សៀវភៅស្តីពី​ការថែទាំសុខភាពកុមាររងគ្រោះ ដោយសារអំពើហិង្សា ឬអំពើរំលោភបំពានផ្លូវភេទ

មគ្គុទ្ទេសក៍ដើម្បីធានាការឆ្លើយតបបានទាន់ពេល និងគ្រប់គ្រាន់ ពីសំណាក់អ្នកផ្តល់ការថែទាំផ្នែកសុខភាព

children in training center
UNICEF Cambodia/2015/Antoine Raap

ចំណុចសំខាន់

អំពើហិង្សាលើកុមារគឺជាបញ្ហាសុខភាពសាធារណៈ និងជាការរំលោភបំពានសិទ្ធិមនុស្សដែលបង្កផលវិបាក និងប៉ះពាល់ដល់ជីវិតរស់នៅរបស់កុមារក្នុងទម្រង់ជាច្រើនផ្សេងៗគ្នា។ អំពើហិង្សា និងការរំលោភបំពានផ្លូវភេទដែលទទួលរងកាលពីកុមារភាពនាំឲ្យមានផលប៉ពាល់អវិជ្ជមានទៅលើផ្លូវកាយ និងផ្លូវចិត្តហើយអាចបណ្តាលឲ្យមានបញ្ហាទាក់ទងនឹងការប្រព្រឹត្តិ បញ្ហាចិត្តសាស្ត្រ និងបញ្ហាផ្លូវកាយ ដែលបន្តកើតមានរហូតដល់ពេញវ័យ។

អ្នកផ្តល់ការថែទាំផ្នែកសុខភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្តាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ ជាញឹកញាប់ អ្នកផ្តល់សេវាជាអ្នកទទួលការពញ្ជូនដំបូង ឬការពញ្ចូនតែមួយគត់សម្រាប់កុមារដែលទទួលរងអំពើហិង្សា ដើម្បីកំណត់រកអំពើរំលោភបំពាន ផ្តល់ការថែទាំបន្ឬាន់ និងរយៈពេលវែង ហើយផ្តល់ការគាំទ្រដល់កុមារ និងក្រុមគ្រួសារ។

ក្នុងឆ្នាំ២០១៥  ក្រសួងសុខាភិបាលបានបង្កើត "គោលការណ៍ណែនាំថ្នាក់ជាតិសម្រាប់ប្រព័ន្ធសុខាភិបាលស្តីពីការគ្រប់គ្រងអំពើហិង្សាលើស្រ្តី និងកុមារ" ដែលផ្តល់ឲ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក អំពីទិដ្ឋភាពទូទៅជំវិញការទប់ស្តាត់ និងឆ្លើយតបក្នុងវិស័យសុខាភិបាលចំពោះអំពើហិង្សាលើស្ត្រីនិងកុមារ។ 

សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយអំពើហិង្សា ឬអំពើរំលោភបំពានផ្លូវភេទ "នេះបរិយាយលម្អិតអំពីចំណេះដឹង និងជំនាញដែលចាំបាច់ក្នុងការអនុវត្តតាមគោលការណ៍ណែនាំថ្នាក់ជាតិ។ សៀវភៅនេះគឺជាមគ្គុទ្ទេសក៍ដើម្បីធានាការឆ្លើយតបបានទាន់ពេល និងគ្រប់គ្រាន់ ពីសំណាក់អ្នកផ្តល់ការថែទាំផ្នែកសុខភាព សម្រាប់កុមារដែលរងគ្រោះដោយអំពើហិង្សា ឬអំពើរំលោភបំពានផ្លូវភេទ និងផ្តល់ការណែនាំបន្ថែម​អំពីការគាំទ្រដំបូង ការព្យាបាល ការគាំទ្រផ្នែកចិត្តសាស្ត្រ និងធ្វើការបញ្ជូលបន្តទៅអ្នកផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់។ សៀវភៅនេះ ក៏អាចប្រើសម្រាប់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់អ្នកផ្តល់សេវាផងដែរ។

The Clinical Handbook_Cover_Kh
អ្នកនិពន្ធ
ក្រសួងសុខាភិបាល
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ