សេចក្តីថ្លែងការណ៍របស់យូនីសេហ្វអំពីការបាត់បង់ជីវិតកុមារក្នុងហេតុការណ៍លិចទូកចម្លងក្នុងខេត្តកណ្តាល

- Available in:
- English
- Khmer
ខេត្តកណ្តាល ថ្ងៃទី ១៤ តុលា ឆ្នាំ ២០២២៖ យូនីសេហ្វ មានអារម្មណ៍ក្រៀមក្រំ និងតក់ស្លុតជាខ្លាំង ចំពោះការបាត់បង់ជីវិតកុមារនៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងនៅឃុំកំពង់ភ្នំ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី ១៣ តុលា។ ខណៈព័ត៌មានអំពីឧប្បទ្ទវហេតុនៅកំពុងបន្តដំណើរការ របាយការណ៍ចុងក្រោយនៅម៉ោង ៩ព្រឹក ថ្ងៃទី ១៤ តុលាបានឲ្យដឹងថា មានកុមារចំនួន ១៥នាក់ បានធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះ តាមទូកចម្លង។ ការរុករកជនរងគ្រោះបានធ្វើឡើងរយៈពេលមួយយប់ពេញ ដោយបានរកឃើញកុមារចំនួន ៨ នាក់បានបាត់បង់ជីវិត ៤នាក់ ត្រូវបានសង្គ្រោះ និង ៣នាក់ ទៀតកំពុងបាត់ខ្លួន។
យូនីសេហ្វ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗជាទីស្រឡាញ់ និងគ្រួសារដែលមានកូនៗកំពុងបាត់ខ្លួននៅក្នុងឧប្បទ្ទវហេតុនេះ។ យើងសង្ឃឹមថា កុមារ ៣នាក់ ដែលកំពុងបាត់ខ្លួន នឹងរស់រានមានជីវិត និងត្រូវបានរកឃើញឆាប់ៗ ហើយគ្រួសារនិងកុមារដែលបានឆ្លងកាត់និងរងទុក្ខសោកដ៏សែនសោកសៅនេះ បានទទួលការគាំទ្រផ្នែកស្មារតីយ៉ាងសមស្រប និងទាន់ពេលវេលា។
យូនីសេហ្វ សូមអំពាវនាវដល់សាធារណជន មេត្តាកុំបន្តចែករំលែក ឬផ្ញើរូបភាព ឬវីដេអូ ដែលបង្ហាញហេតុការដ៏អកុសលនេះលើបណ្តាញសង្គម ពីព្រោះទង្វើនេះ នឹងបង្កផលប៉ះពាល់អវិជ្ជមានទៅលើកុមារ គ្រួសារជនរងគ្រោះ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.