សាមណេរសុខា

រឿងរបស់ក្មេងប្រុសដែលរងអំពើហិង្សាក្នុងគ្រួសារ និងការចូលរួមចំណែករបស់ព្រះសង្ឃក្នុងការបញ្ចប់អំពើហិង្សាលើកុមារក្នុងព្រទេសកម្ពុជា

A monk sits in class at Svay Kal Primary School
UNICEF Cambodia/2018/Todd Brown

ចំណុចសំខាន់

ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០១៣ ស្តីពីអំពើហិង្សាលើកុមារវានផ្តល់ទិន្នន័យ និងការប៉ាន់ស្មានកម្រិតថ្នាក់ជាតិលើកដំបូង ស្តីពីអំពើហិង្សាលើកុមារនៅកម្ពុជាបានបង្ហាញថា អំពើហិង្សាជាបញ្ហាចម្បងមួយសម្រាប់កុមារកម្ពុជា ដែលមានកុមារា និងកុមារីជាច្រើនបានទទួលរងនូវអំពើហិង្សាគ្រប់ប្រភេទ។ កុមារត្រូបបានគេរំលោភបំពាន ដោយអ្នកដែលកុមារស្គាល់ និងទុកចិត្ត រួមទាំងឪពុកម្តាយកុមារ គ្រូបង្រៀនរបស់ពួកគេ នៅទីកន្លែងដែលគួរតែជាកន្លែងមានសុវត្ថិភាពសម្រាប់ពួកគេ រួមទាំងនៅផ្ទះ និងសាលារៀន។ ក្នុងនោះកុមារភាគច្រើន មិនដែលបាននិយាយប្រាប់នរណាម្នាក់អំពីការទទួលរងគ្រោះទាំងនេះទេ ហើយបានរកជំនួយដោយខ្លួនឯង។ អំពើហិង្សាលើកុមារ មានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្លូវចិត្ត កាយ និងមិនឲ្យកុមារទទួលបាននូវការរីកលូតលាស់ប្រកបដោយសក្តានុពល។ អំពើហិង្សាបង្រៀនឲ្យមានអំពើហិង្សា បញ្ឈប់វដ្ដនៃអំពើហិង្សាដោយការទប់ស្តាត់។
 
ព្រះពុទ្ធសាសនានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃសីលធម៌ និង​ធម៌អហិង្សា ក៏ដូចជាទ្រទ្រង់នូវអរិយធម៌ វប្បធម៌ទាំងមូល។ ព្រះសង្ឃ ជាឧត្តភេទដែលប្រជាជនខ្មែរស្តាប់តាម និងគោរពប្រណិប័ត ដែលជាការគោរពមានប្រភពពី វប្បធម៌ ប្រពៃណី បទដ្ឋានសង្គមដោយពុទ្ធសាសនិកកម្ពុជា។ ហេតុដូចនេះ ព្រះសង្ឃអាចមានសង្ឃដីកាជាមួយពុទ្ធបរិស័ទនូវបញ្ហារសើប និងជួយដោះស្រាយនូវបទដ្ឋានសង្គម និងការអនុវត្តមួយចំនួនដែលបង្កហានិភ័យ។ វត្ត និងព្រះសង្ឃផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ពុទ្ធបរិស័ទតាមរយៈ ការផ្តល់ឱវាត ទេសនា សូត្រមន្ត និមន្ត បិណ្ឌបាតចង្ហាន់តាមភូមិចំណុះជើងវត្ត ជាទីកន្លែងដែលកើតមាននូវអមពើហិង្សា និងបញ្ហាគ្រប់យ៉ាងកើតមានឡើង និងក៏ជាទីកន្លែងរស់នៅរបស់កុមារ និងជនប្រព្រឹត្តហិង្សាផងដែរ។ ការចូលរួមរបស់ព្រះសង្ឃក្នុងការទប់ស្តាត់ និងឆ្លើយតបអំពើហិង្សាលើកុមារគឺជាសកម្មភាពរួមចំណែកដោយមានប្រសិទ្ធភាព និងសុក្រិតភាពបំផុតទាំងរូបភាព និងទ្រឹស្តីរបស់ព្រះពុទ្ធសាសនា។

សៀវភៅ "សាមណេរ សុខា" នេះជាសមិទ្ធផលថ្មីមួយរបស់ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃនៃរាជាណាចក្រកម្ពុជា ផលិតផលឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់ព្រះសង្ឃក្នុងការចូលរួមទប់ស្តាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ។

Novice Sokha Cover
អ្នកនិពន្ធ
ក្រសួងធម្មការ និងសាសនា និង​យូនីសេហ្វកម្ពុជា
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ