យន្តការកូវ៉ាក់បន្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកប្រទេសកម្ពុជា

15 វិច្ឆិកា 2021
© UNICEF Cambodia/2021
UNICEF Cambodia/2021

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣២៤.០០០ ដូសបន្ថែមទៀតបានមកដល់កម្ពុជានៅថ្ងៃនេះ ដែលផ្តល់ដោយយន្តការកូវ៉ាក់។ យន្តការកូវ៉ាក់ គឺជាសម្ព័ន្ធភាពសកល​ក្រោមកិច្ចដឹកនាំរបស់ សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក រួមជាមួយនឹងយូនីសេហ្វ ដែលដៃគូដឹកជញ្ជូនចែកចាយដ៏សំខាន់។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វគឺជាស្ថាប័នធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់។

មកដល់ពេលនេះ មានមនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំទ្បើងច្រើនជាង ៩,៦ លាននាក់ (គឺស្មើនឹង ៩៧% នៃប្រជាពលរដ្ឋគោលដៅក្នុងក្រុមនេះ) បានចាក់វ៉ាក់សាំងពេញលេញ។ ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេនៅក្នុងពិភពលោកចំពោះការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្លួន។
អត្រាការផ្តល់វ៉ាក់សាំងរបស់ព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានពង្រឹងបន្ថែមដោយយុទ្ធនាការចាក់ដូសជំរុញរបស់រាជរដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែតុលា ហើយបានពង្រឹងបន្ថែមនូវប្រព័ន្ធការពារខ្លួនរបស់ប្រជាពលរដ្ឋច្រើនជាង២លានមកទល់ពេលបច្ចុប្បន្ននេះ។

ការផ្តល់នូវជំនួយវ៉ាក់សាំង AstraZeneca នៅថ្ងៃនេះតាមរយៈយន្តការកូវ៉ាក់ គឺស្ថិតក្នុងចំណោមការផ្តល់ជាបន្តបន្ទាប់កន្លងមករបស់យន្តការកូវ៉ាក់មកកាន់កម្ពុជា ហើយមកទល់ពេលនេះ ចំនួនវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់គឺមានចំនួនសរុប ២,៨៤០,៤០០ ដូស។

ស្របពេលដែលកំពុងគាំទ្រកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ យូនីសេហ្វបន្ត​គាំទ្រកម្មវិធីផ្ដល់ថ្នាំបង្ការ​របស់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការរៀបចំផែនការ និងការរៀបចំយុទ្ធសាស្រ្ត ការគ្រប់គ្រងវ៉ាក់សាំង និងបរិក្ខារប្រព័ន្ធត្រជាក់ ការបង្កើតតម្រូវការថ្នាំបង្ការ ការកសាងសមត្ថភាព និងការប្រាស្រ័យទាក់ទង
ហានិភ័យ និងការចូលរួមរបស់សហគមន៍ ដោយផ្តោតលើពលរដ្ឋងាយរងគ្រោះបំផុត។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook