វ៉ាក់សាំងកូវីដ-១៩​ ជាច្រើនដូសបន្ថែមទៀត បានមកដល់កម្ពុជា តាមរយៈយន្តការកូវ៉ាក់

22 តុលា 2021
© UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

ភ្នំពេញថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១៖ ថ្ងៃនេះវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac)
ផលិតនៅប្រទេសចិនចំនួន ១២៤,៨០០ ដូស បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមរយៈយន្តការកូវ៉ាក់។​ យន្តការកូវ៉ាក់ គឺជាកម្មវិធីសហការដឹកនាំដោយសម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមបង្ការជំងឺរាតត្បាត​ (CEPI) សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ(GAVI) និងអង្គការសុខភាពពិភពលោក ក្នុងភាពជាដៃគូចែកចាយជាមួយយូនីសេហ្វ។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេបំផុតតែមួយនៅលើពិភពលោក។ យូនីសេហ្វ គឺជាភ្នាក់ងារលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់នេះ។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានចំនួន ៨៥% នៃប្រជាជនគោលដៅសរុប (អាយុចាប់ពី ៦ ឆ្នាំឡើងទៅ) ក្នុងរយៈពេលត្រឹមតែ ៨ ខែប៉ុណ្ណោះ ដោយមនុស្សពេញវ័យ ៩៥% បានចាក់វ៉ាក់សាំងពេញលេញ។ តួលេខទាំងនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេនៅលើពិភពលោក ក្នុងកិច្ចការពារប្រជាជនរបស់ខ្លួនពីហានិភ័យដ៏អាក្រក់បំផុតពីជំងឺកូវីដ-១៩។ ការគ្របដណ្តប់វ៉ាក់សាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគាំទ្រដោយយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញរបស់រាជរដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែតុលា និងបានជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ប្រជាជនសរុបចំនួន ១,៥ លាននាក់ មកទល់ពេលនេះ។

ការបរិច្ចាគវ៉ាក់សាំងស៊ីណូវ៉ាក់តាមរយៈយន្តការកូវ៉ាក់នាថ្ងៃនេះ គឺជាចាត់ចែងបែងចែកមួយក្នុងចំណោមកម្មវិធីបែងចែកជាច្រើនទៀតរបស់យន្តការកូវ៉ាក់ដែលបានផ្តល់ដល់ប្រទេសកម្ពុជាជាច្រើនរួចមកហើយ ដែលរួមមានវ៉ាក់សាំង AstraZeneca និង J&J សរុបចំនួន ២,៣៩ លានដូស។ ម្យ៉ាងទៀតយន្តការកូវ៉ាក់ នឹងបន្តបញ្ជូនវ៉ាក់សាំងមកប្រទេសកម្ពុជាបន្ថែមទៀតនាពេលអនាគត។

ស្របពេលដែលកំពុងគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ យូនីសេហ្វបន្តគាំទ្រដល់កម្មវិធីផ្តល់ថ្នាំបង្ការរបស់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើផែនការ ការគ្រប់គ្រងបរិក្ខារប្រព័ន្ធត្រជាក់ និងវ៉ាក់សាំង ការផ្សព្វផ្សាយបង្កើនតម្រូវការវ៉ាក់សាំង ការកសាងសមត្ថភាព និងការផ្សព្វផ្សាយពីហានិភ័យ និងការចូលរួមសហគមន៍ ដោយផ្តោតសំខាន់លើជនងាយរងគ្រោះបំផុត។

© UNICEF 2021ICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

មាតិកាពហុព័ត៌មាន

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook