ការវាយតម្លៃលទ្ធផលនៃមូនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ​ ដំណាក់កាលទី១ និងទី២ នៅកម្ពុជា

វាយតម្លៃពីផលប៉ះពាល់លទ្ធផលនៃមូនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ​ (CDPF)

A female teacher reads a book with her class at Kampong Thmar Primary School
UNICEF Cambodia/2018/Todd Brown

ចំណុចសំខាន់

មូលនិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) គឺជាមូនិធិដែលបង្កើតឡើងនៅឆ្នាំ២០១១ ដោយក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គការយូនីសេហ្វ សហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអ៊ែតសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (SIDA) ដើម្បីផ្តល់ការគាំទ្រពីស្ថាប័ន និងនាយកដ្ឋាននានារបស់ក្រសួងអប់រំ ដល់មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងសាលារៀន។

មូលនិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការអនុវត្តន៍ផែនការមេសម្រាប់ការអភិវឌ្ឍសមត្ថភាពឆ្នាំ ២០១១-២០១៥ របស់ក្រសួងអប់រំ និងដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តអប់រំសម្រាប់រយៈពេលដូចគ្នា។ មូលនិធិ CDPF ត្រូវបានចាត់ចែងដោយអង្គការយូនីសេហ្វ​ ក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការនាយករួមនៃក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍អ្នកផ្តល់ជំនួយ។ អង្គការយូនីសេហ្វដឹកនាំលេខាធិការដ្ឋាន CDPF និងសកម្មភាពគាំទ្រសមត្ថភាពនានាត្រូវបានអនុវត្តន៍ដោយក្រសួងអប់រំ អង្គការយូនីសេហ្វ និងសហការដែគូជាមួយអង្គការវីអេសអូ និងអង្គការឃែរ ដែលជាអ្នកអនុវត្តន៍សកម្មភាពទាំងនេះនៅមូលដ្ឋាន។

មូលនិធិ CDPF ត្រូវបានអនុវត្តន៍ក្នុងពីរដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែធ្នូ ឆ្នាំ២០១៤ និងដំណាក់កាលទីពីរ ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០១៧។ មូលនិធិ CDPF ដំណាក់កាលទី៣នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៨។

CPDF Cover
អ្នកនិពន្ធ
Frans Van Gerwen, Anne Bernard, Marta Balestrini, Ok Amry, Heng Thou
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស