ការគាំទ្រសិស្សានុសិស្សក្មេងៗ ពេលពួកគេត្រលប់ចូលរៀនវិញ

កញ្ចប់សម្ភារសិក្សាតាមផ្ទះថ្មី ផ្សារភ្ជាប់ការសិក្សាតាមផ្ទះ និងការពេញម៉ោងនៅសាលាដល់ សិស្សថ្នាក់ទី១ និងទី២

Jaime Gill
© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab
18 វិច្ឆិកា 2021

សៀវភៅកិច្ចការភាសាខ្មែររបស់កុមារាអាយុ៦ឆ្នាំម្នាក់ឈ្មោះ លីណា ឡុង លីហួរ មើលទៅដូចបានប្រើប្រាស់​ច្រើនរួច​ហើយ ដោយមានស្នាមប្រឡាក់ម្រាមដៃ និងស្នាមបត់ បន្ទាប់ពីកុមារារូបនេះ​បានទទួលសៀវភៅនេះ​កាលពី ​ជាង​មួយ​សប្ដាហ៍មុន។ សៀវភៅកិច្ចការនេះ គឺជាសៀវភៅមួយក្នុងកញ្ចប់សម្ភារសិក្សា​តាមផ្ទះ ដែលត្រូវបានបែងចែកនាពេលថ្មីៗ​នេះ​ទៅដល់​សិស្សថ្នាក់ទី ១ និងថ្នាក់ទី ២ នៅទូទាំងប្រទេសកម្ពុជា។ ម្ដាយរបស់​លីហួរ មានឈ្មោះ​             សំ​​ ចាន់​ថា បានសើច និងនិយាយចេញពីផ្ទះរបស់ពួកគេដែលមានអាសយដ្ឋាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ នៅពេលគាត់ចង្អុលទៅកាន់​ទំព័ររហែកមួយដែលគាត់បានបិទស្កុត​រួចហើយ៖ “​គ្រាន់តែឃើញខ្ញុំបានបិតស្នាមរហែកនេះអ្នកអាចយល់ថាគាត់ស្រឡាញ់សៀវភៅនេះប៉ុនណាហើយ!” នៅពេលគាត់និយាយ លីហួរ បានសូត្រព្យញ្ជនៈខ្មែរ​ពីសៀវភៅនេះ ដែលហាក់ដូចជាចង់បញ្ជាក់ថាសម្តីរបស់ម្តាយគាត់ពិតជាត្រឹមត្រូវ។

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab
02 November 2021, Bunrany Hun Sen Romeas Primary School, Sre Tachey Commune, Teuk Thos District, Kampong Chhnang, Cambodia. Portrait of Lina Long Lisa, 8, at home with her brother Lina Long Lyhour, 6, who has already learnt half the Khmer story book.

កញ្ចប់សម្ភារសិក្សាតាមផ្ទះចំនួន ៧៥០.០០០កញ្ចប់ ត្រូវបានចែកចាយ​ទូទាំងប្រទេសកម្ពុជា​នៅខែតុលា ដែលជាការឆ្លើយតបចំពោះ​ការរំខានចំពោះការអប់រំ ដែលសិស្សសាលាបានជួបប្រទះ​ក្នុងអំឡុងពេលនៃការរាតត្បាត​ជំងឺ​កូវីដ--១៩។ កញ្ចប់ទាំងនេះមាន​សម្ភារសិក្សានានា ដែលត្រូវបានរៀបចំជាពិសេស ដោយគិតគូរអំពីសិស្សថ្នាក់ទី ១ និងទី២ និងត្រូវបាន​រចនា​ឡើង ដើម្បីឲ្យកញ្ចប់សម្ភារទាំងនេះ​អាចត្រូវបានប្រើប្រាស់​នៅក្នុងថ្នាក់រៀន ឬនៅផ្ទះបាន។ ការរៀបចំបែបនេះ គឺជាការ​ល្អបំផុត សម្រាប់ការបើកសាលារៀន​ជាដំណាក់កាលៗ​នៅពេលបច្ចុប្បន្ននេះ ដែល​សិស្សា​នុសិស្ស​វ័យ​ក្មេងជាច្រើន​នឹង​ត្រូវចំណាយពេលពាក់កណ្ដាលនៃការសិក្សា​របស់ពួកគេនៅសាលារៀន និងពេលពាក់​កណ្ដាលទៀត​នៅផ្ទះ។ វាក៏មានន័យថា ប្រសិនបើ​សាលារៀនពិតជាត្រូវបិទជាបណ្ដោះអាសន្ន ដោយសារការផ្ទុះជំងឺកូវីដ-១៩ កុមារ​នឹងនៅតែអាច​រៀន​សូត្រ​ពីផ្ទះ ដោយគ្មាន​ការខកខានបន្ថែមទៀតឡើយ។

កញ្ចប់សម្ភារសិក្សាទាំងនេះ​ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនៃមូលនិធិភាពជាដៃគូ​សម្រាប់អភិវឌ្ឍ​សមត្ថភាព សហភាពអឺរ៉ុប USAID, SIDA, ​ភាពជាដៃគូ​សកលសម្រាប់វិស័យអប់រំ (GPE) និងយូនីសេហ្វ។ ការរៀបរៀងកញ្ចប់សម្ភារសិក្សានេះ​ គឺផ្អែកទៅលើភស្តុតាងពី​ការស្រាវជ្រាវ ដែលបង្ហាញថា កុមារថ្នាក់ទី ១ និងទី២ មានការលំបាក​​ជាពិសេស​ចំពោះ​ការរៀនតាមប្រព័ន្ធអនឡាញ និងថា សម្ភារ​សិក្សាដែលត្រូវបានរចនាយ៉ាងល្អ និងបោះពុម្ពក្នុងលក្ខណៈ​កុមារមេត្រី​ អាចជួយកុមារ​ក្នុងការតាមទាន់​ការអប់រំ ដែលពួកគេបានខកខាន​នៅក្នុងថ្នាក់រៀន។

អ្នកគ្រូ ឆែម ថន ស៊ីថា ដែលជាគ្រូបង្រៀននៅសាលារៀនបឋមសិក្សានៅជិតនោះ បញ្ជាក់ថា “កញ្ចប់សម្ភារសិក្សានេះ​ គឺជាជំនួយដ៏សំខាន់​​​នៅក្នុងការជួយសិស្សានុសិស្សឲ្យតាមទាន់កម្មវិធីការអប់រំ។ នៅពេលកញ្ចប់សម្ភារសិក្សានេះបានមកដល់ យើងបានជួប​ជាមួយ​​ឪពុកម្ដាយ​ទាំងអស់នៅក្នុងកិច្ចប្រជុំតម្រង់ទិសមួយ ដើម្បីបង្ហាញពួកគេអំពី របៀបប្រើប្រាស់សម្ភារសិក្សាទាំងនេះ ហើយ​អ្នកគ្រប់គ្នា​បានយល់ស្រប​ថាកញ្ចប់សម្ភារនេះមានតម្លៃខ្លាំងណាស់។ ជាមួយនឹងកញ្ចប់សម្ភារសិក្សា​តាមផ្ទះទាំងនេះ រួមទាំងការបើកសាលារៀន​ម្ដងទៀត នៅពេលនេះ ខ្ញុំ​មានអារម្មណ៍​មានសង្ឃឹមច្រើន។ យើងអាចប្រើប្រាស់​សៀវភៅទាំងនេះ ប៉ុន្តែ​នៅពេល​យើងជួបជាមួយសិស្សរបស់យើងនៅក្នុងថ្នាក់រៀន យើងអាចពិនិត្យមើលថា តើពួកគេពិតជារៀនសូត្របាន​ប៉ុនណា និងតើពួកគេត្រូវការអ្វីខ្លះ។ នោះគឺជាវិធីល្អបំផុត​ក្នុងការជួយពួកគេ ដើម្បីតាមទាន់ការអប់រំរបស់ពួកគេ ។”

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab
02 November 2021, Bunrany Hun Sen Romeas Primary School, Sre Tachey Commune, Teuk Thos District, Kampong Chhnang, Cambodia. Portrait of Chhem Torn Sitha, female teacher, who worked hard throughout the pandemic to keep her children educated, even setting up Facebook Messenger groups to reach students who had moved with their families to Phnom Penh.

នៅពេលបច្ចុប្បន្ន សាលារៀនបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន រមាស​ នៅក្នុងស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង ដែលជាសាលារៀនរបស់ អ្នកគ្រូ ស៊ីថា កំពុងប្រតិបត្តិការក្នុងកម្រិត ៥០% នៃសមត្ថភាពមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យ​កុមារ​សិក្សា​មេរៀនចំនួនពាក់កណ្ដាល ដែលពួកគេគប្បីទទួលបាន​នៅមុនពេលមានជំងឺកូវីដ-១៩។ កញ្ចប់សម្ភារសិក្សា​តាមផ្ទះ អាចផ្ដល់​ការគាំទ្របន្ថែម នៅពេលពួកគេនៅផ្ទះ។ លោកនាយក សុខ វេង ដែលជានាយកសាលា បញ្ជាក់ថា សម្ភារសិក្សាថ្មី​ៗ​នៅក្នុងកញ្ចប់​នេះ​ នឹងជាឧបករណ៍យ៉ាងសំខាន់មួយ​នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីធានា​ថា កុមារ​អាចតាម​ទាន់​ការអប់រំ និងបន្តការអប់រំរបស់ពួកគេវិញ​ប្រកបដោយជោគជ័យ។ “​កុមារចាប់អារម្មណ៍ចំពោះកញ្ចប់សម្ភារសិក្សានេះភ្លាម នៅពេល​ដែលពួកគេឃើញកញ្ចប់ទាំងនេះ។ ពួកគេបានចាប់ផ្ដើមអានសម្ភារទាំងនេះភ្លាម ដោយមិនចាំបាច់​ប្រាប់ឲ្យអានឡើយ។ ការរចនាកញ្ចប់នេះមានលក្ខណៈទំនើប និងទាក់ទាញជាងសៀវភៅមេរៀនចាស់របស់យើង ហើយការរចនាបែបនេះ គឺជាការជំរុញទៅដល់​កុមារ។ ខ្ញុំពិតជាចង់ឃើញ​កុមារធំៗទទួលបាន​ខ្លឹមសារល្អៗដូចជាកញ្ចប់សម្ភារសិក្សានេះ​ដែរ”។

លោកស្រី សំ ជាម្ដាយម្នាក់ដែលមានកូនរៀននៅសាលារៀននេះដែរ បានយល់ស្របពីអត្ថប្រយោជន៍ភ្លាមៗ​នៃកញ្ចប់សម្ភារ​សិក្សាតាម​ផ្ទះ។ “ការពិត គឺការបង្រៀនកូនតាមរយៈទូរទស្សន៍ ឬទូរសព្ទដៃឆ្លាតវៃ គឺពិតជាពិបាក ជាពិសេស​ សម្រាប់កូនតូចៗ។ សៀវភៅទាំងនេះមានប្រយោជន៍​ និងស្អាត។”

លោកស្រី សំ ក៏ថ្លែងអំណរគុណចំពោះ​ការទទួលបានដុំសាប៊ូ និងសេចក្ដីណែនាំបែបមេត្រីភាពចំពោះ​គ្រួសារអំពី របៀបចាត់វិធានការប្រុងប្រយ័ត្នជាមុន​​ប្រឆាំងនឹងជំងឺកូវីដ ដែលត្រូវបានបញ្ចូល​នៅក្នុងកញ្ចប់សម្ភារសិក្សាទាំងអស់នេះ​ផងដែរ។ “ខ្ញុំ​អាចបង្រៀនពួកគេ និងពិនិត្យថា ពួកគេកំពុងលាងដៃ នៅពេលពួកគេនៅផ្ទះជាមួយខ្ញុំ ហើយ​គោលការណ៍ណែនាំនេះអាចជួយ​ពួកគេក្នុងការចងចាំអំពីរបៀបបន្តអនុវត្តវិធានការសុវត្ថិភាព នៅពេលពួកគេចាកចេញពីផ្ទះ និងទៅសាលារៀន។”

កូនស្រីរបស់គាត់ឈ្មោះ លីណា ឡុង​ លីហ្សា កំពុងទន្ទឹងរង់ចាំ​ការប្រែក្លាយ​មេរៀនទាំងអស់​ទៅជាសកម្ម​ភាពជាក់ស្ដែង នៅពេលនាងវិលត្រលប់ទៅថ្នាក់រៀនវិញ។ នាងនិយាយ ដោយស្ងៀមស្ងាត់ថា នាងមានអារម្មណ៍​មិនសប្បាយចិត្ត​ នៅក្នុងអំឡុងពេលនៃការរាតត្បាតនេះ។ “ខ្ញុំចូលចិត្តអាន ហើយខ្ញុំពិតព្យាយាមខ្លាំងណាស់ ដើម្បីសរសេរឲ្យស្អាត។ ខ្ញុំទន្ទឹងរង់ចាំការរៀនអំពី របៀបសរសេរ​លេខ​ និងអក្សរឲ្យបានកាន់តែស្អាត។” នាងបានប្រើប្រាស់​សម្ភារសិក្សា​នៃកញ្ចប់សិក្សានៅផ្ទះនេះរួចហើយ​ជាមួយគ្រូរបស់នាង និងម្ដាយរបស់នាង និងបានដឹងថា កញ្ចប់នេះមានសារប្រយោជន៍ សម្រាប់ករណីទាំងពីរនេះ។

បើទោះបីជាកញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ​មិនអាចជំនួសអត្ថប្រយោជន៍នៃការអប់រំទល់មុខគ្នា សម្រាប់​សិស្សដែលមាន​​ចំណាប់អារម្មណ៍ខ្លាំងដូចជាលីហ្សា ក៏ដោយក្ដី សម្ភារទាំងនេះ​ត្រូវបានរចនាឡើង ដើម្បីគាំទ្រសិស្សក្នុងអន្តរកាល​ត្រលប់ចូលរៀនវិញ​កាន់តែមានភាពងាយស្រួល។ តាមរយៈការជួយកុមារតាមឲ្យទាន់កម្មវិធីអប់រំរបស់ពួកគេ និងការកាត់បន្ថយ​ហានិភ័យ​នៃការផ្ទុះឡើងនៃជំងឺរាតត្បាតដែលបង្កការរំខានបន្ថែមទៀត ពួកគេនឹងនាំផ្លូវត្រលប់ទៅរកការអប់រំពេញម៉ោង សម្រាប់​កុមារកម្ពុជា​ទាំងអស់វិញ។