របាយការណ៍ស្តីពីការកំណត់ទីតាំងកន្លែងថែទាំកុមារ ក្នុងរាជធានី ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា

ការកំណត់ទីតាំងកន្លែងថែទាំកុមារទូទាំងប្រទេសកម្ពុជា ឆ្នាំ ២០១៤ -២០១៥

Three boys play a climbing game at Prek Kov Primary School
UNICEF Cambodia/2019/Chansereypich Seng

ចំណុចសំខាន់

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំផ្សព្វផ្សាយរបាយការណ៍ស្តីពីការកំណត់ទីតាំងកន្លែងថែទាំកុមារនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានធ្វើការកំណត់ទីតាំងកន្លែងថែទាំកុមារក្នុងរាជធានី ខេត្តចំនួន៥ ដែលរួមមានជាអាទិ៍ រាជធានីភ្នំពេញ​ ខេត្តសៀមរាប បាត់ដំបង កណ្តាល និងខេត្តព្រះសីហនុ នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ២០១៥ ហើយបានបោះពុម្ពផ្សាយរបាយការណ៍បឋមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ។ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក និងអង្គការយូនីសេហ្វ ក្រសួង ស អ យ បានបន្តធ្វើការកំណត់ទីតាំងកន្លែងថែទាំកុមារដែលនៅសេសសល់ចំនួន ២០ខេត្តទៀត ពីខេតុលា ដល់ ខែធ្នូ ឆ្នាំ២០១៥។

គោលបំណងនៃការកំណត់ទីតាំងកន្លែងថែទាំកុមារទាំងអស់ គឺដើម្បីកំណត់អត្តសញ្ញាណកន្លែងថែទាំកុមារដោយរាប់បញ្ចូលកន្លែងថែទាំកុមារដែលមិនទាន់បានចុះបញ្ជីជាមួយក្រសួង ស អ យ និងធ្វើការប្រមូលព័ត៌មានមូលដ្ឋានអំពីប្រភេទកន្លែងថែទាំជំនួស និងចំនួនកុមារដែលកំពុងរស់នៅក្នុងទីកន្លែងទាំងនោះ។ ផ្អែកលើរបាយការណ៍ដ៏មានសារៈសំខាន់នេះ ក្រសួងបានដាក់ចេញនូវ "ផែនការសមាហរណកម្មកុមារចំនួន ៣០ភាគរយពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារ និងសហគមន៍ប្រកបដោយសុវត្ថិភាពពីឆ្នាំ២០១៦ ដល់ ២០១៨ ដើម្បីជាឧត្តមប្រយោជន៍ដល់កុមារ។ ក្រសួង ស អ យ នឹងដាក់បញ្ចូលទៅក្នុងផែនការអធិការកិច្ចប្រចាំឆ្នាំចំពោះកន្លែងថែទាំកុមារទាំងអស់ដែលត្រួវបានរកឃើញ ហើយកន្លែងថែទាំកុមារទាំងអស់ត្រូវដាក់ពាក្យស្នើសុំទទួលស្គាល់ពីក្រសួង  ស អ យ ដោយផ្អែកតាមការកំណត់នៅក្នុងអនុក្រឹត្យលេខ ១១៩ អនក្រ បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

ការសិក្សានេះបានរកឃើញកន្លែងថែទាំកុមារចំនួន ៦៣៩ កន្លែង កំពុងប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកុមារ និងយុវជនវ័យក្មេងសរុបចំនួន ៣៥.៣៧៤នាក់​(ស្រី៤៥%) ក្នងនោះ ២៦.១៨៧នាក់ មានអាយុក្រោម ១៨ឆ្នាំ​(កុមារី៤៨%) និងយុវជនវ័យក្មេងចំនួន៨.១១៨៧នាក់ ដោយផ្អែកតាមស្វ័យរាយការណ៍ពីបុគ្គលិកកន្លែងថែទាំកុមារ។ ក្នុងចំណោម ៦៣៩កន្លែង មានមណ្ឌលថែទាំកុមារចំនួន ៤០៦មណ្ឌលដែលកុមារចំនួន ១៦.៥៧៩នាក់ (កុមារីចំនួន៤៧%) ផ្ទះស្នាក់នៅបណ្តោះអាសន្ន និងកន្លែងស្នាក់នៅបន្ទាន់បណ្តោះអាសន្នចំនួន២៥កន្លែង ផ្ទះស្នាក់នៅជាក្រុម ចំនួន ៧១កន្លែង វត្តអារាម ឬអាគារសាសនាដទៃទៀតដែលផ្តល់កន្លែងស្នាក់នៅសម្រាប់កុមារ ចំនួន៦៥កន្លែង និងអន្តេវេសិកដ្ឋាន ចំនួន៧២កន្លែង។

របាយការណ៍នេះបានធ្វើការវិភាគបន្ថែមទៅលើទិន្នន័យ ស្តីពីការកំណត់់ទីតាំងកន្លែងថែទាំកុមារក្នុងរាជធានី ខេត្តចំនួន៥កន្លងមក និងបានផ្តល់អនុសាសន៍ ដើម្បីពង្រឹងប្រព័ន្ធថែទាំជំនួសចំពោះកុមារ។ ផ្អែកលើគំហើញនេះ ក្រសួងនឹងពង្រឹងការអនុវត្តគោលនយោបាយ និងក្របខណ្ឌច្បាប់នានា និងសកម្មភាពផ្សេងៗដោយសហការណ៍ឧត្តមប្រយោជន៍របស់កុមារ និងការចូលរួមសម្រេចចិត្តរបស់កុមាររាល់បញ្ហាដែលទាក់ទងនឹងកុមារ។

Residential care cover
អ្នកនិពន្ធ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ

ទាញយករបាយការណ៍

(PDF, 1,26 MB) (PDF, 2,14 MB) (PDF, 1,32 MB) (PDF, 1,71 MB)