូបង្រៀនឱ្យអាចត្រៀមខ្លួន កាន់តែប្រសើរឡើង ក្នុងការផ្តល់ដល់កុមារកម្ពុជានូវបំណិនសតវត្សរ៍ទី២១ ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិភាពជាដៃគូ សម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) ដែលចូលរួមគាំទ្រដោយសហភាពអឺរ៉ុប(EU)  ភ្នាក់ងារសហប្រតិបត្តិអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអ៊ែត (SIDA) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។ សន្និសីទនេះ មានការចូលរួមផ្ទាល់ពីអ្នកឯកទេសអប់រំ និងបុគ្គលិកអប់រំចំនួន ១៣០នាក់ និងតាមប្រព័ន្ធអនឡាញចំនួន៥០០នាក់ ។

យុវជនកម្ពុជាកំពុងប្រឈមនឹងពិភពលោកដែលមានការផ្លាស់ប្តូរលឿននៃ ដែលទាមទារឱ្យមានការបង្រៀនផ្តោតលើបំណិនសតវត្សរ៍ទី២១ ដូចជាការយល់ដឹងអំពីបច្ចេកវិទ្យា គំនិតច្នៃប្រឌិត ការត្រិះរិះពិចារណា ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបំណិនទំនាក់ទំនងជាដើម។ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ជាយូរមកហើយថា ជំនាញបង្រៀន និងបណ្តុះបណ្តាលគ្រូបង្រៀននាពេលបច្ចុប្បន្នត្រូវកែលម្អ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។ ចំណេះដឹង និងជំនាញទាំងនេះមានស្រាប់នៅក្នុងប្រព័ន្ធអប់រំកម្ពុជា ប៉ុន្តែមិនទាន់បានចែករំលែកទូលំទូលាយនៅឡើយ។ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហា ប្រឈមនេះតាមរយៈការផ្តល់នូវវេទិកាសម្រាប់ការចែករំលែកចំណេះដឹងដែលជាសកម្មភាព និងការគាំទ្រ ទៅវិញទៅមកក្នុងទំនើបកម្មនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ  យុវជន និងកីឡា បានមានប្រសាសន៍បើកសន្និសីទនេះថា៖ការលើកកម្ពស់ស្តង់ដាបង្រៀន គឺជាអាទិភាពចម្បងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាថាកម្មវិធីអប់រំគ្រូបង្រៀនបានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការបំណិនសតវត្សរ៍ទី២១។  “សន្និសីទនេះ ផ្តល់ឱ្យអ្នកចូលរួមចែករំលែកអំពីវឌ្ឍនភាព  កំណត់គម្លាត និងកំណត់សកម្មភាពអាទិភាពច្បាស់លាស់ក្នុងគោលនយោបាយអប់រំគ្រូបង្រៀន កម្មវិធីសិក្សា និងការអនុវត្តនាពេលខាងមុខ។ សកម្មភាពទាំងនេះនឹងត្រូវបញ្ចូលក្នុង គោលនយោបាយគ្រូបង្រៀនផែនការសកម្មភាពឆ្នាំ២០២២-២០៣០ ដែលនឹងធានាថាគ្រូបង្រៀននឹងផ្តល់នូវការអប់រំទំនើប និងកម្រិតលេខមួយ ដល់កុមារកម្ពុជា”

មូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) បានបង្កើតឡើងនៅឆ្នាំ២០១១  ដើម្បីគាំទ្រគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពរបស់ក្រសួងអប់រំ យុវជន  និងកីឡា រួមមានគំនិតផ្តួចផ្តើម កំណែទម្រង់គ្រូបង្រៀនផងដែរ។ គំនិតផ្តួចផ្តើមកំពុងដំណើរការ និងគាំទ្រថវិកាដោយ  CDPF  រួមមានការកែលម្អ កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ការផ្តល់នូវកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈគ្រូឧទ្ទេសប្រកបដោយគុណភាព និង     ការអភិវឌ្ឍស្តង់ដាវិជ្ជាជីវៈគ្រូឧទ្ទេស។ CDPF នឹងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងរៀបចំគោលនយោបាយគ្រូបង្រៀនផែនការសកម្មភាពឆ្នាំ២០២២-២០៣០ ផងដែរ។

របៀបវារៈនៃសន្និសីទនេះ បានរៀបចំឡើងជា ៣ផ្នែកសំខាន់ៗ៖ គោលនយោបាយ  កម្មវិធីសិក្សា និង ការអនុវត្ត ដោយមានការចែករំលែកពីការស្រាវជ្រាវអំពីបទពិសោធថ្មីៗរបស់គ្រូបង្រៀនកម្ពុជាក្នុងបំណិន សតវត្សរ៍ទី ២១ ការពិភាក្សាផែនការសម្រាប់កែលម្អកម្មវិធីសិក្សា និងការស្វែងយល់បច្ចេកទេសបង្រៀនថ្មីៗ។ កម្មវិធីដែលផុសផុលបំផុតគឺកិច្ចពិភាក្សាស្តីពីការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនតាមរយៈការសិក្សាតាមបែបចម្រុះដែលអភិវឌ្ឍដោយក្រសួងអប់រំ យុវជន  និងកីឡា ដោយមានការគាំទ្របច្ចេកទេសដោយអង្គការ VVOB និងគាំទ្រថវិកាដោយមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF)។ សន្និសីទនេះនឹង ដើរតួក្នុងការលើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦
ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com​

© UNICEF Cambodia/2022/Enric Catala
UNICEF Cambodia/2022/Enric Catala

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook