យន្តការកូវ៉ាក់បន្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជា

28 វិច្ឆិកា 2021
© UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

រាជធានីភ្នំពេញ ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២១៖ ថ្ងៃនេះ​គឺជាព្រឹត្តិការណ៍យ៉ាងសំខាន់មួយទៀត​ ដែលប្រទេសកម្ពុជាបានបន្តទទួល​វ៉ាក់សាំង​កូវីដ-១៩ Moderna ដែលប្រើបច្ចេកវិទ្យា Messenger RNA (mRNA) ចំនួន​ ១៨៨.១៦០ ដូស។ នេះគឺជាការផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ mRNA  លើកទីមួយ​មកកាន់កម្ពុជា​ តាមរយៈយន្តការកូវ៉ាក់ ដែលវ៉ាក់សាំងប្រភេទនេះ នឹងជាជួយ​ដល់ការធ្វើពិពិធកម្មសមត្ថភាពវ៉ាក់សាំងរបស់កម្ពុជាបន្ថែមទៀត។ យន្តការកូវ៉ាក់ គឺជាសម្ព័ន្ធភាពសកល​ក្រោមកិច្ចដឹកនាំរបស់ សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក រួមជាមួយនឹងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វគឺជាស្ថាប័នធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់។

ប្រទេសកម្ពុជានៅតែជាប្រទេសមួយ​នៅក្នុងចំណោមប្រទេសនាំមុខ​គេ​នៅក្នុងពិភពលោក ចំពោះការផ្តល់
វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន ដោយមានមនុស្សពេញវ័យច្រើនជាង ៩,៧លាននាក់ (៩៧% នៃ​ក្រុមប្រជាជនគោលដៅ ដែលមានអាយុចាប់ពី១៨ឆ្នាំ)  បានចាក់វ៉ាក់សាំងពេញលេញ។ វ៉ាក់សាំង Moderna ដែលទើបមកដល់នេះ​ ផ្ដល់នូវឱកាសកាន់តែច្រើន សម្រាប់មនុស្សពេញវ័យទាំងអស់​ក្នុងការចាក់​វ៉ាក់សាំង ជាពិសេសមនុស្សពេញវ័យដែលមិនទាន់បានចាក់វ៉ាក់សាំងកន្លងមក។

© UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

ដោយសារប្រព័ន្ធការពារខ្លួនរបស់មនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ អាចថយចុះទៅតាមពេលវេលា ព្រះរាជាណាចក្រកម្ពុជា​បានសម្រេចអនុវត្តផ្តល់វ៉ាក់សាំងដូសជំរុញ​​នៅថ្ងៃទី១១ ខែតុលា និងរហូតមកដល់ពេលនេះ ហើយបាន​ពង្រឹងប្រព័ន្ធការពារខ្លួនរបស់ពលរដ្ឋ​ជាង​ ២លាននាក់​ ជាពិសេសលើក្រុមងាយរងគ្រោះបំផុត រួមទាំងមន្រ្តីសុខាភិបាលជួរមុខ។

យូនីសេហ្វ និង WHO នៅតែបន្ត​ជាដៃគូដ៏សំខាន់ ក្នុងការពង្រឹងប្រព័ន្ធ​សុខាភិបាល និងសមត្ថភាពបរិក្ខារ ប្រព័ន្ធត្រជាក់របស់រាជរដ្ឋាភិបាល រួមទាំង​ការគាំទ្រ​ការត្រៀមខ្លួនជាមុន ការបណ្ដុះបណ្ដាល និងលទ្ធកម្ម​បរិក្ខារ សម្រាប់ការចាត់ចែង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃ​វ៉ាក់សាំងប្រភេទ mRNA ថ្មីនេះ។

ការផ្តល់ជំនួយជាវ៉ាក់សាំង Moderna ​តាមរយៈ​យន្តការកូវ៉ាក់​នៅថ្ងៃនេះ គឺស្ថិតក្នុងចំណោមការផ្តល់ជាបន្តបន្ទាប់កន្លងមករបស់យន្តការកូវ៉ាក់មកកាន់កម្ពុជា ហើយមកទល់ពេលនេះ ចំនួនវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់គឺមានចំនួនច្រើនជាង ៣លានដូស។ វ៉ាក់សាំងជាជំនួយរបស់យន្តការកូវ៉ាក់​​ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀត​ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។   

© UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

មាតិកាពហុព័ត៌មាន

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook