បន្តកសាងរបាំងដ៏រឹងមាំប្រឆាំងជំងឺកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។

Jesse Lee Gray
08 កុម្ភៈ 2022
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មន្រ្តីសុខាភិបាលបានរៀបចំវ៉ាក់សាំងកូវីដ-១៩  Pfizer-BioNTech នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មន្រ្តីសុខាភិបាលបានរៀបចំវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ថ្ងៃទី១៤ ខែមករា រាជធានីភ្នំពេញមន្ទីរពេទ្យសម្ដេចឪ​ សម្ដេចម៉ែ នៅខណ្ឌឬស្សីកែវ មានភាពអ៊ូអរជាមួយនឹងសកម្មភាព ដោយសារ​មានមនុស្សកាន់តែច្រើន​បានមកដល់ និងរង់ចាំវេនរបស់ពួកគេ​នៅថ្ងៃទីមួយ​នៃយុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ-១៩ថ្មីរបស់ប្រទេសកម្ពុជា។ លោក ផាន ភារ័ត្ន ប្រធានប្រតិបត្តិខណ្ឌជ្រោយចង្វារ និងឬស្សីកែវ កំពុងរង់ចាំឲ្យស្បើយមនុស្ស មុនពេល​ដល់វេនគាត់​ចូលជួរដើម្បីចាក់ដូសជំរុញ។

“ខ្ញុំ​រីករាយខ្លាំងណាស់ដោយឃើញមនុស្សមកទីនេះយ៉ាងច្រើន​កុះករ។ យើងបានទទួលមនុស្សជាច្រើន នៅពេលចាប់ផ្តើម​យុទ្ធនាការ​​ចាក់វ៉ាក់សាំង​នៅឆ្នាំមុន ប៉ុន្តែនៅពេលថ្មីៗនេះប្រជាពលរដ្ឋហាក់មិនសូវចាប់អារម្មណ៍​ឡើយ”។

គាត់បានបន្តលើកទឹកចិត្ត​ឲ្យមនុស្សគ្រប់រូបបន្តប្រុងប្រយ័ត្ន រហូតដល់​ពេលយើងអាច​និយាយដោយ​សុវត្ថិភាពថាជំងឺរាតត្បាតនេះត្រូវបានខ្ទប់លែងឲ្យរីករាលដាលទៀតហើយ។

នៅចុងខែធ្នូ វ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូស​បានមកដល់ប្រទេសកម្ពុជា ដែលជាអំណោយទ្វេភាគី​ពីរដ្ឋាភិបាលអូស្រ្តាលី និងត្រូវបានផ្ដល់​ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ ដែលជាដៃគូយុទ្ធសាស្រ្ត​របស់ DFAT នៅក្នុងតំបន់នេះ។ អំណោយ​នៅថ្ងៃនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់​រដ្ឋាភិបាលអូស្រ្តាលី​ចំពោះ​ប្រទេស​កម្ពុជា ដើម្បីផ្គត់ផ្គង់ និងផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ និងពង្រឹង​សមត្ថភាពថែទាំសុខភាព។ ចាប់តាំងពី​ការចាប់ផ្ដើមនៃ​ការរាត​​ត្បាតជំងឺនេះ យូនីសេហ្វគឺជាដៃគូគន្លឹះ​របស់ក្រសួងសុខាភិបាល​នៅក្នុងការងារលទ្ធកម្ម និងការផ្ដល់​វ៉ាក់សាំង ខណៈដែលយូនីសេហ្វក៏គាំទ្រផងដែរលើការងារពង្រឹង​ប្រព័ន្ធសុខាភិបាល​ សមត្ថភាព​បរិក្ខារប្រព័ន្ធត្រជាក់ និងការត្រៀម​ខ្លួន​របស់​មន្រ្តីជួរមុខ​ផងដែរ។ ស្របជាមួយគ្នានេះដែរ យូនីសេហ្វ ជាមួយនឹង​ការគាំទ្រពីប្រទេសអូស្រ្តាលី បាននឹងកំពុងធ្វើការងារប្រាស្រ័យ​ទាក់​ទងអំពី​ហានិភ័យ និងការចូលរួម​របស់សហគមន៍ ដោយផ្ដោតការយកចិត្តទុកដាក់លើ​ការធានាថា ជនងាយរងគ្រោះបំផុត​ទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព​អំពី វិធានការសុវត្ថិភាព​ពី​ជំងឺកូវីដ។

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ផាន ភារ័ត្ន នាយកមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វារ និងឬស្សីកែវ បានទទួលវ៉ាក់សាំងជំងឺ កូវីដ ១៩ ប្រភេទ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញទីបួនរបស់គាត់ នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ផាន ភារ័ត្ន នាយកមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វារ និងឬស្សីកែវ បានទទួលវ៉ាក់សាំងជំងឺ កូវីដ ១៩ ប្រភេទ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញទីបួនរបស់គាត់ នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

លោក ផាន ភារ័ត្ន បានញញឹមនៅពេលគាត់ចែករំលែកថា៖ “ខ្ញុំសូមថ្លែងអំណរគុណជាខ្លាំង​ដល់រដ្ឋាភិបាល​អូស្រ្តាលី​ចំពោះអំណោយសប្បុរសធម៌​ដល់ប្រជាជនកម្ពុជា នៅចំពេលដែលកង្វល់អំពី​អូមីក្រុង​​កំពុង​កើនឡើង។” ក្នុងសូរសំទ្បេងប្រាកដប្រជា គាត់បានបន្ថែមថា “​ខ្ញុំចាំថា មុនពេលនៃការចាប់ផ្ដើមការចាក់វ៉ាក់សាំងនៅឆ្នាំមុន មានករណីច្រើនណាស់ ដែលធ្វើឲ្យអង្គភាពឆ្លើយតបរហ័ស​មិនអាច​ទទួលទានដំណេកបានស្រួលឡើយ។” គាត់រីករាយណាស់ ដែលវ៉ាក់សាំងនេះត្រូវបានផ្ដល់ជាអាទិភាពដល់មន្រ្តីជួរមុខ ព្រមទាំង​នឹងត្រូវផ្ដល់ជូន​សាធារណជនទូទៅ។

“ខ្ញុំមានអារម្មណ៍សុទិដ្ឋិនិយម​អំពី​អនាគតរបស់ប្រទេស។ ប្រសិនបើមនុស្សគ្រប់គ្នាបន្តទទួលបានវ៉ាក់សាំង និងអនុវត្ត ៣ការពារ និង ៣កុំ ប្រទេសអាចបន្តបើកដំណើរការជាធម្មតា និងផ្ដោតលើ​ការស្ដារឡើងវិញ។”

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អ្នកគ្រូពេទ្យ ជា ម៉ាលីកា អាយុ ៤២ឆ្នាំ ជាឆ្មបមកពីមណ្ឌលសុខភាពឬស្សីកែវ បានបន្តការងាររបស់គាត់ដោយមានទំនុកចិត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អ្នកគ្រូពេទ្យ ជា ម៉ាលីកា អាយុ ៤២ឆ្នាំ ជាឆ្មបមកពីមណ្ឌលសុខភាពឬស្សីកែវ បានបន្តការងាររបស់គាត់ដោយមានទំនុកចិត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

“​នៅពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមានភាពស្ងប់ស្ងាត់បន្តិចអំពី​ជំងឺកូវីដនៅកម្ពុជា។ ប៉ុន្តែ​ជាមួយនឹង​ការ​កើនឡើង​នូវមេរោគអូមីក្រុង​ ខ្ញុំ​បានចាប់ផ្ដើមមានអារម្មណ៍​ថប់បារម្ភ”

នេះជាសម្ដីរបស់​អ្នកគ្រូពេទ្យ ជា ម៉ាលីកា ជាឆ្មប​​នៅមណ្ឌលសុខភាព​ឬស្សីកែវ។ គាត់បានរៀបរាប់អំពីក្តីបារម្ភរបស់​អ្នកជំងឺ​​ចំពោះ​ការមក​ពិនិត្យសុខភាពជាប្រចាំ នៅពេលមានសេចក្ដីរាយការណ៍​អំពី​កំណើនអូមីក្រុង។ ទោះបីជាយ៉ាងណាក្ដី គាត់ក៏​ទទួល​បាន​ទូរសព្ទ​កាន់តែច្រើន​ពី​ស្រ្តីមានផ្ទៃពោះ​ ដែលពួកគេសាកសួរអំពី​ការចាក់វ៉ាក់សាំង។ ជានិច្ចកាល គាត់រីករាយ​​ក្នុងការជជែក​អំពីកង្វល់របស់ពួកគេ និងលើកទឹកចិត្តពួកគេ​ឲ្យ​ទទួល​​វ៉ាក់សាំង។

នៅថ្ងៃនេះ បន្ទាប់ពីទទួលបានដូសជំរុញរបស់គាត់ គាត់បានចែករំលែកថា៖ “ខ្ញុំមានទំនុកចិត្ត​កាន់តែខ្លាំង​ក្នុងការធ្វើការងារ​នៅក្នុងគ្លីនិក និងរីករាយក្នុងការអាច​វិលត្រលប់​ទៅកាន់​ការរស់នៅធម្មតារបស់ខ្ញុំយ៉ាងពេញលេញវិញបាន។” គាត់រីករាយ ដែល​ការផ្គត់ផ្គង់​វ៉ាក់សាំង​នៅបន្តមានសម្រាប់ស្រ្តីផ្ទៃពោះ ដែល​ទទួលបាន​វ៉ាក់សាំង​នៅពេលក្រោយ បន្ទាប់​ពីមាន​គោលការណ៍ណែនាំសុវត្ថិភាពសាកល។

គាត់ថ្លែងអំណរគុណជាពិសេសចំពោះ​ការប្រាស្រ័យទាក់ទងគ្នាដោយមានការសម្របសម្រួលគ្នា​នៅទូទាំង​ការិយាល័យរបស់រាជរដ្ឋា​ភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថាមន្រ្តីជួរមុខ​ដូចជាគាត់​ទទួលបានការការពារ។ អ្នកគ្រូពេទ្យ ម៉ាលីកា បានសរសើរ “យុទ្ធនាការ​ប្រកបដោយសុវត្ថិភាពនេះ និងអ្នកគ្រប់គ្នា ​ដែលកំពុង​ធ្វើការងារលើយុទ្ធនាការនេះ។ ខ្ញុំមានអារម្មណ៍ថាពួកគេយកចិត្តទុកដាក់លើប្រជាពលរដ្ឋ និងចង់ឲ្យពួកគេសុខសប្បាយ។”

ដោយសម្លឹង​ទៅមើលពេលអនាគត គាត់បានបន្ថែមថា “ខ្ញុំ​សង្ឃឹមថាប្រជាពលរដ្ឋគ្រប់រូប ដែលអាចទទួលបានវ៉ាក់​សាំង នឹងមកទទួល​វ៉ាក់សាំងដើម្បីខ្លួនពួកគេផ្ទាល់ និងដើម្បីសហគមន៍​។ វាជាវិធីតែមួយគត់ ដែលពិភពលោកនឹងវិលត្រលប់ទៅរកភាពធម្មតាឡើងវិញ។”

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ឡេង ឆន អាយុ ៧០ឆ្នាំ ជាអ្នកអប់រំក្នុងមូលដ្ឋានមកពីភូមិមិត្តភាព ខណ្ឌឬស្សីកែវ បានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ឡេង ឆន អាយុ ៧០ឆ្នាំ ជាអ្នកអប់រំក្នុងមូលដ្ឋានមកពីភូមិមិត្តភាព ខណ្ឌឬស្សីកែវ បានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

លោក ឡេង ឆន អាយុ ៧០ឆ្នាំ ធ្វើការងារ​ជាអ្នកអប់រំក្នុងមូលដ្ឋាន​នៅអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ​មួយ។ គាត់​សប្បាយរីករាយក្រៃលែង​នៅពេលគាត់បានទទួលការហៅទូរសព្ទពីប្រធានរបស់គាត់នៅព្រឹកនេះ ដោយ ​ប្រាប់គាត់ថា ថ្ងៃនេះ​គឺជាឱកាសរបស់គាត់ដើម្បីទទួលបាន​ដូសជំរុញ។

“ខ្ញុំមិនដឹងអំពីប្រភេទវ៉ាក់សាំងដែលខ្ញុំនឹង​ទទួល​ឡើយ ប៉ុន្តែខ្ញុំ​រីករាយ និងរំភើបចិត្ត​ក្នុងការទទួលវ៉ាក់សាំងរបស់ខ្ញុំ ដូចគ្នា​នឹងពេលមុនៗទៀតផងដែរ។”

ការងាររបស់គាត់ គឺដើម្បីបង្រៀនកុមារអំពី វិធានសុវត្ថិភាព​ពី​គ្រប់ទម្រង់នៃអំពើហិង្សា។ “​នៅពេលនេះ ខ្ញុំ​មានអារម្មណ៍​ទទួលបាន​ការការពារកាន់តែខ្លាំង​សម្រាប់ការងាររបស់ខ្ញុំនៅក្នុងមូលដ្ឋាន ហើយខ្ញុំ​អាចលើកទឹកចិត្ត​សហគមន៍​ឲ្យទទួលវ៉ាក់សាំង និងបន្តអនុវត្ត ៣ការពារ និង ៣កុំ។ ប្រសិនបើមនុស្សចំនួនគ្រប់គ្រាន់​ទទួលបាន          វ៉ាក់សាំង និងមានភាពប្រុងប្រយ័ត្ន យើងអាចវិលត្រលប់​ទៅរកការផ្ដោតការយកចិត្តទុកដាក់របស់យើង​លើ​ការអប់រំ ការបង្កើនជំនាញ​របស់កម្លាំងការងារ និងភាពលូតលាស់សេដ្ឋកិច្ចនៅពេលអនាគតឡើងវិញ។”

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ហុកសេង អាយុ ៣១ឆ្នាំ បានទទួលវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
UNICEF Cambodia/2022/Chansereypich Seng
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ហុកសេង អាយុ ៣១ឆ្នាំ បានទទួលវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ដែលជាការចាក់ដូសជំរុញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

លោក ម៉ៅ ហុកសេង មានអាយុ ៣១ឆ្នាំ និងជាមន្រ្តីខណ្ឌ​នៅខណ្ឌឬស្សីកែវ។ “ខ្ញុំ​កំពុងចាក់វ៉ាក់សាំង​នៅថ្ងៃនេះ សម្រាប់ការការពារផ្ទាល់ខ្លួន​ ប៉ុន្តែក៏ជាឧទាហរណ៍​មួយ​នៅក្នុងសហគមន៍​របស់ខ្ញុំ​ផងដែរ។” លោក ហុក​សេង ដឹងតាំងពីដំបូង​ពីសារៈសំខាន់នៃសុវត្ថិភាពសហគមន៍​ ហើយគាត់បានរស់នៅក្នុងតំបន់ក្រហម​​ នៅក្នុងអំឡុងពេលនៃការរាំងខ្ទប់​នៅឆ្នាំមុន។ គាត់បានមើលឃើញ​ការរីករាលដាលយ៉ាងរហ័ស​នៃជំងឺកូវីដ-១៩ ដែលអាចថយចុះវិញបាន តែ​ដោយសារការចាក់វ៉ាក់សាំងប៉ុណ្ណោះ។ គាត់បានបន្ថែមថា “ខ្ញុំជឿជាក់ថាក្នុងនាមជាពលរដ្ឋ យើងមានភារកិច្ច​ចាក់វ៉ាក់សាំង ដើម្បីជួយ​ដល់សហគមន៍​របស់យើង។”

ដោយថ្លែងអំណរគុណចំពោះ​ដូសជំរុញរបស់គាត់​នៅថ្ងៃនេះ គាត់បានបន្ថែមថា “ខ្ញុំ​សង្ឃឹមថា នៅទីបំផុត យើងនឹងស្ថិតនៅលើផ្លូវ​ទៅរកភាពធូរស្បើយឡើងវិញ ហើយពិភពលោក​នឹងវិលត្រលប់ទៅរក​ភាពធម្មតា​វិញ​ក្នុងពេលឆាប់ៗនេះ។”