ការពិនិត្យឡើងវិញដែលដឹកនាំដោយយុវជននៃកម្មវិធីថ្នាក់វេទមន្ត និងសួនកុមារតាមសាលាមត្តេយ្យសហគមន៍

វិធីសាស្រ្តចម្រុះ - ដើម្បីវាយតម្លៃសមត្ថភាពអប់រំនៃថ្នាក់រៀនវេទមន្ត និងផលប៉ះពាល់ជាវិជ្ជមានយូរអង្វែងនៃកម្មវិធីលើសហគមន៍គោលដៅ

children enjoy watching a visual storytelling
UNICEF Cambodia/2018/Todd Brown

ចំណុចសំខាន់

មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារនៅកម្ពុជា (ហៅថាយូនីសេហ្វ) ពិនិត្យឡើងវិញផ្ទៃក្នុងរបស់កម្មវិធីថ្នាក់រៀនវេទមន្ត និងសកម្មភាពសួនកុមារនៅតាមសហគមន៍ដោយប្រើប្រាស់វិធីសាស្រ្តវាយតម្លៃដែលដឹកនាំដោយយុវជន ចាប់ពីខែមិថុនា ដល់ ខែសីហា ឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពអប់រំកុមារតូច សុខភាព អាហាររូបត្ថម្ភ អនាម័យនិងទឹកស្អាត ទាំងនេះត្រូវបានអនុវត្តនៅខេត្តក្រចេះ រតនគិរី និងភ្នំពេញ នៅឆ្នាំ២០១៧ និងដើមឆ្នាំ ២០១៨ ។ ការពិនិត្យឡើងវិញនេះត្រូវបានធ្វើឡើងដោយអ្នកវាយតម្លៃវ័យជំទង់ចំនួន ១២ នាក់ ដោយមានការបណ្តុះបណ្តាលនិងការគាំទ្រពីក្រុមមនុស្សពេញវ័យដែលមានសមត្ថភាពរួមបញ្ចូល ក្រុមវាយតម្លៃរបស់យូនីសេហ្វនិងអ្នកវាយតម្លៃយុវជននិងអ្នកបកប្រែភាសាខាងក្រៅ។ បន្ថែមទៅលើការពិនិត្យមើលសកម្មភាពទាំងនេះនេះក៏ជាការសាកល្បងនៃវិធីសាស្រ្តវាយតម្លៃដែលដឹកនាំដោយយុវវ័យផងដែរ។

ការពិនិត្យឡើងវិញបានរកឃើញថា សកម្មភាពទាំងពីរនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងសហគមន៍របស់ពួកគេ។ នៅកន្លែងដែលថ្នាក់រៀនវេទមន្តត្រូវបានធ្វើឡើង អ្នកឆ្លើយសំណួរ (ប្រហែល ៦៨ នាក់) មានចំណេះដឹង និងរាយការណ៍ពីការផ្លាស់ប្តូរអាកប្បកិរិយាជាវិជ្ជមាន ប៉ុន្តែមិនមែនគ្រប់គ្នាអាចអនុវត្តការផ្លាស់ប្តូរនោះទេ ដោយសារតែខ្វះខាតសម្ភារ ដូចជាសាប៊ូ ឬបង្គន់ប្រើប្រាស់។ ចំពោះសួនកុមារ ឪពុកម្តាយទាំងអស់បានលើកឡើងពីសារៈសំខាន់របស់ពួកគេសម្រាប់ការអភិវឌ្ឍ និងការអប់រំ ហើយកុមារបានបង្ហាញពីក្តីស្រឡាញ់នៃការលេងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សួនកុមារនៅតែមិនអាចការពារមិនឲ្យមានលាមកសត្ វនិងហានិភ័យដទៃទៀតដូចជាសំរាមបាននោះទេដោយសារតែខ្វះរបងហ៊ុមព័ទ្ធ និង / ឬការត្រួតពិនិត្យ។ សរុបមកសកម្មភាពទាំងនេះមានប្រសិទ្ធិភាពក្នុងការបំពេញគោលដៅរបស់ពួកគេក្នុងការបង្កើនចំណេះដឹង ការផ្លាស់ប្តូរទម្លាប់និងការផ្តល់កន្លែងសម្រាប់កុមារលេង និងទទួលបានអត្ថប្រយោជន៍ពីវា។

ការពិនិតឡើងវិញបានផ្តល់អនុសាសន៍ ដូចជាការគាំទ្របន្ថែមទៀតសម្រាប់សហគមន៍ដែលជាកន្លែងដែលថ្នាក់រៀនវេទមន្តត្រូវបានអនុវត្តដើម្បីធានាថាប្រជាជនអាចអនុវត្តទម្លាប់ថ្មី។ ក្រុមការងារក៏បានណែនាំឲ្យបង្កើតប៉ុស្តិ៍ផ្សព្វផ្សាយ ឬខិតប័ណ្ណដែលមានសារដូចគ្នា។ ទាក់ទងទៅនឹងសួនកុមារ ក្រុមការងារបានផ្តល់អនុសាសន៍ថាសួនកុមារគួរត្រូវបានថែរក្សាឲ្យបានល្អជាមួយនឹងផែនការត្រួតពិនិត្យមួយ សម្រាប់ការថែរក្សាសួនទាំងនោះ ហើយថាមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដើម្បីរារាំងសត្វ និងហានិភ័យសុខភាពផ្សេងទៀត។

ចុងបញ្ចប់ការពិនិតឡើងវិញនេះក៏ត្រូវបានសាកល្បងវិធីសាស្រ្តវាយតម្លៃដែលដឹកនាំដោយយុវវ័យ ហើយបានរកឃើញថាវាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការចូលរួមរបស់យុវជននិងការទទួលបានការយល់ដឹងដ៏សំខាន់អំពីសកម្មភាពកម្មវិធី។ ក្រុមការងារបានផ្តល់អនុសាសន៍ឲ្យបង្កើនចំនួនម៉ោងដែលអាចរកបានសម្រាប់ធ្វើការជាមួយមនុស្សវ័យក្មេងដូច្នេះពួកគេមានពេលច្រើនដើម្បីទទួលបានជំនាញ និងអនុវត្តវា។

Adolescent-led Review Cover
អ្នកនិពន្ធ
អេលីសាបែត ហ្វីស័រ
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស

ទាញយករបាយការណ៍

(PDF, 2,33 MB) (PDF, 383,97 KB) (PDF, 2,19 MB) (PDF, 1,85 MB)