25 តុលា 2023

វិធី ៥ ដើម្បីមានសុខភាពផ្លូវចិត្តកាន់តែប្រសើរតាមអនឡាញ

ការប្រើប្រាស់អ៊ីនធឺណិតអាចផ្ដល់ឱកាសជាច្រើន ក្នុងការភ្ជាប់ទំនាក់ទំនង រៀនសូត្រ និងចែករំលែក​អំពីអ្វី ដែលសំខាន់ចំពោះអ្នក ប៉ុន្តែវាក៏មានបញ្ហាប្រឈមផងដែរ។ ប្រសិនបើ​បណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធអ៊ីនធឺណិតធ្លាប់ធ្វើឱ្យអ្នកមានអារម្មណ៍​តានតឹងក្នុងចិត្ត ច្រណែន ឬឯកោ ឬមានអារម្មណ៍​ផ្ដល់តម្លៃទាបចំពោះខ្លួនឯង ឬភាពថប់បារម្ភផ្នែកសង្គម សូមដឹងថា អ្នកមិននៅតែម្នាក់ឯងឡើយ…, ១.​ ជៀសវាងការមើលព័ត៌មានអវិជ្ជមានតាមអនឡាញច្រើន​ជ្រុលពេក, សូមយកចិត្តទុកដាក់ចំពោះរបៀប ដែលបណ្ដាញទំនាក់ទំនងសង្គម និងមាតិកាអនឡាញ​កំពុង​ជះឥទ្ធិពល​លើអារម្មណ៍​ គំនិត ឬសកម្មភាពរបស់អ្នក។ តើវាធ្វើឱ្យអ្នកមានអារម្មណ៍​យ៉ាងដូចម្តេច? តើការអាន​ព័ត៌មាន​ធ្វើឱ្យអ្នកមានអារម្មណ៍ដឹងព័ត៌មានច្រើន ឬមានភាពតានតឹងក្នុងចិត្ត? តើ​ការមើលឃើញរូបថតរបស់មិត្តភក្ដិរបស់អ្នក​នៅឯពិធីជប់លៀង ​ធ្វើអ្នកមានអារម្មណ៍​ល្អ ឬច្រណែន? តើរឿងទីមួយ…, ២. សូមប្រុងប្រយ័ត្ន, មានឧបករណ៍​ និងមាតិកាអនឡាញដ៏អស្ចារ្យជាច្រើន ដែលអាចគាំទ្រ​គ្រប់ទិដ្ឋភាពនៃសុខភាព និងសុខុមាលភាព​ផ្លូវចិត្ត​។ ពីកម្មវិធី​សមាធិ ដើម្បីឱ្យសម្រាកចិត្តកាយ និងមានការផ្ដោតការយកចិត្តទុកដាក់ រហូតដល់កម្មវិធីនានា ដែលជួយអ្នកអភិវឌ្ឍអារម្មណ៍អំពី​អត្តសញ្ញាណ ព្រមទាំងអំពីខ្លួនឯង និងបន្តមានទំនាក់ទំនង និងគាំទ្រ​គ្នាទៅវិញទៅមក។ មានឧបករណ៍រៀនសូត្រតាមអនឡាញល្អៗជាច្រើន…, ៣. ការពារខ្លួនអ្នក និងអ្នកដទៃទៀតនៅតាមអនឡាញ, ពិនិត្យមើលការកំណត់ឯកជនភាព​ (Privacy) នៅលើ​ប្រូហ្វាល់ (Profile) ​ទាំងអស់នៃបណ្ដាញទំនាក់ទំនងសង្គម​របស់អ្នក។ សូមបិទគម្របកាមេរ៉ាវេបខេម នៅពេលមិនប្រើប្រាស់។ សូមប្រុងប្រយ័ត្ន​ នៅពេលចុះឈ្មោះប្រើប្រាស់​កម្មវិធី និងសេវានានាតាមអនឡាញ ជាពិសេស ការផ្ដល់ឈ្មោះពេញ អាសយដ្ឋាន ឬរូបថតរបស់អ្នក។ ប្រសិនបើអ្នក​ព្រួយបារម្ភអំពីអ្វីមួយ ដែលអ្នកបានឃើញ ឬបានជួប​នៅតាមអនឡាញ…, ៤. ជ្រើសរើសយកចិត្តមេត្តា, សូមប្រើប្រាស់​បណ្ដាញទំនាក់ទំនងសង្គមសម្រាប់រឿងល្អៗ តាមរយៈការចែករំលែក​មាតិកា និងសារវិជ្ជមាន និងប្រកបដោយការគាំទ្រ ​ជាមួយមិត្តភក្ដិ គ្រួសារ និងមិត្តរួមថ្នាក់របស់អ្នក។ ឧទាហរណ៍ អ្នកទាក់ទងទៅកាន់នរណាម្នាក់ ដើម្បីឱ្យពួកគេ​ដឹងថា អ្នកកំពុងគិតអំពីពួកគេ ឬផ្ដល់មតិយោបល់​វិជ្ជមាន​នៅលើ​ការបង្ហោះ​ ដែលពួកគេចែករំលែក។ ប្រសិនបើអ្នកកំពុងឆ្លើយតបនឹង​សារ…, ៥. ស្ថិតនៅក្នុងភាពបច្ចុប្បន្ន និងភ្ជាប់ទំនាក់ទំនងក្នុងជីវិតពិត, ទំនាក់ទំនងរវាង​ពិភពអនឡាញ និងពិភពអហ្វឡាញ​អាចមានអារម្មណ៍ស្រពិចស្រពិលកាន់តែខ្លាំង ដែលធ្វើឱ្យវាពិបាកក្នុងការ​រស់​នៅក្នុងភាពបច្ចុប្បន្ន និងផ្គាប់ចិត្តចំពោះ​សេចក្ដីត្រូវការ​ជាធម្មជាតិ​ឱ្យមាន​ទំនាក់ទំនង​រវាងមនុស្ស។ តើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដែលខ្លួនឯងកំពុងបញ្ឈប់អ្វីមួយដែលអ្នកកំពុងធ្វើ ដើម្បី​ឱ្យអ្នកអាចបង្ហោះវា​នៅលើបណ្ដាញទំនាក់ទំនងសង្គម ឬពិនិត្យមើល​…
04 តុលា 2023

របៀបរក្សាសុវត្ថិភាពកូនរបស់អ្នកនៅតាមអនឡាញ

នៅពេលកូនរបស់អ្នកចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ។ ប្រព័ន្ធអនឡាញ​មានផលប្រយោជន៍វិជ្ជមានជាច្រើន ដូចជា ការបន្តទំនាក់ទំនងជាមួយ​មិត្តភក្ដិ និងគ្រួសារ ការ​ធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែ​វាមិនតែងតែជាបទពិសោធន៍​វិជ្ជមាន និងសុវត្ថិភាពចំពោះកុមារឡើយ។ នេះ​គឺជាវិធី ដែលអ្នកអាចជួយ​កូនរបស់អ្នក​…, ១. ការកំណត់វិន័យឲ្យបានច្បាស់លាស់, និយាយដោយស្មោះត្រង់ជាមួយកូនៗ​របស់អ្នកអំពីបុគ្គលដែលពួកគេទាក់ទងជាមួយ និងរបៀបដែលពួកគេទាក់ទងគ្នា និងបុគ្គលដែលអាចមើលឃើញ​អ្វីដែលពួកគេបង្ហោះនៅតាម​អនឡាញ។ ពន្យល់ថា អ្វីៗដែលពួកគេដាក់ចូលក្នុងប្រព័ន្ធអនឡាញ ដូចជា រូបភាព វីដេអូ មតិយោបល់ រឿងរាវ ដែលពួកគេ​ចែករំលែកជាមួយ​អ្នកផ្សេងទៀត និងអ្វីដែលអ្នកផ្សេងទៀតបង្ហោះ និងចែករំលែកជាមួយពួកគេ និងអំពីពួកគេ…, សូមគិតមុនពេលអ្នកបង្ហោះ, សូមគិត ម្តងហើយម្តងទៀត មុនពេលអ្នកបង្ហោះអ្វីមួយតាមអនឡាញ ជាពិសេស ប្រសិនបើអ្នកកំពុងពិបាកចិត្ត ឬ​ខឹង។ នៅពេលអ្នកចែករំលែកសារ រូបថត ឬវីដេអូ វាគឺជាការពិបាកក្នុងការគ្រប់គ្រងទៅលើអ្វីដែលកើតឡើងចំពោះសារ រូបថត ឬវីដេអូនោះ ។ ការលុបសារ រូបថត ឬវីដេអូនោះ​ស្ទើរតែមិនអាច​ធ្វើបានឡើយ។ សូមចងចាំថា អ្នកមានសិទ្ធិទទួលបានឯកជនភាព ហើយអ្នកផ្សេងទៀតក៏ទទួលបានសិទ្ធិនេះដែរ។ ការចូល​…, ២. ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារ​ពួកគេ, ពិនិត្យមើលឧបករណ៍របស់កូនរបស់អ្នក ដើម្បីធ្វើឲ្យប្រាកដថាឧបករណ៍​នោះ​បានធ្វើបច្ចុប្បន្នភាព (អាប់ដេត) និងកំពុងដំណើរការដោយសូហ្វវែរចុងក្រោយគេ ហើយការកំណត់ឯកជនភាពរបស់ពួកគេបានបើក និងត្រូវបានកំណត់លក្ខណៈដែលកាត់បន្ថយ​ការប្រមូលទិន្នន័យ ដើម្បីកុំឱ្យជនទាំងឡាយ​មើលឃើញព័ត៌មានណាមួយ ដែលអ្នកមិនចង់ឱ្យជនទាំងនោះមើលឃើញ។ សូមជួយ​កូនរបស់អ្នករៀនអំពីការរក្សាឯកជនភាពចំពោះ​…, សូមគិតមុនពេលអ្នកចែករំលែក, អ្នកអាចផ្លាស់ប្ដូរ​ការកំណត់ឯកជនភាពនៅលើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម​របស់អ្នក ដើម្បីជួយ​អ្នក​គ្រប់គ្រង ថាតើនរណាខ្លះ​អាចមើលឃើញ​ព័ត៌មានរបស់អ្នក រួមទាំងទីតាំងរបស់អ្នក។ សូមគិតដោយប្រុងប្រយ័ត្ន​អំពីអ្វីដែលអ្នកចែករំលែកជាមួយបុគ្គលទាំងឡាយ។ សូមកុំចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន ដូចជា​ អាសយដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានលម្អិតនៃធនាគាររបស់អ្នក។…, ៣. ចំណាយពេលជាមួយពួកគេតាមអនឡាញ, សូមបង្កើតឱកាសនានា ដើម្បីឱ្យកូនរបស់អ្នកមានសុវត្ថិភាព និងទំនាក់ទំនងបែបវិជ្ជមានតាមអនឡាញ​ជាមួយមិត្តភក្ដិ គ្រួសារ និងអ្នក។ ការភ្ជាប់ទំនាក់ទំនងជាមួយ​អ្នកផ្សេងទៀត​អាចជាឱកាសដ៏ល្អ​សម្រាប់អ្នក​ធ្វើជាគំរូក្នុងការបង្ហាញអំពីល្អ និងការយល់ចិត្ត​នៅក្នុងទំនាក់ទំនងតាមអនឡាញ។ សូមជួយកូនរបស់អ្នកឱ្យស្គាល់ និងជៀសវាងព័ត៌មានមិនពិត និងក្លែងក្លាយ មាតិកាមិនសមរម្យទៅតាមអាយុ…, ៤. ធ្វើជាគំរូ និងបង្ហាញទម្លាប់ល្អតាមអនឡាញ, លើកកម្ពស់​អាកប្បកិរិយាវិជ្ជមានតាមអនឡាញ តាមរយៈ​ការអនុវត្តអាកប្បកិរិយាបែបនេះ​ដោយខ្លួនអ្នកផ្ទាល់។ សូមយកចិត្តទុកដាក់​ចំពោះទង្វើដែលអ្នក​ធ្វើ និងអ្វីដែលអ្នកចែករំលែក​អំពីកូនរបស់អ្នកតាមអនឡាញ រួមទាំងរូបថត និងវីដេអូរបស់ពួកគេ។ សូមលើកទឹកចិត្ត​កូនរបស់អ្នកឱ្យមានចិត្តល្អតាមអនឡាញ និងគាំទ្រ​មិត្តភក្តិ និងគ្រួសារ តាមរយៈ​ការបញ្ជូនសារ ឬរូបអ៊ីម៉ូជី (emoji) បែបវិជ្ជមាន…, សូមគិតមុនពេលអ្នកទទួលសំណើរ Friend request, មុនពេល​អ្នកទទួលសំណើរធ្វើជាមិត្ត អ្នកគប្បីបានពិនិត្យមើល​ profile របស់ពួកគេ និងព្យាយាម​រកមើលថាតើពួកគេ គឺជានរណា។ ​តើអ្នកមានមិត្តភក្ដិរួមគ្នាដែរឬទេ? តើ​ពួកគេមកពីទីក្រុងជាមួយនឹងអ្នកដែរឬទេ? សូមកុំមានអារម្មណ៍​ទទួលរងសម្ពាធឱ្យទទួលសំណើរធ្វើជាមិត្ត ។ នៅពេលខ្លះ​ មនុស្សធ្វើពើជានរណាម្នាក់ ដែលពួកគេមិនមែនជាអ្នកនោះ ហើយការដឹងថា ពួកគេនិយាយការពិត ដែរឬទេ គឺជាការពិបាក…, ៥. អនុញ្ញាតឱ្យពួកគេលេងសប្បាយ និងបង្ហាញអំពីខ្លួនឯង, ការចំណាយពេលនៅតាមអនឡាញ​អាចជាឱកាសដ៏អស្ចារ្យ ដើម្បីឱ្យកូនៗ​របស់អ្នក​មានភាព     ច្នៃប្រឌិត រៀនសូត្រ ប្រើប្រាស់សម្លេងរបស់ពួកគេ ដើម្បីចែករំលែក​ទស្សនៈ និងគាំទ្រ​បុព្វហេតុដែលសំខាន់ចំពោះពួកគេ។ សូមលើកទឹកចិត្ត​កូនរបស់អ្នកឱ្យប្រើប្រាស់ធនធាន​នៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីជួយពួកគេ​ក្រោកឡើង និងធ្វើចលនា ដូចជា​ វីដេអូលំហាត់ប្រាណតាមអនឡាញសម្រាប់កុមារ និងហ្គេមវីដេអូ…
27 មករា 2023

របៀបសម្គាល់សញ្ញានៃភាពតានតឹងរបស់កុមារ

កុមារមានប្រតិកម្មខុសៗគ្នា​ ពេលទទួលរងនូវព្រឹត្តិការណ៍មិនល្អនានា ដែលកើតឡើងនៅក្នុងបរិយាកាសរបស់ពួកគេ ។ កត្តាវប្បធម៌ជះឥទ្ធិពលខ្លាំងណាស់ លើរបៀបដែលយើងបញ្ចេញអារម្មណ៍របស់យើង ។ ឧទាហរណ៍ សម្រាប់វប្បធម៌ខ្លះ ការបញ្ចេញអារម្មណ៍ខ្លាំង ដូចជាយំឮៗ ជាការមិនសមរម្យទេ តែចំពោះវប្បធម៌ខ្លះទៀត ការយំឮៗបែបនេះ ជារឿងទទួលយកបាន ។    សញ្ញានៃភាពតានតឹងមួយចំនួន…, តិកម្មទូទៅរបស់កុមារនៅពេលពួកគេមានភាពតានតឹង, កុមារបញ្ចេញប្រតិកម្មជាច្រើនពេលមានភាពតានតឹង តែប្រតិកម្មទាំងនោះកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយវាជាប្រតិកម្មធម្មតាទេ ។ ប្រសិនបើប្រតិកម្មទាំងនោះអូសបន្លាយរយៈពេលវែង កុមារត្រូវការការគាំទ្រពីអ្នកជំនាញ ។   អាយុ ប្រតិកម្ម  0-៣ ឆ្នាំ  តោងតាមស្អិតជាមួយនឹងអ្នកថែទាំរបស់ពួកគេលើសពីធម្មតា ត្រឡប់ទៅរកអាកប្បកិរិយាកាលពីមុន (ដូចកាលនៅពីតូច) ផ្លាស់ប្ដូរទម្លាប់គេង…, ការពិនិត្យមើលអារម្មណ៍, ការរីករាលដាលជំងឺកូវីដ-១៩ បានបង្កឱ្យមានការលំបាកខាងផ្លូវចិត្តចំពោះមនុស្សគ្រប់គ្នា ហើយមានកុមារជាច្រើនទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ លោកអ្នកគួរពិនិត្យមើលជាប្រចាំថាតើកូនរបស់លោកអ្នកមានអារម្មណ៍បែបណា ។ ដើម្បីពិនិត្យមើលអារម្មណ៍កូនរបស់លោកអ្នក លោកអ្នកគួរសួរកូនខ្លួនដោយផ្ទាល់ ឬដោយប្រយោលថា ”តើពួកគេមានសុខទុក្ខយ៉ាងណាដែរ” ។…, សកម្មភាពកាត់បន្ថយភាពតានតឹង និងគាំទ្រសុខុមាលភាពកូនរបស់លោកអ្នក , លោកអ្នកអាចប្រើប្រាស់សកម្មភាពខាងក្រោមនេះជាមួយនឹងកូនៗរបស់លោកអ្នក ដើម្បីជួយពួកគេបន្ធូរអារម្មណ៍តានតឹង ហើយនេះក៏ជាការផ្ដល់នូវវិធីសាស្ត្រដោះស្រាយវិជ្ជមានសម្រាប់ពួកគេផងដែរ ដែលវាគាំទ្រដល់សុខុមាលភាពរបស់កូនៗលោកអ្នក ។ សកម្មភាពទាំងនេះមានប្រយោជន៍ណាស់សម្រាប់លោកអ្នក ហើយលោកអ្នកអាចធ្វើជាមួយកូនៗរបស់លោកអ្នកបាន ។ ដកដង្ហើមចូលក្នុងពោះ ជារឿយៗ នៅពេលយើងកើតស្ត្រេស…
01 កក្កដា 2022

សិទ្ធិរបស់កុមារក្នុងការទទួលបានបរិស្ថានប្រកបដោយសុវត្ថិភាពក្នុងតំបន់អាស៊ាន

កុមារ និងយុវជន គឺជាអ្នកដែលជំរុញឱ្យមានការផ្លាស់ប្តូរនៅទូទាំងពិភពលោក ដោយពួកគេបានលើកឡើងពីការរំពឹងទុកថារដ្ឋាភិបាលត្រូវតែពន្លឿនការអនុវត្តវិធានការប្រកបដោយមហិច្ឆតា ដើម្បីធានាការទទួលបានបរិស្ថានប្រកបដោយសុវត្ថិភាព អនាម័យ ទ្រទ្រង់សុខភាព ប្រកបដោយចីរភាព ដើម្បីអនាគតរបស់ពួកគេ។ ខណៈពេលដែលបណ្តារដ្ឋនានាកំពុងងើបចេញស្រមោលអន្ធកាលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ នេះគឺជាពេលដែលត្រូវសម្រេចក្តីសុបិន្តនៃកុមាររបស់យើង តាមរយៈការយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ មកធ្វើជាចំណុចស្នូលនៃរាល់វិធានការស្តារឡើងវិញទាំងអស់។ យើងជឿជាក់ថា គោលការណ៍ និងការណែនាំគោលនយោបាយនៅក្នុងឯកសារនេះ និងជួយឱ្យអ្នកធ្វើគោលនយោបាយឆ្លើយតបចំពោះបញ្ហាប្រឈមនានា ដែលកុមារបានកំណត់ឡើង លើកទឹកចិត្តឱ្យសមាជិកសង្គមស៊ីវិលផ្តល់ការគាំទ្រដល់កុមារ និងយុវជន ក្នុងការធានាអនាគតរបស់ពួកគេ លើកទឹកចិត្តឱ្យធុរកិច្ចនានា បំពេញភារកិច្ចរបស់ខ្លួន និងផ្តល់កុមារ និងយុវជននៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀតក្នុងពិភពលោក នូវឧបករណ៍ដែលពួកគេអាចប្រើប្រាស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ពួកគេ រាប់បញ្ចូលទាំងសិទ្ធិក្នុងការទទួលបានបរិស្ថានដែលល្អប្រសើរផង។ ពុំមានក្រុមណាដែលងាយរងគ្រោះ ដោយសារគ្រោះថ្នាក់បរិស្ថានជាងកុមារនោះឡើយ។ ការបំពុលខ្យល់ ការបំពុលទឹក និងការប៉ះពាល់សារធាតុពុល រួមនឹងគ្រោះថ្នាក់បរិស្ថានផ្សេងទៀត នំាឱ្យមានកុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ១,៥ លាននាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ និងនាំឱ្យមានកុមារមានជំងឺ មានពិការភាព និងឆាប់បាត់បង់ជីវិត។ លើលពីនេះ ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះគំរាមបង្កផលប៉ះពាល់រយៈពេលវែង ដែលធ្វើឱ្យជីវិតរបស់កុមារត្រូវជួបនឹងស្បៃអន្ធកាលរយៈពេលរាប់ឆ្នាំទៅមុខទៀត។ អ្វីដែលរឹតតែអាក្រក់ទៅទៀតនោះ ជារឿយៗកុមារមិនអាចអនុវត្តសិទ្ធិរបស់ពួកគេបានឡើយ ដូចជាសិទ្ធិទទួលបានព័ត៌មាន សិទ្ធិចូលរួម និងសិទ្ធិទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាដើម។ គោលការណ៍ និងការណែនាំគោលនយោបាយនេះត្រូវបានរៀបចំឡើងតាមរយៈ ដំណើរការបែបសហការ និងបរិយាបន្ន ដែលមានការចូលរួមតួអង្គពាក់ព័ន្ធចម្រុះ ក្រោមការផ្តួចផ្តើមរបស់កម្មវិធីបរិស្ថានរបស់សហប្រជាជាតិ (UNEP), មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF), ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ) ដោយមានការចូលរួមពីគំនិតផ្តួចផ្តើមសិទ្ធិបរិស្ថានរបស់កុមារ (CERI), អង្គការយុវជនអាស៊ាន ក្រុមអង្គការសហប្រជាជាតិទទួលបន្ទុកកុមារ និងយុវជន (UN MGCY), ក្រុមរបស់ UNEP ទទួលបន្ទុកកុមារ និងយុវជន (UNEP MGCY), និងក្រុមយុវជនអាស៊ីប៉ាស៊ីហ្វិក។
21 មករា 2022

សូមនិយាយអំពីការបំពុលខ្យល់

តើអ្នកចាប់អារម្មណ៍​ចំពោះ​ទង្វើតូចៗ​ដែលនាំឲ្យយើងមានរបៀបរស់នៅ​ប្រកបដោយសុខភាពល្អ​ជាងមុនដែរឬទេ? សូមអានកម្រងកម្មវិធី ហាយហ្វាយ សម្រាប់សុខភាព របស់យើង ដើម្បីភ្ជាប់ទំនាក់ទំនង​ជាមួយ​យុវជនដទៃទៀត ទទួលបានគន្លឹះ​ពីអ្នកជំនាញ ចូលរួម​នៅក្នុងកិច្ចពិភាក្សា និង​ចូលរួមឆ្លើយតបនឹងបញ្ហាប្រឈម! ក្នុងខែនេះ សូមនិយាយ​អំពីការបំពុលខ្យល់។ អ្នកក៏អាចទាញយកឯកសារទាំងនេះជា pdf…, ជីវិតពិត និយាយពិត ,   ជួបជាមួយ យុវជន Tuguldur អាយុ ១៧ឆ្នាំ ដែលធ្វើការងារដោយគ្មាននឿយហត់ ដើម្បីប្រយុទ្ធប្រឆាំងនឹង​បញ្ហាបំពុលខ្យល់​នៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសកំណើតរបស់គាត់។ Content តើអ្នក ចង់សិក្សាបន្ថែមអំពី​ការបំពុលខ្យល់នៅប្រទេសម៉ុងហ្គោលី​ដែរឬទេ? សូមអានតែងសេចក្ដីទាំងនេះ​របស់យុវជន ។    , ដឹងអំពីការពិត,   1. Why is the air around me important? Image Credit N. Wanjiru, ១. ហេតុអ្វីបានជាខ្យល់នៅជុំវិញខ្ញុំ​មានសារសំខាន់?, ខ្យល់​គឺយើង​មើលមិនឃើញ ប៉ុន្តែវានៅជុំវិញខ្លួនយើង! ខ្យល់ គឺជាឧស្ម័នចម្រុះគ្នា ភាគច្រើន​គឺអុកស៊ីសែន និងនីត្រូហ្សែន ដែលរុក្ខជាតិ សត្វ និងមនុស្ស​ ត្រូវការ ដើម្បីរស់រានមានជីវិត។ Image Credit V. Dhianisya Image Credit V. Dhianisya, ២.​ តើការបំពុលខ្យល់​កើតមកពីណា?, ការបំពុលខ្យល់​កើតឡើងនៅពេល​សារធាតុប្រកបដោយគ្រោះថ្នាក់ (សារធាតុពុល) ត្រូវបានបញ្ចេញ​ទៅក្នុងខ្យល់នៅក្នុង ឬនៅក្រៅផ្ទះរបស់យើង។ ការបំពុលខ្យល់អាចបំផ្លាញរាងកាយរបស់យើង និងថែមទាំងបង្កើនឱកាសកាន់តែច្រើន ឲ្យយើងមានជំងឺមួយចំនួនផងដែរ។ ការបំពុលខ្យល់​អាចកើតឡើង​ពី​ប្រភពធម្មជាតិ ដូចជាភ្លើងឆេះព្រៃ ធូលី និងបន្ទុះភ្នំភ្លើង។ ប៉ុន្តែភាគច្រើន សកម្មភាពរបស់មនុស្សបង្ក​…, ៣. មនុស្សចំនួន ១,៨ពាន់លាននាក់​អាយុក្រោម ១៥ឆ្នាំ ដកដង្ហើមយកខ្យល់​ពុលខ្លាំង ដែលបង្កហានិភ័យចំពោះសុខភាព និងការអភិវឌ្ឍ​របស់ពួកគេ។, សកម្មភាពរបស់យើង​ជាមនុស្ស ​មិនត្រឹមតែរួមចំណែកធ្វើឲ្យមានបម្រែបម្រួល​អាកាសធាតុប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងប៉ះពាល់​ដោយផ្ទាល់ទៅលើសុខភាពរបស់យើង​ផងដែរ។ សារធាតុពុល​នៅក្នុងខ្យល់​អាចចូលទៅក្នុងសួត និងប្រព័ន្ធឈាមរបស់យើង ដែលបង្កើន​ហានិភ័យ​ចំពោះ​ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកសួត។ ការស្រូបយកខ្យល់​ពុលក្នុងរយៈពេលវែង​អាចផ្លាស់ប្ដូរ​…, ៤. ដោយសារយើងមើលមិនឃើញខ្យល់ វាពិតជាពិបាកមើលឃើញខ្យល់​ពុលណាស់ ។, ទាំងនេះ គឺជាសញ្ញា ៣ ផ្សេងទៀត ដែលអ្នកអាចស្វែងរក៖ Image Credit V. Dhianisya ភាពស្ងួត/​ក្រហាយ​ភ្នែក ឈឺក្បាល​ អស់កម្លាំង អាលាក់ហ្ស៊ី ឬដង្ហើមខ្លី។ តើនៅតំបន់អ្នករស់នៅមានរោងចក្រ រថយន្ត រថយន្តដឹកទំនិញ រោងចក្រ​អគ្គិសនី​ដែរឬទេ? ប្រសិនបើ មាន នោះអ្នក​ប្រហែលប្រឈមនឹង​ការបំពុលខ្យល់កម្រិតខ្ពស់។ ប្រសិនបើ អ្នករស់នៅជាមួយ​អ្នកមានជំងឺហឺត អ្នកអាចឃើញ​ពួកគេមាន​…, ៥. តើអ្នកដឹងថា កុមារ និងយុវជន​រងផលប៉ះពាល់ពីការបំពុលខ្យល់ខ្លាំងជាងមនុស្សពេញវ័យដែរឬទេ?, មូលេហេតុ គឺដោយសារ​អ្នកដកដង្ហើមលឿនជាង​មនុស្សពេញវ័យ និងស្រូបយកសារធាតុពុលច្រើនជាង។ បន្ថែមលើនេះ ដោយសារខួរក្បាល និងរាងកាយរបស់អ្នក​កំពុងអភិវឌ្ឍនៅឡើយ ហើយសារធាតុពុលទាំងនេះ​អាច​បង្កគ្រោះថ្នាក់ចំពោះអ្នកបាន ស្របពេលអ្នក​នៅតែកំពុងលូតលាស់។ Image Credit N. Wanjiru Image Credit N. Wanjiru ការសម្រេចបាននូវគោលដៅនានា​នៃ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស…, ៦. ហេតុនេះដូចនេះ តើគុណភាពខ្យល់​នៅជុំវិញខ្ញុំ​មានស្ថានភាពយ៉ាងដូចម្ដេច?, សន្ទស្សន៍​គុណភាពខ្យល់ (AQI) គឺជាឧបករណ៍​មួយ ដែលអាចប្រាប់​អំពី គុណភាពនៃខ្យល់​នៅជុំវិញយើង​បាន។ AQI កាន់តែខ្ពស់មានន័យថា ការបំពុលខ្យល់កាន់តែខ្លាំង។ Image Credit N. Wanjiru, ៧. តើមានវិធីអ្វីផ្សេងទៀត ដែលយើងអាចវាស់ស្ទង់​ខ្យល់ពុល​បាន?, រូបធាតុភាគល្អិតហ្មត់ (PM2.5) គឺជាវិធីទូទៅមួយ ដែលយើងអាចវាស់ស្ទង់ខ្យល់ពុលបាន។ PM2.5 គឺភាគល្អិតតូចខ្លាំងណាស់ ដែលមានទំហំ​តូចជាងទទឹងសរសៃសក់របស់មនុស្ស​ប្រមាណ​មួយភាគសាមសិប! ត្រូវហើយ គឺវាតូចបែបនោះ! ហេតុនេះ​ យើងពិតជាមិនអាចមើលឃើញ PM2.5 ឡើយ ប៉ុន្តែវាមានគ្រោះថ្នាក់ចំពោះ​សុខភាពយើង​។ ប្រសិនបើអ្នកចង់​ដឹងអំពីគុណភាពខ្យល់នៅជុំវិញអ្នក សូមពិនិត្យមើល​ផ្ទាំងព័ត៌មាន…, ៨. វឌ្ឍនភាពវិជ្ជមាន​កំពុងកើតឡើង, នៅឆ្នាំ២០២០ វេទិកា​ដ៏ធំបំផុត​របស់ពិភពលោកសម្រាប់ទិន្នន័យ​អំពី គុណភាពខ្យល់​ត្រូវបានដាក់​ឲ្យអនុវត្ត។ វេទិកានេះធ្វើឲ្យអ្នកដឹកនាំរបស់យើង​មានគណនេយ្យភាព និងលើកទឹកចិត្ត​យើង​ទាំងអស់​ឲ្យស្វែងរក​ការគាំទ្រមតិ ដើម្បីឲ្យមាន​ការតាមដានត្រួតពិនិត្យ​គុណភាពខ្យល់កាន់តែល្អ។ ប្រទេសកាន់តែច្រើន​កំពុងតាមដានត្រួតពិនិត្យ​ការបំពុលខ្យល់ និងចាត់វិធានការ ដើម្បីកាត់បន្ថយ​…, បង្កើតការផ្លាស់ប្តូរ, Image Credit V. Dhianisya ទាំងនេះគឺជា​គំនិតមួយចំនួន​សម្រាប់ជួយអ្នកក្នុងការរៀនសូត្របន្ថែមអំពីការបំពុលខ្យល់នៅជុំវិញខ្លួន​អ្នក ដើម្បីឲ្យអ្នកអាចអប់រំ​ខ្លួនឯង មិត្តភក្ដិ និងគ្រួសាររបស់អ្នកបាន។ រួមគ្នា យើងអាចធ្វើសកម្មភាពបាន! Image Credit V. Dhianisya Image Credit V. Dhianisya ថតរូបនេះ! សូមប្រើប្រាស់​ជំនាញស៊ើបអង្កេតរបស់អ្នក ដើម្បីថតរូបអ្វីៗ​…, សិក្សាបន្ថែម, Image Credit N. Wanjiru Are you interested in taking more steps for a healthier lifestyle? Check out this website on how the use of alcohol, tobacco and other substances impacts young people every day: Let's talk alcohol and tobacco. Image Credit N. Wanjiru តើអ្នកចាប់អារម្មណ៍​ក្នុងការធ្វើសកម្មភាពបន្ថែមឆ្ពោះទៅរកការរស់នៅដែលកាន់តែមានសុខភាពល្អដែរឬទេ?…
31 សីហា 2021

ព័ត៌មានអ្នកត្រូវដឹងអំពីមេរោគបំប្លែងឌែលតា

មនុស្សនៅជុំវិញពិភពលោកមានការបារម្ភអំពីវីរុសកូវីដ​ ១៩ បំប្លែងថ្មី ដែលតា ដែលអាចឆ្លង ក្នុងកម្រិតមួយខ្ពស់។ យើងបានប្រមូលព័ត៌មានចុងក្រោយពីអ្នកជំនាញ ដើម្បីឆ្លើយសំណួរដែលគេតែងសួរញឹកញាប់ជាងគេមួយចំនួនអំពីវីរុសបំប្លែងថ្មីនេះ ហើយនឹងបន្តធ្វើបច្ចុប្បន្នភាពអត្ថបទនេះនៅពេលដែលយើងអាចរកបានព័ត៌មានបន្ថែម។ សម្រាប់ដំបូន្មាន និងព័ត៌មានបន្ថែមអំពីជំងឺកូវីដ ១៩ សូមមើល …, អ្វីទៅដែលហៅថាវីរុសបំប្លែងថ្មី​ ដែលតា? , វីរុសកូវីដ ១៩ បំប្លែងថ្មី ដែលតា ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថាជាវីរុសបំប្លែងថ្មី ដែលគួរឱ្យបារម្ភត្បិតវីរុសបំប្លែងថ្មីនេះងាយឆ្លងក្នុងកម្រិតមួយខ្ពស់។ នៅទីកន្លែងដែលមានការរកឃើញវត្តមានវីរុសបំប្លែងថ្មីនេះ វីរុសនេះអាចឆ្លងសាយភាយយ៉ាងលឿន និងយ៉ាងមានប្រសិទ្ធភាព ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គិតត្រឹមថ្ងៃទី ១០ ខែសីហា វីរុសបំប្លែងថ្មី  ដែលតា…, តើវីរុសបំប្លែងថ្មីដែលតា មានកម្រិតខ្លាំងជាងវីរុសមុនៗឬ? , ជាការពិត វីរុសបំប្លែងថ្មី ដែលតា មានកម្រិតឆ្លងខ្ពស់ ពោលគឺអាចឆ្លងលឿនជាងពពួកវីរុសបំប្លែងថ្មីដែលរកឃើញ កន្លងមក ដល់ទៅពីរដង។ ក៏ប៉ុន្តែ វិធានការបម្រុងប្រយ័ត្នដូចគ្នា ដូចជាការចៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកកកុញ ការរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃទៀត​ និងការពាក់ម៉ាស់ នៅតែមានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងវីរុសបំប្លែងថ្មី ដែលតា។  , តើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ អាចទប់ទល់ជាមួយនឹងវីរុសបំប្លែងថ្មីដែលតា បានដែរឬទេ?    , បាទ ចាស វ៉ាក់សាំងកូវីដ ១៩ ដែលបានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក បន្តមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារករណីឈឺធ្ងន់ធ្ងរ និងករណីបាត់បង់ជីវិត និងអាចការពារពីវីរុសបំប្លែងថ្មី ដែលតា បានផងដែរ។ នៅពេលដែលដល់វេនអ្នកទៅចាក់វ៉ាក់សំាង សូមកុំភ្លេចទៅចាក់វ៉ាក់សាំង។ ប្រសិនបើវ៉ាក់សាំងរបស់អ្នកត្រូវការពីរដូស ជាការសំខាន់ណាស់ ដែលអ្នកត្រូវចាក់ទាំងពីរដូស…, តើកុមារងាយនឹងឆ្លងវីរុសបំប្លែងថ្មី ដែលតា ដែរឬទេ? , វីរុសបំប្លែងថ្មីដែលតា មិនឆ្លងតែក្នុងចំណោមកុមារនោះឡើយ។ អត្រាឆ្លងវីរុសនេះមានការកើនឡើង សម្រាប់មនុស្សគ្រប់ក្រុមអាយុ។ ប៉ុន្តែ វីរុសបំប្លែងថ្មីដែលតា ងាយឆ្លងជាងពពួកវីរុសបំប្លែងថ្មីដទៃទៀត ហើយអ្នកដែលរស់នៅជុំគ្នាច្រើន និងអ្នកដែលពុំបានចាក់វ៉ាក់សាំងងាយឆ្លងវីរុសបំប្លែងថ្មីដែលតានេះ។ ឈ្វេងយល់ពី  របៀបនិយាយទៅកាន់កូនរបស់អ្នកអំពីជំងឺកូវីដ ១៩ ។, តើខ្ញុំអាចការពារខ្លួនឯង និងគ្រួសាររបស់ខ្ញុំពីវីរុសបំប្លែងថ្មីដែលតា ដោយរបៀបណា? , សូមបន្តទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីកម្រិតនៃការចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍របស់អ្នក និងអនុវត្តតាមការណែនាំនៅក្នុងស្រុក។ ជាទូទៅ នៅពេលដែលការឆ្លងមានអត្រារឹតតែខ្ពស់ ហានិភ័យនៃការប្រឈមនឹងការឆ្លង នៅទីសាធារណៈក៏មានរឹតតែខ្ពស់ផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក៖…, អ្វីទៅដែលហៅថាវីរុសបំប្លែងថ្មីដែលតាបូក? , វីរុសបំប្លែងថ្មីដែលតាបូក មានការបំប្លែងខ្លួនមួយកម្រិតទៀត នៅក្នុងស្បៃឃ៍ប្រូតេអ៊ីន (spike protein) ដែលវីរុសប្រើប្រាស់ ដើម្បីជ្រៀតចូលទៅក្នុងកោសិការបស់មនុស្ស។ ដោយសារតែវីរុសបំប្លែងថ្មីនេះ មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងវីរុសបំប្លែងថ្មីដែលតា ទើបគេដាក់ឈ្មោះឱ្យវាថាជាវីរុសបំប្លែងថ្មីដែលតាបូក (Delta Plus) ចៀសជាងយកអក្សរក្រិកមួយទៀតយកមកប្រើប្រាស់។ កន្លងមក…
10 សីហា 2021

ឈ្វេងយល់ពីការមានផ្ទៃពោះក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩

ការមានផ្ទៃពោះ (ឬមានគភ៌) គឺជាពេលវេលាពិសេសមួយដែលពោរពេញដោយភាពរំភើបរីករាយ និងការទន្ទឹងរង់ចាំ។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានផ្ទៃពោះជាច្រើន ពិតជាមានការភ័យបារម្ភ អន្ទះអន្ទែង និងមានភាពមិនប្រាកដប្រជា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងកើតមាននាពេលបច្ចុប្បន្ន។ ដើម្បីជួយឲ្យស្ត្រីអាចឆ្លងកាត់ដំណាក់កាលនេះបានដោយសុវត្ថិភាព…, ការមានផ្ទៃពោះ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, ការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព គឺជាការបោះជំហានដ៏ធំមួយក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរបស់យើងទាំងអស់គ្នា ដើម្បីបញ្ចប់ការរីករាលដាលជាសកលនៃជំងឺនេះ ហើយអាចឲ្យយើងត្រឡប់ទៅរកពេលវេលាដែលយើងអាចធ្វើអ្វីៗជាច្រើនទៀតតាមចំណង់ចំណូលចិត្តជាមួយនឹងមនុស្សជាទីស្រលាញ់​។ ខាងក្រោមនេះ គឺជាចម្លើយខ្លះៗចំពោះសំណួរមួយចំនួនដែលគេតែង​…, ប្រសិនបើខ្ញុំមានផ្ទៃពោះ តើខ្ញុំគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរឬទេ?, ទោះបីជាហានិភ័យដែលនាំឲ្យកើតជំងឺធ្ងន់ធ្ងរដោយសារមេរោគកូវីដ-១៩ នៅមានកម្រិតទាបយ៉ាងណាក៏ដោយ ប៉ុន្តែការមានផ្ទៃពោះអាចធ្វើឲ្យអ្នកកាន់តែប្រឈមខ្ពស់នៃជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងអ្នកដែលពុំមានផ្ទៃពោះ។ បច្ចុប្បន្ន ការស្រាវជ្រាវនៅតែបន្តធ្វើជាបន្តបន្ទាប់ដើម្បីឈ្វេងយល់ពីសុវត្ថិភាព និងផលប៉ះពាល់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ លើស្ត្រីមានផ្ទៃពោះ…, តើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចប៉ះពាល់ដល់លទ្ធភាពមានកូនដែរឬទេ?, អត់ទេ! អ្នកប្រហែលជាធ្លាប់ឃើញព័ត៌មានមិនពិតនៅលើបណ្ដាញទំនាក់ទំនងសង្គម ប៉ុន្តែពុំមានភស្តុតាងណាដែលបញ្ជាក់ថាវ៉ាក់សាំងណាមួយ រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចបង្កផលប៉ះពាល់ដល់លទ្ធភាពមានកូនចំពោះស្ត្រី ឬបុរសឡើយ។ ប្រសិនបើអ្នកកំពុងព្យាយាមចង់បាន​កូន អ្នកមិនចាំបាច់ត្រូវប្តូរចិត្តវិញនោះទេ បន្ទាប់ពីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។  , ប្រសិនបើខ្ញុំកំពុងបំបៅដោះកូន តើខ្ញុំគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរឬទេ?, បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើស្ត្រីបំបៅដោះកូន ប៉ុន្តែមកដល់ពេលនេះ ព័ត៌មាននៅមានតិចតួចនៅឡើយ។ អង្គការសុខភាពពិភពលោក​បានណែនាំថា វ៉ាក់សាំងនឹងត្រូវចាក់ជូនប្រសិនបើពួកគាត់គឺជាស្ត្រីបំបៅដោះកូន ដែលជាផ្នែកមួយនៃក្រុមអាទិភាពដែលត្រូវតែទទួលវ៉ាក់សាំង ដូចជាបុគ្គលិកសុខាភិបាលជាដើម។ ការបំបៅកូនដោយទឹកដោះម្តាយ…, ការមានផ្ទៃពោះដោយសុវត្ថិភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩, ដើម្បីឈ្វេងយល់បន្ថែមអំពីរបៀបសម្រាប់ស្ត្រីអាចការពារខ្លួនឯង និងកូនតូចរបស់ពួកគាត់ យើងបានភិក្សាជាមួយលោកស្រី Franka Cadée ដែលជាប្រធានសហព័ន្ធឆ្មបអន្តរជាតិ។ ជំងឺកូវីដ-១៩ គឺជាមេរោគមួយថ្មី ហើយ គេ កំពុងបន្តសិក្សាស្រាវជ្រាវអំពីមេរោគនេះ នៅឡើយ ។ យើងនឹងធ្វើបច្ចុប្បន្នភាពអត្ថបទនេះនៅពេលដែលមានព័ត៌មានថ្មីៗបន្ថែមទៀត។  , តើការបន្តពិនិត្យផ្ទៃពោះ អាចមានសុវត្ថិភាពដែរឬទេ?, ស្ត្រីដែលកំពុងមានផ្ទៃពោះជាច្រើន កំពុងមានការភ័យខ្លាចមិនហ៊ានទៅជួបជាមួយគ្រូពេទ្យ ខណៈដែលពួកគេកំពុងអនុវត្តវិធានការប្រុងប្រយ័ត្ននានា ដូចជាការនៅផ្ទះ និងការរក្សាគម្លាតសុវត្ថិភាពនៅពេលចេញទៅខាងក្រៅផ្ទះជាដើម។ លោកស្រី Cadée បានមានប្រសាសន៍ថា “អ្នកឃើញហើយថាមានការសម្របខ្លួនជាច្រើននាពេលបច្ចុប្បន្ននៅទូទាំងពិភពលោក ដោយឆ្មបត្រូវផ្តល់ការប្រឹក្សាគ្លីនិក…, ប្រសិនបើខ្ញុំមានជំងឺកូវីដ-១៩ តើវាអាចឆ្លងទៅកូនរបស់ខ្ញុំដែរឬទេ?, យើងនៅតែមិនទាន់ដឹងថា តើមេរោគនេះអាចចម្លងពីម្តាយទៅកូនក្នុងអំឡុងពេលមានផ្ទៃពោះបាន ឬយ៉ាងណា។ លោកស្រី Cadée បានមានប្រសាសន៍ថា “មេរោគកូវីដ-១៩ មិនត្រូវបានគេរកឃើញថាមាននៅក្នុងទឹករំអិលទ្វារមាស ក្នុងទងផ្ចិត ឬនៅក្នុងទឹកដោះម្តាយនៅឡើយទេ បើទោះជាមានលេចចេញព័ត៌មានថ្មីៗជាបន្តបន្ទាប់ក៏ដោយ។ មកដល់ពេលបច្ចុប្បន្ននេះ គេក៏នៅមិនទាន់រកឃើញថាមេរោគកូវីដ-១៩ មាននៅក្នុងទឹកភ្លោះ…, ខ្ញុំមានគម្រោងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ឬគ្លីនិកថែទាំសុខភាព។ តើនេះគឺជាជម្រើសដ៏ល្អដែរឬទេ?, លោកស្រី Cadée បានផ្ដល់ជាអនុសាសន៍ណែនាំដូច្នេះថា “ស្ត្រីគួរសួរឆ្មប ឬអ្នកជំនាញថែទាំសុខភាពរបស់ពួកគាត់អំពីជម្រើសទីកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ពួកគាត់ និងរបៀបអនុវត្តតាមវិធានការប្រុងប្រយ័ត្នទៅតាមស្ថានភាពជាក់ស្តែង។ វាអាស្រ័យទៅតាមស្ត្រីជាម្តាយ ស្ថានភាពរបស់គាត់ ​​និងប្រព័ន្ធថែទាំសុខភាពដែលមានជាក់ស្ដែងផងដែរ”។ លោកស្រី Cadée បានបន្ថែមថា “…, តើដៃគូ ឬ​សមាជិកគ្រួសាររបស់ខ្ញុំ អាចនៅក្បែរពេលខ្ញុំសម្រាលកូនបានឬទេ?, ខណៈពេលដែលគោលនយោបាយអាចមានភាពខុសប្លែកគ្នាតាមប្រទេសនីមួយៗ  លោកស្រី Cadée ជឿថាស្ត្រីគួរតែមាននរណាម្នាក់នៅក្បែរដើម្បីចាំជួយគាត់ ដរាបណាមានការអនុវត្តវិធានការប្រុងប្រយ័ត្នត្រឹមត្រូវ ដូចជាការពាក់ម៉ាស់ពេលនៅក្នុងបន្ទប់សម្រាល និងការលាងសម្អាតដៃជាដើម។ “យើង​រកឃើញថានៅតាមប្រទេសខ្លះ គេមិនអនុញ្ញាតឲ្យមនុស្សផ្សេងទៀតនៅជាមួយស្ត្រីដែលកំពុងសម្រាល​កូននោះទេ…, ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងក្នុងចិត្តយ៉ាងខ្លាំងអំពីការសម្រាលកូន។ តើខ្ញុំគួរធ្វើអ្វី ខ្លះដើម្បីទប់ទល់នឹងស្ថានភាពបែបនេះ?, ការមានផែនការទុកជាមុនសម្រាប់ការសម្រាលកូន អាចជួយបន្ធូរបន្ថយអារម្មណ៍អន្ទះអន្ទែង ដោយផ្តល់ឲ្យអ្នកនូវអារម្មណ៍នៃការគ្រប់គ្រងស្ថានការណ៍បានច្រើន ប៉ុន្តែអ្នកក៏ត្រូវទទួលស្គាល់ផងដែរថា ដោយសារស្ថានភាពបច្ចុប្បន្ន អ្វីៗមិនមែនសុទ្ធតែព្យាករត្រូវទាំងអស់ទេ គឺវាអាស្រ័យទៅតាមទីកន្លែងដែលអ្នករស់នៅ។ លោកស្រី Cadée បានផ្តល់ជាដំបូន្មានដូច្នេះថា “…, តើខ្ញុំគួរសួរសំណួរអ្វីខ្លះដល់គ្រូពេទ្យជំនាញដែលផ្តល់សេវាថែទាំសុខភាពរបស់ខ្ញុំ?, លោកស្រី Cadée បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្ត ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។“សំណួរទាំងឡាយដែលពាក់ព័ន្ធជាមួយខ្លួនអ្នកផ្ទាល់ ក៏ដូចជា សុខភាពរបស់អ្នក ខ្ញុំនឹងសួរពួកគាត់ដោយសេរី។ ប្រសិនបើអ្នកមានទំនាក់ទំនងបើកចំហជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដូចជាឆ្មប និងគ្រូពេទ្យសម្ភពជាដើម…, តើស្ត្រីមានផ្ទៃពោះគួររៀបចំប្រដាប់ប្រដាអ្វីខ្លះ ពេលទៅដល់មន្ទីរពេទ្យក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩?, លោកស្រី Cadée បានផ្តល់ជាដំបូន្មានដូច្នេះថា “ខ្ញុំមិនគិតថាស្ត្រីត្រូវយកអ្វីផ្សេងបន្ថែមទៀតនោះឡើយ ប៉ុន្តែគាត់គួរតែប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវជាមុន”។ លោកស្រីរំពឹងថា មន្ទីរពេទ្យខ្លះប្រហែលជាតម្រូវឲ្យស្ត្រីសម្រាលរួចត្រឡប់ទៅផ្ទះវិញលឿនជាងពេលធម្មតា ប្រសិន​បើពួកគាត់មានសុខភាពមាំមួន។ លោកស្រីបានផ្តល់ជាអនុសាសន៍ណែនាំដល់ស្ត្រីដែលហៀបនឹងសម្រាលកូនដូច្នេះថា “…, បន្ទាប់ពីខ្ញុំសម្រាលកូនរួច តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីការពារទារកទើបនឹងកើត​ពី​មេរោគកូវីដ-១៩?, វិធីសាស្ត្រដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺងាយៗបំផុត៖ សូមនៅតែជាមួយសមាជិកគ្រួសាររបស់អ្នក និងសូមកុំឲ្យមានភ្ញៀវណាមកសួរសុខទុក្ខនៅពេលនេះ។ ថ្វីដ្បិតតែវាជាពេលវេលាដ៏ពិបាកក៏ដោយ លោកស្រី Cadée បានផ្តល់ជាយោបល់ថាគួរព្យាយាមមើលឃើញពីចំណុចវិជ្ជមានសម្រាប់ពេលនេះ ដើម្បីកសាងទំនាក់ទំនងល្អនៅក្នុងគ្រួសារ។ “ជួនកាលម្តាយ និងឪពុកដែលនៅវ័យក្មេង…, ខ្ញុំជិតសម្រាលកូនហើយ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីការពារខ្លួនខ្ញុំឲ្យមានសុវត្ថិភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩?, បើយោងតាមការស្រាវជ្រាវបង្ហាញថា ស្ត្រីមានផ្ទៃពោះមិនមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស​កូវីដ-១៩ ជាងក្រុមមនុស្សដទៃទៀតទេ។ ការ​លើកឡើង​បែបនេះ គឺដោយសារតែរាងកាយ និងប្រព័ន្ធភាពស៊ាំរបស់ស្រ្តីមានផ្ទៃពោះមានការប្រែប្រួល ប៉ុន្តែនៅត្រីមាសចុងក្រោយមុនសម្រាលកូន ពួកគាត់អាចរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺផ្លូវដង្ហើមមួយចំនួន…, តើខ្ញុំអាចបំបៅដោះកូនរបស់ខ្ញុំដោយសុវត្ថិភាពបានដែរឬទេ?, លោកស្រី Cadée បានមានប្រសាសន៍ថា “បើតាមអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ ការបន្តបំបៅដោះកូនពិតជាមានសុវត្ថិភាពឥតខ្ចោះ។ វាគឺជារឿងល្អបំផុតដែលអ្នកម្តាយគ្រប់រូបអាចធ្វើបានសម្រាប់កូនរបស់គាត់។ កន្លងមកមិនទាន់មានការរកឃើញពីការចម្លងវីរុសកូវីដ-១៩ ដែលសកម្ម (មេរោគដែលអាចបង្កការចម្លង) តាមរយៈទឹកដោះម្ដាយ និងការបំបៅកូនដោយទឹកដោះម្តាយនោះទេ”។…, ប្រសិនបើខ្ញុំរស់នៅកន្លែងដែលមានមនុស្សច្រើន តើខ្ញុំគួរធ្វើដូចម្ដេច?, ស្ត្រីជាច្រើននៅជុំវិញពិភពលោករស់នៅកៀកស្និទ្ធជាមួយមនុស្សជាច្រើនផ្សេងទៀត ដែលធ្វើឲ្យពួកគាត់រឹតតែពិបាកក្នុងការរក្សាគម្លាតសុវត្ថិភាព។ លោកស្រី Cadée បានទទូចថា “នៅតាមទីកន្លែងបែបនេះ ខ្ញុំស្នើសុំឲ្យសហគមន៍ទាំងមូលយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះផង”។ លោកស្រីបានផ្តល់​…
06 សីហា 2021

ការបំបៅដោះកូនដោយសុវត្ថិភាព ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩

ប្រសិនបើអ្នកជាម្តាយ ឬជិតសម្រាលកូន វាជារឿងធម្មតាដែលអ្នកតែងមានចម្ងល់អំពីចំណេះដឹងមានសុវត្ថិភាព​បំផុតសម្រាប់កូនអ្នក ក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ មានភស្តុតាងច្រើនលើសលប់ដែលគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ។ គ្មានការរកឃើញ ណាមួយដែលថាមានការចម្លងមេរោគកូវីដ-១៩ តាមរយៈការបំបៅកូនដោយទឹកដោះម្តាយ ឬតាមរយៈការផ្តល់ទឹកដោះម្តាយនោះទេ។…, តើខ្ញុំគួរបំបៅដោះកូនក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែរឬទេ?, ត្រូវតែបំបៅដោះកូន! គ្មានភស្តុតាងណាដែលបញ្ជាក់ថាជំងឺកូវីដ-១៩ អាចឆ្លងតាមរយៈការបំបៅកូនដោយទឹកដោះនោះទេ។ ទឹកដោះម្តាយផ្តល់នូវអង្គបដិបក្ខដែលជួយឲ្យទារកនៅគ្រប់ទិសទីកាន់តែមានសុខភាពល្អមាំមួន និងការពារទារកទាំងនោះពីជំងឺឆ្លងជាច្រើន។ ការបំបៅកូនដោយទឹកដោះម្តាយ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះទារកទើបនឹងកើតនិងកូនតូចៗ…, តើអ្នកអាចចម្លងមេរោគកូវីដ-១៩ ទៅ​ឲ្យទារករបស់អ្នក តាមរយៈការបំបៅដោះ ដែរឬទេ?, រហូតមកដល់បច្ចុប្បន្ន មេរោគកូវីដ-១៩ ដែលសកម្ម (មេរោគដែលអាចបង្កការចម្លង) មិនត្រូវបានគេរកឃើញនៅក្នុងទឹកដោះរបស់ស្ត្រីម្តាយណាដែលមានផ្ទុកកូវីដ-១៩នោះទេ ដូច្នេះវាមិនទំនងថាជំងឺកូវីដ-១៩ អាចឆ្លងតាមរយៈទឹកដោះម្តាយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងបន្តធ្វើតេស្តលើទឹកដោះពីម្តាយដែលមានការបញ្ជាក់ និងសង្ស័យថាមានជំងឺកូវីដ-១៩។ >>…, ប្រសិនបើខ្ញុំមាន ឬសង្ស័យថាមានជំងឺកូវីដ-១៩ តើខ្ញុំគួរបំបៅដោះកូនដែរឬទេ?, ត្រូវតែបំបៅដោះកូន! អ្នកគួរតែបន្តបំបៅកូនដោយទឹកដោះរបស់អ្នកដោយមានវិធានការការប្រុងប្រយ័ត្នខ្ពស់បំផុត។ ការចម្លងមេរោគកូវីដ-១៩ តាមរយៈទឹកដោះម្តាយ និងការបំបៅដោះកូន មិនត្រូវបានរកឃើញនោះទេ។ វិធានការប្រុងប្រយ័ត្នរួមមាន ការពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ឬអាកុល ឬជែលលាងដៃ មុននិងក្រោយប៉ះពាល់កូនរបស់អ្នក និងឧស្សាហ៍លាងសម្អាត និងសម្លាប់មេរោគជាប្រចាំ​ក្រោយពី​…, ប្រសិនបើខ្ញុំកំពុងបំបៅដោះកូន ឬកំពុងច្របាច់ទឹកដោះឲ្យកូន តើខ្ញុំគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរឬទេ?, ត្រូវចាក់វ៉ាក់សាំង! វ៉ាក់សាំងកូវីដ -១៩ ត្រូវបានណែនាំសម្រាប់បុគ្គលដែលមានសុខភាពល្អដែលកំពុងបំបៅដោះកូន ឬកំពុងច្របាច់ទឹកដោះឲ្យកូន។  , បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ តើមានសុវត្ថិភាពដែរឬទេក្នុងការបន្តបំបៅកូនដោយទឹកដោះម្តាយ?, ពិតជាមានសុវត្ថិភាព! អ្នកគួរតែបន្តបំបៅកូនដោយទឹកដោះម្តាយ បន្ទាប់ពីចាក់វ៉ាក់សាំងរួចដើម្បីការពារកូនរបស់អ្នក។ គ្មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ណាមួយដែលអនុម័តដោយអង្គការសុខភាពពិភពលោកហើយដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នមានផ្ទុកមេរោគមានជីវិតផ្ទាល់នោះទេ! ដូច្នេះគ្មានហានិភ័យនៃការចម្លងមេរោគនេះទៅកូនរបស់អ្នកតាមរយៈទឹកដោះម្តាយឡើយ។  , ប្រសិនបើខ្ញុំមិនស្រួលខ្លួនខ្លាំង ហើយមិនអាចបំបៅដោះកូនបាន តើខ្ញុំគួរធ្វើយ៉ាងណា?, ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួនខ្លាំង ហើយមិនអាចបំបៅដោះកូនបាន គួរព្យាយាមរកវិធីផ្សេងទៀតដើម្បីផ្តល់ទឹកដោះឲ្យកូនរបស់អ្នកប្រកបដោយសុវត្ថិភាព។ ព្យាយាមច្របាច់ទឹកដោះទុក និងបញ្ចុកកូន ដោយប្រើពែង ឬស្លាបព្រាដែលមានអនាម័យ។ អ្នកក៏អាចពិចារណារកទឹកដោះពីអ្នកម្ដាយដទៃទៀត ប្រសិនបើមានម្តាយណាម្នាក់រស់នៅនៅក្បែរជិតខាងគ្នា។ សូមនិយាយទៅកាន់អ្នកផ្ដល់ប្រឹក្សាផ្នែកបំបៅដោះកូន…, ប្រសិនបើកូនខ្ញុំឈឺ តើខ្ញុំគួរតែបំបៅដោះកូនទៀតដែរឬទេ?, គួរបន្ត​បំបៅដោះកូនជាធម្មតាចុះ បើទោះបីជាកូនឈឺក៏ដោយ។ មិនថាកូនតូចរបស់អ្នកឆ្លងជំងឺកូវីដ-១៩ ឬជំងឺអ្វីផ្សេងទៀតនោះទេ ជាការសំខាន់ណាស់ដែលត្រូវបន្តចិញ្ចឹមបីបាច់កូនតាមរយៈទឹកដោះម្តាយ។ ការបំបៅកូនដោយទឹកដោះម្តាយ អាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំរបស់ទារក ហើយអង្គបដិបក្ខរបស់អ្នកនឹងត្រូវបញ្ជូនទៅឲ្យទារក…, តើខ្ញុំគួរអនុវត្តវិធានការប្រុងប្រយ័ត្នអ្វីខ្លះ ខណៈពេលកំពុងបំបៅដោះកូន?, អ្នកត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការលាងសម្អាតដៃ។ អ្នកគួរលាងសម្អាតដៃរបស់អ្នកជាមួយនឹងសាប៊ូ និងទឹកមុន ឬក្រោយពេលប៉ះពាល់កូនរបស់អ្នក។ អ្នកក៏អាចប្រើប្រាស់អាល់កុល ឬជែលសម្រាប់លាងសម្អាតដៃផងដែរ។ អ្វីដែលសំខាន់ផងដែរនោះ គឺត្រូវលាងសម្អាតនិងសម្លាប់មេរោគលើរបស់របរនានាដែលអ្នកបានប៉ះពាល់រួច។ សូមលាងសម្អាតឧបករណ៍បូមទឹកដោះ ដបច្រកទឹកដោះ និងសម្ភារសម្រាប់បញ្ចុកកូន…, តើមេរោគកូរ៉ូណាមានន័យដូចម្តេចចំពោះការបំបៅកូនដោយទឹកដោះម្តាយ?, សម្រាប់ព័ត៌មានបន្ថែមស្តីពីការបំបៅកូនដោយទឹកដោះ ម្តាយ ក្នុងអំឡុងពេលកូវីដ-១៩ សូមមើលការណែនាំរបស់អង្គការសុខភាពពិភពលោក។ អត្ថបទដោយ ម៉ាន់ឌី រីជ អ្នកសរសេរមាតិកាឌីជីថល របស់ យូនីសេហ្វ អត្ថបទនេះត្រូវបានបោះពុម្ព ផ្សាយជាលើក ដំបូងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ និង ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។