ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិដើម្បីអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន
គ្រឹះដ៏រឹងមាំនិងប្រកបដោយចីរភាពសម្រាប់ប្រព័ន្ធយុត្តិធម៌ទំនើបមួយដែលផ្តោសំខាន់លើការបង្វែរ ជាជាងការដាក់ទណ្ឌកម្មឲ្យជាប់ឃុំ ដើម្បីផ្តល់ឱកាសដល់អនីតិជន ក្នុងការកែប្រែខ្លួន កសាងអនាគត និងក្លាយជាពលរដ្ឋល្អ ទៅថ្ងៃអនាគត

- Available in:
- English
- Khmer
ចំណុចសំខាន់
ច្បាប់ស្តីពី “ យុត្តិធម៌អនីតជន” គឺជាសមទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយកម្មវិធីទាំងឡាយដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដើម្បីកសាងគ្រឹះដ៏រឹងមាំនិងប្រកបដោយចីរភាពសម្រាប់ប្រព័ន្ធយុត្តិធម៌ទំនើបមួយដែលផ្តោសំខាន់លើការបង្វែរ ជាជាងការដាក់ទណ្ឌកម្មឲ្យជាប់ឃុំ ដើម្បីផ្តល់ឱកាសដល់អនីតិជន ក្នុងការកែប្រែខ្លួន កសាងអនាគត និងក្លាយជាពលរដ្ឋល្អ ទៅថ្ងៃអនាគត ហើយក៏មានការទទួលស្គាល់ជា អន្តរជាតិ ថា ការបង្វែរកុមារចេញពីប្រព័ន្ធព្រហ្មទណ្ឌ ចេញពីកន្លែងឃុំឃាំង គឺជាយន្តការមួយដែលអាចបញ្ជៀសកុមារ មិនឲ្យ ប្រព្រឹត្តិបទល្មើសសារជាថ្មី។ ផែនការយុទ្ធសាស្រ្តនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានកិច្ចសហការពីអង្គការ សិទ្ធិកុមារអន្តរជាតិ(CRI) និងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា ។ មិនតែប៉ុណ្ណោះ សិក្ខាសិលាពិគ្រោះយោបល់ធំៗចំនួនពីរលើក ក៏ត្រូវបានប្រព្រឹត្ត ទៅនៅទីក្រុងភ្នំពេញ ដើម្បីផ្តល់ឱកាសឲ្យស្ថាប័នទាំងអស់បានចូលរួមផ្តល់នូវមតិយោបល់ផងដែរ ។
បន្ទាប់ពីផែនការនេះ ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្ត ជំហានបន្ទាប់ ស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ច អនុវត្តដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តនេះ អាចអនុវត្តភារកិច្ចរបស់ខ្លួនដោយភាពជាម្ចាស់ ឬ អាចសហការជាមួយដៃគូអភិវឌ្ឍ នៅក្នុងដំណើរការការងាររបស់ខ្លួន ។