ផែនការពង្រឹងសមត្ថភាព ផ្នែកគាំទ្រគ្រួសារ ការថែទាំដោយឪពុកម្តាយធម៌ និងស្មុំកូន

កាសិក្សាបានផ្តល់នូវរបកគំហើយ និងអនុសាសន៍ល្អៗចំនួន២៣ សម្រាប់អនុវត្តន៍រយៈពេលខ្លី និងរយៈពេលវែង សម្រាប់កាអនុវត្តន៍ដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលលើផ្នែកគាំទ្រគ្រួសារ ការថែទាំដោយឪពយកម្តាយធម៌ និងស្មុំកូនក្នុងប្រទេស។

3 year old Sarika and her mother Ros Maspan play in front of their home
UNICEF Cambodia/2018/Todd Brown

ចំណុចសំខាន់

ក្នុងគោលដៅពង្រឹងការថែទាំជំនួសចំពោះកុមារឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល និងធានាបាននូវឧត្តមប្រយោជន៍របស់កុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យូនីសេហ្វ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានធ្វើទំនាក់ទំនងជាមួយការិយាល័យអចិន្ត្រៃយ៍នៃសន្និសីទក្រុងឡាអេ ស្តីពីច្បាប់អន្តរជាតិ និងអង្គការសេវាសង្គមអន្តរជាតិ ឲ្យធ្វើការសិក្សាប៉ាន់ប្រមាណមួយដើម្បីពិនិត្យមើលសមិទ្ធផល និងបញ្ហាប្រឈម ដែលបានកើតឡើងចំពោះកិច្ចគាំទ្រគ្រួសារ ការថែទាំដោយឪពុកម្តាយធម៌ និងស្មុំកូន ព្រមទាំងទិសដៅផែនការកសាងសមត្ថភាព ដើម្បីជំរុញបន្ថែមកំណែទម្រង់វិស័យសុខុមាលភាពកុមារនៅកម្ពុជា។

លទ្ធផលកាសិក្សាបានផ្តល់នូវរបកគំហើយ និងអនុសាសន៍ល្អៗចំនួន២៣ សម្រាប់អនុវត្តន៍រយៈពេលខ្លី នៅត្រឹមឆ្នាំ២០១៨ និងរយៈពេលវែងត្រឹមឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះដែរក៏មានការស្នើរឲ្យរៀបចំបង្កើតបទដ្ឋានរួមមួយស្តីពីស្មុំកូនក្នុងស្រុក និងការពិនិត្យឡើងវិញលើគោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ បទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៨ និងប្រកាសស្តីពីនីតិវិធីអនុវត្តគៅលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០១១ ឲ្យមានសង្គតភាពទៅនឹងគោលការណ៍ណែនាំស្តីពីការថែទាំជំនួសចំពោះកុមារ​ ដែលអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០១០។

Capacity Development Plan Cover
អ្នកនិពន្ធ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ

ទាញយករបាយការណ៍

(PDF, 2,77 MB) (PDF, 4,32 MB)